196
ជាបងប្អូនស្រីស៊ីយ៉ូន
ស្ត្រី
ដោយអង់អាច
១. ជាបងប្អូនស្រីស៊ីយ៉ូនយើងនឹងរួបរួមសាមគ្គី
យើងនឹងជួយគ្នាស្វែងរកពរជ័យមកពីព្រះ
យើងនឹងសាងនគរទ្រង់ដោយក្តីខិតខំស្មោះត្រង់
យើងនឹងលួងលោមដល់អ្នកនឿយហត់និងទន់ខ្សោយ។
២. បេសកកម្មនៃទេវតាត្រូវបានប្រទានដល់យើង
ហើយយើងប្រកាសថានេះគឺជាអំណោយទាន
ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលទន់ភ្លន់ហើយគិតគូរ
ចូរសប្បាយនឹងជួយដល់មនុស្សដទៃទៀត។
៣. គោលបំណងយើងធំធេងបេសកកម្មយើងល្វឹងល្វើយ
បើសិនយើងបំពេញកិច្ចការអស់ទាំងកាយចិត្ត
ឱ!គ្មានអ្វីប្រសើរជាងព្រះវិញ្ញាណបង្រៀនឡើយ
អាចប្រទានប្រាជ្ញាឱ្យយើងទទួលជោគជ័យ៕
និពន្ធទំនុកច្រៀង ៖ អេមីលី អេច វូឌមេនស៊ី ឆ្នាំ ១៨៣៦–១៩០៦
និពន្ធបទភ្លេង ៖ ជេនីស ខាប ភែរី ក. ឆ្នាំ ១៩៣៨ ។ © ១៩៨៥ IRI
កាឡាទី 6:2, 9–10