១. ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺនៃព្រះអង្គ
ប្រាប់ខ្ញុំឲ្យអធិស្ឋានទៅព្រះបិតា
ប្រាប់ខ្ញុំឲ្យដឹងនូវអ្វីដែលខ្ញុំត្រូវធ្វើ
ប្រាប់ខ្ញុំប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ។
២. ចូរមកកូនតូចយើងនឹងរៀនជាមួយគ្នា
នូវបញ្ញត្តិទ្រង់ដើម្បីយើងអាចទៅវិញ
ទៅរស់នៅឯស្ថានសួគ៌ជាមួយព្រះអង្គ
ជានិច្ចជានិច្ចចូរដើរក្នុងពន្លឺ។
៣. ព្រះវរបិតាយើងសូមអរគុណព្រះអង្គ
សម្រាប់ការណែនាំដែលបង្ហាញប្រាប់ផ្លូវ
យើងសូមសរសើរព្រះអង្គនូវបទចម្រៀង
រីករាយរីករាយនឹងដើរក្នុងពន្លឺ។