តន្ត្រី
ព្រះអង្គ យើងឱនកាយថ្វាយដល់ទ្រង់


93

ព្រះអង្គ យើងឱនកាយថ្វាយដល់ទ្រង់

ដោយសន្តិភាព

១. យើងឱនកាយអធិស្ឋានដល់ទ្រង់

ហើយអរគុណទ្រង់នូវអ្វីបានទូល

ព្រលឹងខ្ញុំញ័រចិត្តខ្ញុំស្រែកច្រៀង

វិញ្ញាណផ្អែមល្ហែមទ្រង់បំផុសឡើង

ឱ! ថ្ងៃនេះខ្ញុំឮពាក្យទ្រង់ផ្អែម

ខ្ញុំបួងសួងសូមឲ្យទ្រង់នាំផ្លូវ

សូមឲ្យខ្ញុំធ្វើការដោយអត់ធ្មត់

លើកដាក់លើខ្លួននូវបន្ទូលទ្រង់។

២. ឱ! ព្រះអម្ចាស់សូមតាំងភ្នែកខ្ញុំ

ឲ្យខ្ញុំបានឃើញហើយបានយកជ័យ

ចិត្តខ្ញុំក្តុកក្តួលស្រក់ទឹកនេត្រា

ឱ!សូមជួយខ្ញុំក្រែងខ្ញុំនឹងភ្លេច

ដើម្បីចិត្តខ្ញុំពេញដោយពន្លឺ

ឲ្យខ្ញុំបានឃើញនិងឈ្នះការល្បួង

ហើយទីបំផុតបានលើកតម្កើង

រស់នៅស្ថានស្ងប់សុខជាមួយទ្រង់។

៣. សូមមើលទៅលើកុំបោះបង់ឡើយ

កុំសម្លឹងតែលើរឿងលោកិយ

ផ្ដាច់ច្រវាក់នៃលោកិយនេះចោល

ទទួលព្រលឹងនៃជីវិតខ្ញុំ

ឥឡូវកាលខ្ញុំចេញទៅម្តងទៀត

ទៅរស់នៅនឹងឯបងប្អូនខ្ញុំ

សូមគង់នៅជិតដឹកនាំផ្លូវខ្ញុំ

ឲ្យខ្ញុំនៅជិតក្តីស្រឡាញ់ទ្រង់៕

និពន្ធទំនុកច្រៀង និពន្ធបទភ្លេង ៖ យ៉ូសែប អេច. ឌីន ឆ្នាំ ១៨៥៥–១៩៤៧

ទំនុកតម្កើង 119:103–105

គោលលិទ្ធិនិងសេចក្តីសញ្ញា 97:8–9