តន្ត្រី
នាំ​ខ្ញុំ​រក​ទ្រង់


50

នាំ​ខ្ញុំ​រក​ទ្រង់

ដោយ​ក្លៀវក្លា

១. ព្រះ​សង្គ្រោះ​ខ្ញុំ​ដ៏​ពិត

នាំ​ខ្ញុំ​រក​ទ្រង់

ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ទ្រង់

នាំ​ខ្ញុំ​រក​ទ្រង់

ទាំង​ក្នុង​យប់​ដ៏​ងងឹត

និង​ពេល​ព្រឹក​ដ៏​ស្រស់​ថ្លា

សូម​ជា​ពន្លឺ​ដឹក​ខ្ញុំ

នាំ​ខ្ញុំ​រក​ទ្រង់។

២. ក្នុង​ភព​ដ៏​ងងឹត​នេះ

នាំ​ខ្ញុំ​រក​ទ្រង់

ដឹក​ខ្ញុំ​រក​ជីវិត​ល្អ

នាំ​ខ្ញុំ​រក​ទ្រង់

សូម​អំណាច​ប្រោស​លោះ​ទ្រង់

គង់​នឹង​ខ្ញុំ​គ្រប់​ៗ​គ្រា

សូម​ជា​ប៉ម​ការពារ​ខ្ញុំ

នាំ​ខ្ញុំ​រក​ទ្រង់។

៣. ពេល​ទុក្ខ​និង​បាប​កើត​ឡើង

នាំ​ខ្ញុំ​រក​ទ្រង់

ពេល​ខ្ញុំ​ពេញ​ដោយ​ទឹក​ភ្នែក

នាំ​ខ្ញុំ​រក​ទ្រង់

ពេល​ក្ដី​សង្ឃឹម​ខ្ទេច​ខ្ទាំ

ពេល​ក្ដី​អំណរ​សាប​សូន្យ

សូម​សិរី​ទ្រង់​គង់​នៅ

នាំ​ខ្ញុំ​រក​ទ្រង់។

៤. ពេល​ក្ដី​ស្លាប់​ខិត​មក​ដល់

នាំ​ខ្ញុំ​រក​ទ្រង់

សូម​ទ្រង់​លួងលោម​ចិត្ត​ខ្ញុំ

នាំ​ខ្ញុំ​រក​ទ្រង់

សូម​ទ្រង់​មេត្តា​ដល់​ខ្ញុំ

សូម​ក្ដី​ស្រ​ឡាញ់​នៃ​ទ្រង់

នាំ​ខ្ញុំ​ទៅ​កាន់​ស្ថាន​សួគ៌

នាំ​ខ្ញុំ​រក​ទ្រង់៕

និពន្ធ​ទំនុក​ច្រៀង និង និពន្ធ​បទ​ភ្លេង ​៖ អូសិន ប្រាដ្ត ហូស ឆ្នាំ ១៨៥១−១៩៣២

អាលម៉ា 38:9

ទំនុកតម្កើង 48:14