តន្ត្រី
ដំបងដែក


172

ដំបងដែក

ដោយ​អង់អាច

១. ព្រះផ្ដល់វិវរណៈដល់នីហ្វៃ

អ្នកមើលឆុតពីបុរាណ

បានបង្កប់នូវពាក្យដ៏ពិសិដ្ឋ

ថ្លែងពិតពីដំបងដែក

[Chorus]

កាន់នឹងដំបងជាដំបងដែក

រឹងមាំពិតភ្លឺត្រចង់

ដំបងនេះគឺជាបន្ទូលព្រះអង្គ

នាំយើងរកត្រើយសុខសាន្ដ៕

២. កាលយើងធ្វើដំណើរលើផែនដី

រុំច្រើនក្រៃដោយការល្បួង

យើងដើរឆ្លងភាពងងឹតទាំងពួង

តែងជួបគ្រោះថ្នាក់គ្រប់ពេល

[Chorus]

កាន់នឹងដំបងជាដំបងដែក

រឹងមាំពិតភ្លឺត្រចង់

ដំបងនេះគឺជាបន្ទូលព្រះអង្គ

នាំយើងរកត្រើយសុខសាន្ដ៕

៣. កាលការល្បួងខិតខ្លួនចូលមកជិត

ពពកបាំងបិទផ្លូវយើង

យើងអាចពឹងផ្អែកលើដំបងដែក

សូមតម្រិះពីស្ថានសួគ៌

[Chorus]

កាន់នឹងដំបងជាដំបងដែក

រឹងមាំពិតភ្លឺត្រចង់

ដំបងនេះគឺជាបន្ទូលព្រះអង្គ

នាំយើងរកត្រើយសុខសាន្ដ៕

៤. ដាក់ដៃតោងកាន់ជាប់នឹងដំបង

ឥតមានហ្មងរៀងរាល់ថ្ងៃ

ដោយបួងសួងស្មោះច្រៀងបទប្រពៃ

យើងឃ្មាតខ្មីដើរតាមផ្លូវយើង។

[Chorus]

កាន់នឹងដំបងជាដំបងដែក

រឹងមាំពិតភ្លឺត្រចង់

ដំបងនេះគឺជាបន្ទូលព្រះអង្គ

នាំយើងរកត្រើយសុខសាន្ដ៕

៥. យើងឃើញទីសម្រាកពីចម្ងាយ

ទីដំបងនឹងនាំកាយ

ទីដែលយើងរស់នៅអរសប្បាយ

នឹងពួកទេវតារៀងទៅ។

[Chorus]

កាន់នឹងដំបងជាដំបងដែក

រឹងមាំពិតភ្លឺត្រចង់

ដំបងនេះគឺជាបន្ទូលព្រះអង្គ

នាំយើងរកត្រើយសុខសាន្ដ៕

និពន្ធទំនុកច្រៀ​ង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២

និពន្ធបទភ្លេ​ង ៖ វិលលាម ក្លេសិន ឆ្នាំ ១៨៤០–១៨៨៧

នីហ្វៃ ទី ១ 15:23–25

នីហ្វៃ ទី ១ 8

នីហ្វៃ ទី ១ 12:17