99
ពេលយើងទទួលទានសាក្រាម៉ង់
ដោយតាំងចិត្ត
១. ពេលយើងទទួលទានសាក្រាម៉ង់
គំនិតយើងគិតពីទ្រង់
ព្រះបុត្រាដែលប្រសូតព្រោះយើង
សុគតត្រង់កាលវ៉ារី
យើងគិតពីគុណដ៏អស្ចារ្យទ្រង់
សប្បុរសពុំអាចផ្ទឹម
បានឲ្យអំណោយជាព្រះជន្មទ្រង់
ឲ្យយើងរស់អស់កល្បទៅ។
២. ពេលគំនិតយើងគិតដល់អតីត
យើងដឹងយើងត្រូវប្រែចិត្ត
ផ្លូវទៅកាន់ទ្រង់ជាក្តីសុចរិត—
ដែលជីវិតទ្រង់បានធ្វើ
ការអភ័យទោសជាអំណោយទ្រង់
យើងស្វែងរកដោយចិត្តស្មោះ
ទាំងបាតដៃអង្វរធ្វើការទ្រង់
យើងទទួលសាក្រាម៉ង់។
៣. ពេលយើងច្រៀងសរសើរព្រះនាមទ្រង់
ពរជ័យទ្រង់នៅថ្ងៃនេះ
ធ្វើឲ្យចិត្តយើងពេញដោយអំណរ
យើងបួងសួងដោយស្ងប់ស្ងាត់
សុំក្តីក្លាហានទៅដើរតាមទ្រង់
ដើម្បីស្តាប់នឹងធ្វើតាម
យើងស្រឡាញ់ទ្រង់ចិត្តពេញដោយស្នេហ៍
យើងដើរផ្លូវជម្រើសទ្រង់៕
និពន្ធទំនុកច្រៀង ៖ លី ថម ភែរី ក. ឆ្នាំ ១៩៥១។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ដានីយ៉ែល លីម៉ែន កាតធើរ ក. ឆ្នាំ ១៩៥៥។ © ១៩៨៥ IRI