តន្ត្រី
ស្វាគមន៍ ស្វាគមន៍ ព្រលឹម​ថ្ងៃ​សីល


174

ស្វាគមន៍ ស្វាគមន៍ ព្រលឹម​ថ្ងៃ​សីល

ដោយ​ភ្លឺថ្លា

១. ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល

ចូរយើងសម្រាកពីកង្វល់

ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់

ថ្ងៃពិសិដ្ឋនៃការបួងសួង

គ្រូពេញដោយក្ដីស្នេហ៍ស្វាគមន៍យើង

ពេលជួបនៅថ្នាក់ថ្ងៃអាទិត្យ

ជាទីដែលគាត់ខិតខំបង្រៀន

តាមច្បាប់មាសនៃព្រះសង្គ្រោះ

[Chorus]

ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល

ចូរយើងសម្រាកពីកង្វល់

ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់

ថ្ងៃពិសិដ្ឋនៃការបួងសួង៕

២. ស្តាប់!សូរកណ្តឹងថ្ងៃសីលរោទិ៍ឡើង

ស្តាប់ឮសំឡេងគ្រប់ទិសទី

ស្តាប់!កុមារតូចៗកំពុងច្រៀង!

ឱ!សំឡេងពិរោះរណ្តំ!

គ្រប់បទទន់ភ្លន់កំពុងអង្វរ

អញ្ជើញយើងកុំឲ្យអែអង់

តន្ត្រីលួងលោមយើងនៅតាមផ្លូវ

សូមស្តាប់សូមស្តាប់អ្នកចម្ងាយ

[Chorus]

ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល

ចូរយើងសម្រាកពីកង្វល់

ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់

ថ្ងៃពិសិដ្ឋនៃការបួងសួង៕

៣. យើងគោរពដោយរាបទាបទីនេះ

ច្រៀងសរសើរព្រះបរិសុទ្ធ

ចិត្តយើងក៏ពេញដោយក្តីស្រឡាញ់

ព្យាយាមរៀនផ្លូវបរិសុទ្ធ

រៀនពីព្រះគម្ពីរវិវរណៈ

យើងត្រូវបានបង្រៀនពីក្មេង

បន្ទូលដ៏បំផុសនៃសួគ៌ា

នាំយើងក្នុងផ្លូវនៃក្តីពិត

[Chorus]

ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល

ចូរយើងសម្រាកពីកង្វល់

ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់

ថ្ងៃពិសិដ្ឋនៃការបួងសួង៕

៤. យើងជួបមិត្តភក្តិជិតខាងទីនេះ

ព្រមទាំងឪពុកម្តាយផងដែរ

យើងស្មោះត្រង់ក្នុងកិច្ចការយើងធ្វើ

យើងជាបុត្រនៃនគរព្រះ

ឧបសគ្គធ្វើឲ្យជំនឿរឹងមាំ

ក្តីពិតមានតម្លៃជាងមកុដ

កាន់តែលំបាកកាន់តែក្លាហាន

ទោះលោកកិយឲ្យយើងលំបាក

[Chorus]

ស្វាគមន៍ស្វាគមន៍ព្រលឹមថ្ងៃសីល

ចូរយើងសម្រាកពីកង្វល់

ស្វាគមន៍ស្វាគមន៍ដល់ថ្ងៃរះទ្រង់

ថ្ងៃពិសិដ្ឋនៃការបួងសួង៕

និពន្ធទំនុកច្រៀ​ង ៖ រ៉ូប៊ឺត ប៊ី. បៀដ ឆ្នាំ ១៨៥៥–១៩១៦

និពន្ធបទភ្លេ​ង ៖ អេប៊ីនីស្សឺ ប៊ីស្លី ឆ្នាំ ១៨៤០–១៩០៦

គោលលិទ្ធិនិងសេចក្តីសញ្ញា 59:9–10

ម៉ូសាយ 4:15