តន្ត្រី
មកយើងដែលស្រឡាញ់ព្រះ


62

មកយើងដែលស្រឡាញ់ព្រះ

ដោយអំណរ

១. មកយើងដែលស្រឡាញ់ព្រះ

ស្តែងអំណរយើងឃើញជាក់

រួមស្ម័គ្រច្រៀងបទរីករាយថ្វាយបង្គំ

នៅឯបល្ល័ង្កទ្រង់។

២. ឱអស់អ្នកមិនព្រមច្រៀង

ដែលឥតស្គាល់ព្រះនៃយើង

តែជាអ្នកបម្រើស្ដេចសួគ៌ា

ឡើងថ្លែងពីអំណរខ្លួន។

៣. ព្រះដែលគ្រងឋានសួគ៌ា

គ្រងទាំងភពផែនដីផង

ទ្រង់មានតេជះឈ្នះព្យុះសង្ឃរា

ហើយបញ្ជាសមុទ្រស្ងប់។

៤. នេះជាព្រះមានឫទ្ធិយើង

ជាបិតាយើងស្នេហ៍ក្រៃ

ទ្រង់នឹងនាំយើងទៅសួគ៌ាលៃ

ដោយព្រះបារមីសួគ៌ទ្រង់។

និពន្ធទំនុកច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨

និពន្ធបទភ្លេង ៖ អារ៉ុន វិលលាមស៍ ឆ្នាំ ១៧៣១–១៧៧៦

អេសាយ 12:5

រ៉ូម 8:28