53
ព្រះនឹងជួយយើង
ដោយមាំមួន
១. យើងបួងសួងឮដល់ស្ថានសួគ៌ហើយ
ព្រះនឹងជួយយើង
ក្នុងគ្រាលំបាកកុំកន្តើយឡើយ
ព្រះនឹងជួយយើង
សូមឲ្យក្តីខិតខំបានកត់ត្រា
ជោគជ័យជារង្វាន់ដ៏អស្ចារ្យ
ព្រះនឹងជួយយើង
ព្រះនឹងជួយយើង៕
២. ចូរបួងសួងឲ្យបានឮម្តងទៀត
ព្រះនឹងជួយយើង
ចូរកុំអស់សង្ឃឹមទោះចាញ់ក៏
ព្រះនឹងជួយយើង
ដូចជារឿងនៅក្នុងគ្រាបុរាណ
ទោះជាចាញ់យើងចាញ់ដោយរុងរឿង
ព្រះនឹងជួយយើង
ព្រះនឹងជួយយើង៕
៣. ចូរតស៊ូរឹងមាំនិងព្យាយាម
ព្រះនឹងជួយយើង
គ្មានរឿងឬគ្រោះត្រូវភ័យខ្លាចឡើយ
ព្រះនឹងជួយយើង
ទោះឈឺចាប់មានឧបសគ្គយ៉ាងណា
នោះវេលានៃព្រះនឹងយាត្រា
ព្រះនឹងជួយយើង
ព្រះនឹងជួយយើង៕
និពន្ធទំនុកច្រៀង ៖ វិលលាម អ៊ី. ហ៊ីកសិន ឆ្នាំ ១៨០៣–១៨៧០
និពន្ធបទភ្លេង ៖ អើនឹសធ៍ ម៉ូរីត្ស អាន់ដ៍ ឆ្នាំ ១៧៩៦–១៨៦០