12 ចូរមកស្តាប់សំឡេងព្យាការី ដោយអំណរ ១. ចូរមកស្តាប់សំឡេងព្យាការី ហើយស្តាប់បន្ទូលនៃព្រះ មកស្តាប់សេចក្តីពិតដោយរីករាយ ហើយច្រៀងអំណរឲ្យខ្លាំង យើងរកឃើញផ្លូវព្យាការីដើរ ដែលលោករស់កាលបុរាណ ព្យាការីថ្មីក៏បានមកដល់ ត្រូវស្តារចំណេះដឹងនេះ។ ២. ភាពខ្មៅងងឹតកំពុងគ្របបាំង នៅទូទាំងទ្វីបផែនដី ត្រូវរសាត់ឆ្ងាយដោយព្រះអម្ចាស់ ហើយទ្រង់បង្ហាញព្រះភក្ត្រ ដោយព្រោះកំហុសអតីតកាល ពិភពលោកបានវង្វេង តែពួកបរិសុទ្ធបានរកឃើញ ផ្លូវតូចត្រង់និងចង្អៀត។ ៣. ពួកបរិសុទ្ធមិនទុកចិត្តលើ មនុស្សឬខ្លួនគេឡើយ អ្នកបដិសេធត្រូវបណ្ដាសា ព្រះគ្រីស្ទក៏មិនទទួល ព្រះអង្គសង្គ្រោះប្រាប់រាស្ដ្រទ្រង់ថា «ធ្វើតាមពាក្យយើងទាំងអស់ ទីសម្គាល់នេះនឹងតាមអ្នកជឿ ដល់ថ្ងៃចុងក្រោយបង្អស់»។ ៤. ចូរស្តាប់តាមពាក្យពិតនិងពន្លឺ ជាប្រភពទឹកដ៏សុទ្ធ ធ្វើតាមច្បាប់ទ្រង់ឲ្យអស់ពីចិត្ត លុះដល់តាំងអ្នកបានពិត លុះអ្នកឮសំឡេងបរិសុទ្ធ បានជីវិតដ៏អស់កល្ប អំណរនិងរីករាយជាផលអ្នក ដែលនឹងបានទទួលពិត៕ និពន្ធទំនុកច្រៀង ៖ យ៉ូសែប អេសម៉ាដុក ឆ្នាំ ១៨២២–១៨៩៩។ វគ្គទីបួនប្រ៊ូស អ័រ ម៉ាក់ខន់ឃី ឆ្នាំ ១៩១៥–១៩៨៥។ © ១៩៨៥ IRI និពន្ធបទភ្លេង ៖ យ៉ូសែប ជេដេនីស៍ ឆ្នាំ ១៨៥១–១៩២០ យ៉ូសែប ស្មីធ—ប្រវត្តិ 1:14–17 គោលលិទ្ធិនិងសេចក្តីសញ្ញា 21:4–7