១. ធ្វើអ្វីដែលត្រូវព្រោះថ្ងៃជិតរះឡើងហើយ
ស្វាគមន៍អនាគតដ៏សេរីភ្លឺស្វាង
ពួកទេវតាកំពុងកត់ត្រាអំពីពួកយើង
គ្រប់អស់ទាំងកិច្ចការចូរធ្វើអ្វីដែលត្រូវ!
[Chorus]
ធ្វើអ្វីដែលត្រឹមត្រូវចូរឱ្យផលមកតាមក្រោយ
ច្បាំងដើម្បីសេរីក្នុងកម្លាំងវិញ្ញាណ
ដោយមានចិត្តក្លាហានចូរមើលទៅថ្ងៃខាងមុខ
ព្រះនឹងការពារអ្នកចូរធ្វើអ្វីដែលត្រូវ៕
២. ធ្វើអ្វីដែលត្រូវច្រវាក់កំពុងរលុះ
ច្រវាក់នៃទាសភាពឈប់ភ្លឺចែងចាំងហើយ
ការសង្ឃឹមជួយឱ្យច្រវាក់បានស្រាលបាលបាន
ការពិតនឹងទៅមុខចូរធ្វើអ្វីដែលត្រូវ!
[Chorus]
ធ្វើអ្វីដែលត្រឹមត្រូវចូរឱ្យផលមកតាមក្រោយ
ច្បាំងដើម្បីសេរីក្នុងកម្លាំងវិញ្ញាណ
ដោយមានចិត្តក្លាហានចូរមើលទៅថ្ងៃខាងមុខ
ព្រះនឹងការពារអ្នកចូរធ្វើអ្វីដែលត្រូវ៕
៣. ធ្វើអ្វីដែលត្រូវចូរស្មោះត្រង់និងក្លាហាន
ទៅមុខចូរទៅមុខយើងមើលឃើញព្រះពរ
ទឹកភ្នែកនឹងស្ងួតបាត់ទៅមិនហូរមកវិញឡើយ
ព្រះពររង់ចាំអ្នកក្នុងការធ្វើអ្វីត្រូវ!
[Chorus]
ធ្វើអ្វីដែលត្រឹមត្រូវចូរឱ្យផលមកតាមក្រោយ
ច្បាំងដើម្បីសេរីក្នុងកម្លាំងវិញ្ញាណ
ដោយមានចិត្តក្លាហានចូរមើលទៅថ្ងៃខាងមុខ
ព្រះនឹងការពារអ្នកចូរធ្វើអ្វីដែលត្រូវ៕
និពន្ធទំនុកច្រៀង ៖ អនា., ទំនុកតម្កើងនៃជីវិត, បូស្តុន ឆ្នាំ ១៨៥៧
និពន្ធបទភ្លេង ៖ ចច ខេលម៉ាក ឆ្នាំ ១៧៨១–១៨៣៥