តន្ត្រី
ក្ដីស្នេហ៍ព្រះអង្គ


59

ក្ដីស្នេហ៍ព្រះអង្គ

ដោយគារវភាព

១. ក្ដីស្នេហ៍ព្រះអង្គ

ជះរស្មីភ្លឺដូចព្រះអាទិត្យ

ពីឋានសួគ៌ពិត

ទម្លុះក្ដីទុក្ខវេទនា

បំភ្លឺផ្លូវយើង

ហើយនាំទៅរកទ្រង់ឯសួគ៌ា

ដែលយើងអាចនៅ

ហើយមានជីវិតអស់កល្ប។

២. វិញ្ញាណនៃព្រះ

ខ្សឹបប្រាប់យ៉ាងជាក់ក្នុងដួងចិត្តយើង

ឲ្យរើសការថ្កើង

ចៀសវាងពីការអាក្រក់

ភាពសៅហ្មងចិត្ត

នឹងសូន្យដោយក្ដីសង្ឃឹមមានឡើង

ហើយយើងនៅជាប់

នឹងទ្រង់ដោយក្ដីស្រឡាញ់។

៣. ព្រះបិតាអើយ

សូមស្ដាប់ឮពាក្យយើងអធិស្ឋាន

ដោយការបូជា

នៃព្រះបុត្រាផងទ្រង់

យើងច្រៀងសរសើរ

យើងនឹងដើរតាមច្បាប់ទ្រង់ដាក់ឲ្យ

ចិត្តយើងរីករាយ

ក្នុងទ្រង់ជាស្ដេចនៃយើង៕

និពន្ធទំនុកច្រៀង ៖ អេឌវឺឌ អិល. ហាត ឆ្នាំ ១៩១៦–២០០៨។ © ១៩៧៧ IRI

និពន្ធបទភ្លេង ៖ ក្រហ្វ័ឌ ហ្គេតស៍ ឆ្នាំ ១៩២១–២០១៨។ © ១៩៧៧ IRI

យ៉ូហាន 15:12–14

គោលលិទ្ធិនិងសេចក្តីសញ្ញា 34:1–4