9 ទេវតាមកពីស្ថានលើ ដោយសញ្ជឹងគិត / ដោយព្រះវិញ្ញាណ ១. នារាត្រីដ៏ស្ងប់ស្ងាត់ ទេវតាមកពីស្ថានលើ បានយាងចុះពីវេហា ទ្រង់មានព្រះបន្ទូលថា៖ ហ្ន៎! នៅភ្នំកូម៉ូរ៉ាឯនាយ កំណត់ពិសិដ្ឋបានកប់លាក់ទុក ហ្ន៎! នៅភ្នំកូម៉ូរ៉ាឯនាយ កំណត់ពិសិដ្ឋបានកប់លាក់ទុក។ ២. មរ៉ូណៃជាអ្នកកប់ កំណត់បានចាំជាយូរ ចាំព្រះរាជបញ្ជាទ្រង់ យកកំណត់ពីក្នុងដី កំណត់នឹងត្រូវយកមកម្ដងទៀត ប្រើសម្រាប់ទ្រង់គ្រងរាជ្យផែនដី កំណត់នឹងត្រូវយកមកម្ដងទៀត ប្រើសម្រាប់ទ្រង់គ្រងរាជ្យផែនដី។ ៣. កំណត់ពីពូជយ៉ូសែប ធ្វើឱ្យមនុស្សលោកស្គាល់ ពីជនដែលស្លាប់ជាយូរ ដែលធ្លាប់រស់នៅពីមុន ភាពពេញលេញនៃដំណឹងល្អក៏ នឹងបើកឡើងឲ្យមនុស្សបានអាន ភាពពេញលេញនៃដំណឹងល្អក៏ នឹងបើកឡើងឲ្យមនុស្សបានអាន។ ៤. ពេលវេលាយើងរង់ចាំ ឥឡូវត្រូវបានបំពេញ ចូរឲ្យផែនដីគោរព និងភាពងងឹតចេញទៅ ចូរឲ្យកំណត់បិទត្រាបានបើក ពន្លឺរុងរឿងបំភ្លឺផែនដី ចូរឲ្យកំណត់បិទត្រាបានបើក ពន្លឺរុងរឿងបំភ្លឺផែនដី។ ៥. ពួកអ៊ីស្រាអែលរីករាយ នឹងជួបជុំគ្នាឥឡូវ ប្រើទ្រព្យហើយនិងធនធាន កសាងយេរូសាឡិម កាលដែលស៊ីយ៉ូនរះចែងចាំងឡើង បំពេញផែនដីដោយសេចក្ដីពិត កាលដែលស៊ីយ៉ូនរះចែងចាំងឡើង បំពេញផែនដីដោយសេចក្ដីពិត។ និពន្ធទំនុកច្រៀង ៖ ប៉ាលី ភី. ប្រាដ្ត ឆ្នាំ ១៨០៧–១៨៥៧ និពន្ធបទភ្លេង ៖ ចន អ៊ី. ធូលីឌ ឆ្នាំ ១៨០៦–១៨៧៣ យ៉ូសែប ស្មីធ—ប្រវត្តិ 1:30–34 គោលលិទ្ធិនិងសេចក្តីសញ្ញា 128:20