46
ដើរតាមពន្លឺ
ដោយការអធិស្ឋាន
១. នាំខ្ញុំដើរក្នុងពន្លឺចេញពីងងឹត
នាំខ្ញុំទៅមុខ!
យប់ដ៏ងងឹតហើយខ្ញុំនៅឆ្ងាយពីផ្ទះ
នាំខ្ញុំទៅមុខ!
សូមដឹកនាំផ្លូវខ្ញុំពុំសុំមើលឆ្ងាយទេ
ចង់ឃើញត្រឹមតែ—មួយជំហានមុនប៉ុណ្ណោះ។
២. ខ្ញុំតែងប្រែប្រួលនោះខ្ញុំបួងសួងដល់ទ្រង់
សូមនាំផ្លូវខ្ញុំ
ខ្ញុំចង់រើសផ្លូវដើរខ្លួនឯងតែឥឡូវ
នាំខ្ញុំទៅមុខ!
ខ្ញុំស្រឡាញ់ថ្ងៃភ្លឺច្បាស់ជម្នះភ័យខ្លាច
និងអំនួតខ្ញុំសូមកុំចាំរឿងអតីត។
៣. ព្រះចេស្តាទ្រង់ឲ្យពរពីមុនហើយនឹង
បន្តដឹកនាំ
លើវាលល្បាប់និងភក់លើច្រាំងថ្មនិងស្មៅ
យប់នោះបានផុត
លុះព្រឹកថ្មីខ្ញុំនឹងជួបភត្រាញញឹម
ជនខ្ញុំស្រឡាញ់ដែលលាចាកទៅជាយូរ!
ពន្ធទំនុកច្រៀង ៖ ចន ហ៊ិនរី នូមែន ឆ្នាំ ១៨០១–១៨៩០
និពន្ធបទភ្លេង ៖ ចន ប៊ី. ឌីកស៍ ឆ្នាំ ១៨២៣–១៨៧៦
ទំនុកតម្កើង 43:3
ទំនុកតម្កើង 119:133–135