១. ខ្ញុំរកក្តីសុខឯណា?
ឯណាក្តីរីករាយ
ពេលអ្វីៗទៀតមិនអាចឲ្យខ្ញុំបានជា?
ពេលដែលមានចិត្តឈឺចាប់កំហឹងឬព្យាបាទ
ខ្ញុំដកខ្លួនចេញឲ្យឆ្ងាយ
រកព្រលឹងខ្ញុំ។
២. នៅពេលខ្ញុំមានជំងឺ
ពេលខ្ញុំស្រយុតចិត្ត
ពេលខ្ញុំត្រូវការដឹងថាខ្ញុំគួរទៅណា?
ឯណាទៅការលួងលោមបន្ធូរការតានតឹង?
តើមាននរណាអាចយល់?
មានតែទ្រង់ទេ។
៣. ទ្រង់ឆ្លើយតបដោយសម្ងាត់
ឆ្លើយតបកង្វល់ខ្ញុំ
ក្នុងសួនគែតសេម៉ានីខ្ញុំទ្រង់ជាមិត្ត
ទ្រង់ប្រទានក្តីសុខសាន្តដែលខ្ញុំទទូចសូម
ក្តីល្អទ្រង់មិនផ្លាស់ប្តូរ
ក្តីស្នេហ៍អង្វែង៕
និពន្ធទំនុកច្រៀង ៖ អែមម៉ា ឡូ ថៃនី ក. ឆ្នាំ ១៩២៤ ។ © ១៩៧៣ IRI
និពន្ធបទភ្លេង ៖ ជូលីន ជី. ម៉ារីឌីត ក. ឆ្នាំ ១៩៣៥ ។ © ១៩៧៣ IRI