តន្ត្រី
រាល់សិរីក្ដីស្ងើចកេរ្តិ៍ឈ្មោះ


29

រាល់សិរីក្ដីស្ងើចកេរ្តិ៍ឈ្មោះ

ដោយជោគជ័យ

១. រាល់សិរីក្ដីស្ងើចកេរ្តិ៍ឈ្មោះ

ដល់ព្រះប្រោសលោះនិងស្តេច

ដែលកូនចៅច្រៀងមិនចេះដាច់

បទហូសាណាផ្អែមល្ហែម

ទ្រង់ជាស្តេចនៃអ៊ីស្រាអែល

បុត្រានៃហ្លួងដាវីឌ

យាងមកក្នុងនាមព្រះអម្ចាស់

ជាស្ដេចជាអង្គមានពរ។

២. អមដង្ហែរក្រុមពួកទេវតា

សរសើរទ្រង់គង់ស្ថានខ្ពស់

ដល់មនុស្សលោកនិងគ្រប់អ្វីៗ

បានបង្កើតគ្រប់សារពើរ

ប្រជារាស្ត្រនៃសាសន៍ហេព្រើរ

រកទ្រង់ដោយដៃទទេ

ការស្ងើចក្តីស្រឡាញ់យើងច្រៀង

យើងនៅចំពោះព្រះភក្ត្រ។

៣. ដល់ទ្រង់ជាក្តីស្រឡាញ់ទ្រង់

ពួកគេច្រៀងបទសរសើរ

ដល់ទ្រង់យើងបានតម្កើងឡើង

យើងបន្លឺចង្វាក់ភ្លេង

សូមទ្រង់ទទួលការសរសើរ

ទទួលក្តីស្រឡាញ់យើង

ដែលរីករាយក្នុងក្តីស្រឡាញ់

ស្តេចដ៏ល្អនិងរុងរឿង៕

និពន្ធទំនុកច្រៀង ៖ ដឹអូហ្វនៅអូឡែនស៍ ប្រ. ឆ្នាំ ៧៦០–៨២១

និពន្ធបទភ្លេង ៖ ម៉ែលឈឺ ធេសឈឺ ឆ្នាំ ១៥៨៤–១៦៣៥

ទំនុកតម្កើង 148

យ៉ូហាន 12:12–13