64
មកឯព្រះយេស៊ូវ
ដោយរាបសា
១. មកឯព្រះយេស៊ូវអស់អ្នកផ្ទុកធ្ងន់អើយ
នឿយព្រួយហើយបាក់ទឹកចិត្តព្រោះបាបកម្ម
ទ្រង់នឹងដឹកនាំអ្នកទៅទីដ៏សុខសាន្ត
អ្នកទុកចិត្តទ្រង់អាចសម្រាកសម្រាក។
២. មកឯព្រះយេស៊ូវទ្រង់ស្តាប់អ្នកជានិច្ច
ទោះជាអ្នកវង្វេងក្នុងផ្លូវងងឹត
ទ្រង់នឹងដឹកនាំអ្នកដោយសេចក្តីស្រឡាញ់
នាំពីងងឹតទៅពន្លឺពន្លឺ។
៣. មកឯព្រះយេស៊ូវទ្រង់ឮអ្នកយ៉ាងពិត
បើអ្នកសុំក្ដីស្នេហ៍ទ្រង់ដោយរាបសា
ឱ!អ្នកមិនដឹងថាទេវតាគង់នៅជិត
នៅឯនគរភ្លឺខាងលើខាងលើ?
៤. មកឯព្រះយេស៊ូវគ្រប់ជាតិសាសន៍ទាំងអស់
ពីគ្រប់ដែនដីនិងកោះតាមសមុទ្រ
គ្រប់ស្រទាប់វណ្ណៈខ្ពស់ទាបទាំងឡាយផង
ទ្រង់ប្រាប់ថា៖«ចូរមកឯយើងឯយើង»៕
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ អរសុន ប្រាដ្ត ហូស្ស ឆ្នាំ ១៨៥១–១៩៣២
ម៉ាថាយ 11:28–30