86
ថ្ងៃឈប់សម្រាក
ដោយត្រិះរិះពិចារណា
១. ដោយការចងចាំដ៏ផ្អែមល្ហែមដល់ទ្រង់
យើងជួបក្នុងដំណាក់នេះមានចិត្តមួយ
ដើម្បីបួងសួងតម្កើងរួច
ថ្វាយបង្គំនិងរៀនពីផ្លូវ
ព្រះបិតាអើយថ្ងៃសម្រាកនេះ
សូមគង់នឹងយើងកាលអធិស្ឋាន។
២. សូមឲ្យចិត្តយើងនៅជាប់នឹងទ្រង់
និងគ្រួសារមិត្តភក្ដិជាទីស្រឡាញ់
គ្រប់អ្វីយើងធ្វើពេញមួយថ្ងៃសូម
ឲ្យការថ្វាយបង្គំបន្ត
ព្រះបិតាអើយថ្ងៃសម្រាកនេះ
សូមគង់នឹងយើងកាលអធិស្ឋាន។
៣. សូមជួយយើងរកឃើញពេលស្ងប់ស្ងាត់
ទុកអានគម្ពីរទទួលចេស្តា
ដើម្បីស្តាប់សំឡេងតូចរហៀង
ឲ្យមានកម្លាំងធ្វើតាមព្រះទ័យ
ព្រះបិតាអើយថ្ងៃសម្រាកនេះ
សូមគង់នឹងយើងកាលអធិស្ឋាន៕
និពន្ធទំនុកច្រៀង ៖ ផល អិល. អ៊ែនឌើសិន ក. ឆ្នាំ ១៩៤៦
និពន្ធបទភ្លេង ៖ លីន អរ. ខាសិន ក. ឆ្នាំ ១៩៤២ © ១៩៨៣ ដោយ លីន អរ. ខាសិន និង ផល អិល. អ៊ែនឌើសិ។ ទំនុកតម្កើងនេះអាចថតចម្លងសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ឬសាសនាចក្រ ពុំមែនសម្រាប់ធ្វើអាជីវកម្មទេ។