តន្ត្រី
ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ


159

ពេល​ខ្ញុំ​ស្វែង​យល់​គម្ពីរ​ពិសិដ្ឋ

ដោយការអធិស្ឋាន

១. ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ

ព្រះបិតានៃមនុស្សលោក

សូមឲ្យចិត្តខ្ញុំពេញដោយប្រាជ្ញា

ហើយចំណេះពេញគំនិតខ្ញុំ។

២. ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ

សូមឲ្យចិត្តខ្ញុំបានបំភ្លឺ

សូមឲ្យអាថ៌កំបាំងបានបង្ហាញ

ពេលខ្ញុំសិក្សារៀងរាល់ថ្ងៃ។

៣. ពេលខ្ញុំស្វែងយល់គម្ពីរពិសិដ្ឋ

សូមបង្ហាញក្តីមេត្តាទ្រង់

សូមឲ្យបញ្ហាក្នុងចិត្តរសាយ

សូមឱ្យរបួសបានសះស្បើយ។

៤. ពេល​ខ្ញុំ​ស្វែង​យល់​គ​ម្ពីរ​ពិ​សិដ្ឋ

សូម​ជួយ​ខ្ញុំ​យល់​ហើយ​ធ្វើ​តាម

ប​ន្ទូល​អស់​កល្ប​ជា​និច្ច​ទ្រង់

សូម​ព​ន្លឺ​ទ្រង់​ដឹក​នាំ​ផ្លូវ​ខ្ញុំ៕

និពន្ធ​ទំនុក​ច្រៀង និង និពន្ធ​បទ​ភ្លេង ៖ ស៊ី ម៉ារីន ចនសុន ហ្វីស៊័រ ក. ឆ្នាំ ១៩៣២ ។ © ១៩៨៥ IRI

ធីម៉ូថេ ទី ២ 3:14–17

រ៉ូម 15:4