56
ទ្រង់ជាអ្នកគង្វាលនឹងរៀបចំ
ដោយទន់ភ្លន់
១. ទ្រង់ជាអ្នកគង្វាលនឹងរៀបចំ
បីបាច់ដោយទឹកព្រះទ័យនៃទ្រង់
ប្រទាននូវអ្វីដែលខ្ញុំចង់បាន
ការពារខ្ញុំឥតពព្រិចព្រះនេត្រ
ខ្ញុំដើរពេលថ្ងៃទ្រង់យាងនឹងខ្ញុំ
ការពាររូបខ្ញុំនៅកណ្តាលយប់អាធ្រាត។
២. ពេលក្តៅហួតហែងខ្ញុំខ្សោយសន្លប់
ឬស្រេកទឹកដង្ហក់នៅលើភ្នំ
ទ្រង់ផ្តល់កម្លាំងដោយទឹកសន្សើម
ពេលខ្ញុំទន់ខ្សោយនោះទ្រង់ដឹកនាំ
ទៅដល់ទន្លេស្ងប់សុខទន់ភ្លន់
នៅកណ្តាលទឹវាលស្មៅខ្ចីដ៏ស្រទន់៕
និពន្ធទំនុកច្រៀង ៖ យ៉ូសែប អេឌឌីសិន ឆ្នាំ ១៦៧២–១៧១៩
និពន្ធបទភ្លេង ៖ ឌីមីទ្រី បតនៀនស្កាយ ឆ្នាំ ១៧៥១–១៨២៥
ទំនុកតម្កើង 23
អេសាយ 40:11