58 ទ្រង់ជាសិលា ដោយសុចរិត ១. ទ្រង់ជាសិលាប្រោសយើងហើយ សូមជ្រកនៅទ្រង់ឥតឃ្លាតឡើយ សូមឲ្យទឹកនឹងឈាមដែលហូរ ពីរបួសទ្រង់ជាបរិបូរ មកលាងបាបខ្ញុំឲ្យជ្រះថ្លា ប្រោសឲ្យរួចហើយថែរក្សា។ ២. ការណ៍ដែលខ្ញុំធ្វើដោយដៃខ្ញុំ ពុំអាចបំពេញរាល់ការត្រូវ ទោះបីខំខ្នះខ្នែងយ៉ាងណា ទោះខ្ញុំយំអស់ទឹកនេត្រា ក៏ពុំអាចធួននឹងបាបខ្ញុំ មានតែទ្រង់អាចប្រោសលោះបាន។ ៣. កាលខ្ញុំនៅតែមានដង្ហើម កាលខ្ញុំបិទភ្នែកអស់ជីវិត ហើយកាលក្រោកឡើងក្នុងភពថ្មី បានឃើញទ្រង់គង់លើបល្ល័ង្ក ទ្រង់ជាសិលាប្រោសយើងហើយ សូមជ្រកនឹងទ្រង់ឥតឃ្លាតឡើយ៕ និពន្ធទំនុកច្រៀង ៖ អកហ្គុសស្ទុស អិម. តូផ្លាឌី ឆ្នាំ ១៧៤០–១៧៧៨ និពន្ធបទភ្លេង ៖ ថូម៉ាស ហាសស្ទីង ឆ្នាំ ១៧៨៤–១៨៧២ សាំយូអែល ទី២ 22:2–3, 32–33 ម៉ូសេ 6:57–60