១. តើខ្ញុំបានធ្វើល្អដល់ពិភពលោកឬទេ?
តើខ្ញុំបានជួយអ្នកទីទ័លទេ?
តើខ្ញុំបានជួយអ្នកព្រួយឬនរណាឲ្យរីករាយ
តែបើអត់នោះមិនល្អទេ
តើបន្ទុកនរណាម្នាក់បានស្រាលទេថ្ងៃនេះ
ដោយជំនួយធ្វើចេញពីចិត្តខ្ញុំ?
តើអ្នកឈឺនិងអ្នកនឿយហត់ត្រូវបានជួយឬទេ?
តើពេលគេត្រូវការខ្ញុំនៅឬទេ?
[Chorus]
ចូរក្រោកឡើងធ្វើអ្វីៗច្រើនទៀត
កុំលង់តែក្នុងក្តីសុបិននោះ
ការធ្វើល្អគួរឲ្យរីករាយជាក្តីល្អលើសការគិត
ជាពរនៃកាតព្វកិច្ចនិងស្នេហ៍៕
២. ឥឡូវមានកិច្ចការជាច្រើននៅជុំវិញខ្លួន
មានឱកាសជាច្រើននៅចំពោះមុខ
កុំបណ្តោយឲ្យហួសទៅដោយថា«ចាំធ្វើពេលក្រោយ»
សូមធ្វើអ្វីមួយនៅថ្ងៃនេះ
គឺទ្រង់យាងមកធ្វើការនិងប្រទានឲ្យ
ក្តីស្រឡាញ់ការងារនឹងកើតឡើង
មានតែទ្រង់ធ្វើអ្វីៗជួយអ្នកដទៃឲ្យរស់
ព្រះទ្រង់រាប់រាល់នូវសេចក្តីល្អ
[Chorus]
ចូរក្រោកឡើងធ្វើអ្វីៗច្រើនទៀត
កុំលង់តែក្នុងក្តីសុបិននោះ
ការធ្វើល្អគួរឲ្យរីករាយជាក្តីល្អលើសការគិត
ជាពរនៃកាតព្វកិច្ចនិងស្នេហ៍៕