តន្ត្រី
យើង​ឮទេវតា​ពី​សួគ៌ា


125

យើង​ឮទេវតា​ពី​សួគ៌ា

ដោយ​អំណរ

១. យើងឮទេវតាពីសួគ៌ា

ច្រៀងនៅទីវាលយ៉ាងរណ្តំ

សូរសំឡេងបន្ទរពីភ្នំ

ឆ្លងឆ្លើយក្តីអំណរទេវតា

[Chorus]

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕

២. ពួកគង្វាលអើយម្តេចអរម្ល៉េះ?

ម្តេចក្តីអំណរអ្នកបន្ត?

មានដំណឹងល្អអ្វីដូច្នេះ

ដែលឲ្យអ្នកច្រៀងបទសួគ៌ា?

[Chorus]

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕

៣. សូមមកមើលនៅបេថ្លេហិម

គឺទ្រង់ហើយពួកទេវតាច្រៀង

មកលុតជង្គង់ថ្វាយបង្គំ

ព្រះគ្រីស្ទជាស្តេចទើបប្រសូត

[Chorus]

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់

ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕

និពន្ធទំនុកច្រៀ​ង ៖ បទចម្រៀងបុណ្យគ្រីស្ទម៉ាសរបស់បារាំង ប្រ. ឆ្នាំ ១៨៦២

និពន្ធបទភ្លេ​ង ៖ បទចម្រៀងបុណ្យគ្រីស្ទម៉ាសរបស់បារាំង

លូកា 2:8–20

ទំនុកតម្កើង 95:6