98
សូមគង់នឹងខ្ញុំ!
ដោយគារវភាព
១. សូមគង់នឹងខ្ញុំ! យប់យន់កាន់តែខិតជិត
ផ្ទៃមេឃក៏ងងឹតសូមទ្រង់គង់នឹងខ្ញុំ!
ពេលអ្នកដទៃពុំអាចជួយលួងលោមចិត្ត
ទ្រង់បានជួយពីចិត្តឱ! សូមគង់នឹងខ្ញុំ!
២. ជីវិតនេះក៏កន្លងផុតទៅយ៉ាងលឿន
ក្តីរីករាយរុងរឿងក៏កន្លងផុតដែរ
នៅជុំវិញខ្ញុំគ្រប់យ៉ាងបានត្រូវផ្លាស់ប្តូរ
ឱ!ព្រះអង្គពុំប្តូរឡើយសូមគង់នឹងខ្ញុំ!
៣. ខ្ញុំត្រូវការទ្រង់គង់នៅនឹងខ្ញុំគ្រប់ពេល
ព្រះគុណទ្រង់អាចយកឈ្នះអំណាចអាក្រក់
តើមាននរណាអាចដឹកនាំខ្ញុំដូចទ្រង់?
កាត់ពពកភ្លៀងផ្គរថ្ងៃសូមគង់នឹងខ្ញុំ!
និពន្ធទំនុកច្រៀង ៖ ហិនរី អេហ្វ លីធ ឆ្នាំ ១៧៩៣–១៨៤៧
និពន្ធបទភ្លេង ៖ វិលលាម អេច ម៉ុង ឆ្នាំ ១៨២៣–១៨៨៩
លូកា 24:29
យ៉ូហាន 15:4–12