តន្ត្រី
សរសើរ​ដល់​លោក


16

សរសើរ​ដល់​លោក

ដោយ​ស្វាហាប់

១. សរសើរ​ដល់​លោក​ដែល​ទូល​នឹង​ព្រះយេហូវ៉ា!

ព្រះយេស៊ូវ​ទ្រង់​តាំង​លោក​ជា​ព្យាការី

ទទួល​ពរ​បើក​ការ​គ្រប់​គ្រង​សម័យ​ជាន់​ក្រោយ

ក្សត្រ​តម្កើង​លោក​ជនជាតិ​គោរព​ប្រសើរ​ក្រៃ

[Chorus]

សរសើរ​ដល់​ព្យាការី​ដែល​បាន​ឡើង​ទៅ​សួគ៌ា!

ពួក​ក្បត់​និង​ទុរជន​នឹង​ត្រូវ​បរាជ័យ

នៅ​ជា​មួយ​ព្រះ​អង្គ​នោះ​លោក​អាច​ត្រៀម​ផ្លូវ​ឲ្យ​យើង

សេចក្តី​ស្លាប់​មិន​អាច​ឈ្នះ​លើ​លោក​ទៀត​ឡើយ៕

២. សរសើរ​រំឭក​ចាំ​លោក​ស្លាប់​ដើម្បី​សាសនា

សូម​សរសើរ​តម្កើង​ដល់​នាម​លោក​ឧត្តម

ឈាម​របស់​លោក​ដែល​បាន​បង្ហូរ​ដោយ​ឃាតករ

នឹង​អង្វរ​សួគ៌ា​កាល​លោកិយ​ផ្តល់​កិត្តិយស

[Chorus]

សរសើរ​ដល់​ព្យាការី​ដែល​បាន​ឡើង​ទៅ​សួគ៌ា!

ពួក​ក្បត់​និង​ទុរជន​នឹង​ត្រូវ​បរាជ័យ

នៅ​ជា​មួយ​ព្រះ​អង្គ​នោះ​លោក​អាច​ត្រៀម​ផ្លូវ​ឲ្យ​យើង

សេចក្តី​ស្លាប់​មិន​អាច​ឈ្នះ​លើ​លោក​ទៀត​ឡើយ៕

៣. សិរី​ល្អ​និង​បព្វជិតភាព​នៃ​លោក​នៅ​អស់កល្ប

លោក​នឹង​កាន់​កូន​សោ​ជា​រៀង​ដរាប​ទៅ

លោក​នឹង​ចូល​ក្នុង​នគរ​ដោយ​មាន​ចិត្ត​ស្មោះត្រង់

បំពាក់​មកុដ​នៅ​មុខ​ព្យាការី​បុរាណ

[Chorus]

សរសើរ​ដល់​ព្យាការី​ដែល​បាន​ឡើង​ទៅ​សួគ៌ា!

ពួក​ក្បត់​និង​ទុរជន​នឹង​ត្រូវ​បរាជ័យ

នៅ​ជា​មួយ​ព្រះ​អង្គ​នោះ​លោក​អាច​ត្រៀម​ផ្លូវ​ឲ្យ​យើង

សេចក្តី​ស្លាប់​មិន​អាច​ឈ្នះ​លើ​លោក​ទៀត​ឡើយ៕

៤. ពលិកម្ម​នាំ​មក​នូវ​ពរ​ជ័យ​ពី​ស្ថាន​សួគ៌

លោកិយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​លោហិត​លោក

ភ្ញាក់​ឡើង​លោកិយ​ដើម្បី​ប្រឆាំង​អយុត្តិធម៌

ជន​ជាតិ​រាប់​លាន​នឹង​ស្គាល់​បង​យ៉ូសែប​ម្តង​ទៀត

[Chorus]

សរសើរ​ដល់​ព្យាការី​ដែល​បាន​ឡើង​ទៅ​សួគ៌ា!

ពួក​ក្បត់​និង​ទុរជន​នឹង​ត្រូវ​បរាជ័យ

នៅ​ជា​មួយ​ព្រះ​អង្គ​នោះ​លោក​អាច​ត្រៀម​ផ្លូវ​ឲ្យ​យើង

សេចក្តី​ស្លាប់​មិន​អាច​ឈ្នះ​លើ​លោក​ទៀត​ឡើយ៕

និពន្ធ​ទំនុក​ច្រៀង ៖ វិលលាម ដ័បបុលយូ. ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២

និពន្ធ​បទ​ភ្លេង ៖ ទំនុកប្រជាប្រិយស្តឡែន

គោលលិទ្ធិនិងសេចក្តីសញ្ញា 135

នីហ្វៃ ទី ២ 3:14–15