១. ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់
នេះជាឃ្លាដែលមានបទពិរោះ!
ទ្រង់រស់ទ្រង់រស់ទោះទ្រង់ត្រូវ
សុគតទ្រង់រស់ជាព្រះសិរទូលបង្គំ
ទ្រង់រស់ដើម្បីប្រទានពរខ្ញុំ
ទ្រង់រស់ដើម្បីជាសាក្សីខ្ញុំ
ទ្រង់រស់ដើម្បីប្រទានចំណី
ទ្រង់រស់ដើម្បីប្រទានពរជ័យ។
២. ទ្រង់រស់ដើម្បីប្រទានអំណោយឲ្យ
ទ្រង់រស់ដើម្បីដឹកនាំរូបខ្ញុំ
ទ្រង់រស់ដើម្បីទ្រខ្ញុំពេលទន់ខ្សោយ
ទ្រង់រស់ដើម្បីឮខ្ញុំខ្វល់ខ្វាយ
ទ្រង់រស់ដើម្បីកុំឲ្យខ្ញុំខ្លាច
ទ្រង់រស់ដើម្បីជូតទឹកភ្នែកខ្ញុំ
ទ្រង់រស់ដើម្បីដកទុក្ខបេះដូង
ទ្រង់រស់ដើម្បីឲ្យពរទាំងពួង។
៣. ទ្រង់រស់ជាមិត្តសម្លាញ់ពីសួគ៌ា
ទ្រង់រស់ហើយស្រឡាញ់ខ្ញុំគ្រប់គ្រា
ទ្រង់រស់ហើយកាលទ្រង់រស់ខ្ញុំ
នឹងច្រៀងទ្រង់រស់ព្យាការីសង្ឃរាជា
ទ្រង់រស់ឲ្យដង្ហើមខ្ញុំរាល់ថ្ងៃ
ទ្រង់រស់ហើយខ្ញុំនឹងឈ្នះក្តីស្លាប់
ទ្រង់រស់ដើម្បីរៀបផ្ទះឲ្យខ្ញុំ
ទ្រង់រស់ដើម្បីនាំខ្ញុំទៅផ្ទះ។
៤. ទ្រង់រស់សរសើរដល់ព្រះនាមទ្រង់!
ទ្រង់រស់ព្រះអង្គសង្គ្រោះ.ឧត្តម
ឱឃ្លាដ៏ផ្អែមល្អែមនិងដ៏ពិរោះ ៖
«ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់»
ទ្រង់រស់!សរសើរដល់ព្រះនាមទ្រង់
ទ្រង់រស់ព្រះអង្គសង្គ្រោះ.ឧត្តម
ឱឃ្លាដ៏ផ្អែមល្ហែមនិងពិរោះ ៖
«ខ្ញុំដឹងព្រះប្រោសលោះខ្ញុំនៅរស់!»