តន្ត្រី
យើង​សាប​ព្រោះ


133

យើង​សាប​ព្រោះ

ដោយ​អង់អាច

១. យើង​សាប​ព្រោះ​សាប​ព្រោះ​រៀង​រាល់​ថ្ងៃ

ព្រោះ​ទាំង​ពូជ​ល្អ​ពូជ​អា​ក្រក់

ព្រោះ​ពូជ​ខ្ចាយ​ខ្ចាត់​លើ​ដី​ទំ​នាប

ធ្លាក់​ទៅ​លើ​ទី​ទួល​ដ៏​ខ្ពស់

ពូជ​ខ្លះ​ដុះ​លើ​ដី​មាន​ជី​ជាតិ​

ដោយ​មាន​ភ្លៀង​ប្រោស​ពី​ស្ថាន​សួគ៌​

ពូជ​ខ្លះ​មិន​ចាក់​ឫស​ទៅ​ក្នុង​ដី

ព្រោះ​ដី​ស្ងួត​ហែង​គ្មាន​ជី​ជាតិ។

២. គ្រាប់​ពូជ​ដែល​ធ្លាក់​ក​ណ្តាល​ទី​ឆ្ងាយ

នៅ​ជ្រ​លង​ភ្នំ​ដ៏​តូច​ៗ​

ឯ​ពូជ​ដែល​បោះ​ទៅ​ទី​ជុំ​ជន

ធ្លាក់​តាម​ផ្លូវ​ត្រូវ​គេ​ដើរ​ជាន់​

ឯ​ពូជ​ដែល​ម​នុស្ស​ខ្ជិល​បោះ​បង់

ក៏​ត្រូវ​ហោះ​ហើរ​តាម​អា​កាស

តែ​ពូជ​ដែល​ពួក​ស្មោះ​ត្រង់​ថែ​ទាំ

បាន​ដុះ​ដោយ​ក្តី​ស្នេហ៍​បួង​សួង។

៣. ពូជ​ដែល​ដាំ​លើ​ដី​មិន​លូត​លាស់

ជា​ដី​មាន​ផ្សិត​ដុះ​ពាស​ពេញ

ឯ​ពូជ​ដែល​ថែ​ក៏​ដុះ​ព​ន្លក

ទោះ​អ្នក​ដាំ​លា​ចាក​ទៅ​ក្តី

ការ​ដាំ​ពូជ​ល្អ​នាំ​ឲ្យ​មាន​ពរ

បើ​ពូជ​អា​ក្រក់​ឲ្យ​តែ​ទុក្ខ

ព្រោះ​តែ​ពាក្យ​គំ​និត​និង​អំ​ពើ

ធ្វើ​ឲ្យ​ពូជ​ងាប់​ឬ​រស់​បាន។

៤. ទ្រង់​ដែល​ជ្រាប​គ្រប់​អស់​ក​ម្សោយ​យើង

សូម​កុំ​បោះ​បង់​យើង​ចោល​ឡើយ!

សូម​ប​ញ្ជូន​ទេវ​តា​ទ្រង់​មក​ថែ​នៅ

ក​ន្លែង​គ្រាប់​ពូជ​ល្អ​ដុះ

លុះ​ដល់​វាល​ត្រូវ​ពេញ​ដោយ​សិ​រី

ពេញ​ដោយ​ផល​សុទ្ធ​តែ​ផ្លែ​ទុំ

ពេញ​ដោយ​ផ្លែ​នៃ​ជី​វិត​អស់​កល្ប

ផល​នៃ​ពូជ​ថែ​ទាំង​ទឹក​ភ្នែក៕

និពន្ធទំនុកច្រៀង ៖ អនាមិក. Pure Diamonds ខ្លីវីឡេន ឆ្នាំ ១៨៧២

និពន្ធបទភ្លេង ៖ ហ៊ីនរី អេ. ថាកឃីត ឆ្នាំ ១៨៥២–១៩១៨

គោលលិទ្ធិនិងសេចក្តីសញ្ញា 6:33

ទំនុកតម្កើង 126:5–6