170 ការពិតនោះជាអ្វី ? ដោយម៉ឺងម៉ាត់ ១. ការពិតនោះជាអ្វី?ជាចិន្ដាវិសាល ជាងសម្បត្តិសាកលលោកអាចសាងបាន និងសេចក្តីពិតដ៏វិសេសតម្លៃលើសលប់ នៅពេលមកុដដ៏ថ្លៃថ្លារបស់មហាក្សត្រ រាប់ទុកថាមានតម្លៃសោះឡើយ។ ២. ការពិតនោះជាអ្វី?ជារង្វាន់វិសេស ដែលមនុស្សឬក៏ព្រះអាចរកបាន ចុះទៅរកនៅទីដ៏ជ្រៅដែលភ្លឺចែងចាំង ឬក៏ឡើងទៅរកនៅលើមេឃាដ៏សែនខ្ពង់ខ្ពស់ ជាការប៉ងប្រាថ្នាដ៏ឧត្តម្ភណាស់។ ៣. ដំបងពេជ្រអាចធ្លាក់ចេញពីដៃទុរជន កាលវាជួបនឹងខ្យល់នៃយុត្តិធម៌ ជាបង្គោលនៃសេចក្តីពិតនឹងនៅតទៅ ហើយទីទប់ទល់ដ៏ខ្ជាប់ខ្ជួននឹងបានឈ្នះលើខ្យល់ព្យុះ ហើយផុតពីការកម្ទេចនៃទុរជន។ ៤. ការពិតនោះជាអ្វី?ជាដើមនិងជាចុង ព្រោះវានៅហួសកម្រិតពេលវេលា ទោះជាសួគ៌ាផុតទៅហើយផែនដីរលាយ តែការពិតដែលចងក្រងជីវិតនឹងទ្រាំនៅតស៊ូ អស់កល្បជារៀងដរាបមិនប្រែ៕ និពន្ធទំនុកច្រៀង ៖ ចន ចាកស៍ ឆ្នាំ ១៨២៧–១៩០០ និពន្ធបទភ្លេង ៖ អែលឡែន ណូលេស ម៉ែលលិង ឆ្នាំ ១៨២០–១៩០៥ គោលលិទ្ធិនិងសេចក្តីសញ្ញា 93:23–28 យ៉ូហាន 18:37–38