តន្ត្រី
ចូរបន្ទាបខ្លួន


70

ចូរបន្ទាបខ្លួន

ដោយស្ងប់ស្ងាត់

១. ចូរបន្ទាបខ្លួនក្នុងភាពទន់ខ្សោយរួចហើយព្រះអង្គនឹងដឹកនាំអ្នក

ទ្រង់នឹងដឹកដៃអ្នកហើយឆ្លើយចំពោះការអធិស្ឋានអ្នក

ចូរបន្ទាបខ្លួនពេលបួងសួងនោះព្រះអម្ចាស់នឹងប្រទានពរឲ្យ

នឹងប្រទានពរអ្នកបញ្ជាក់ដោយស្ងប់ស្ងាត់ថាទ្រង់ខ្វាយខ្វល់។

២. ចូរបន្ទាបខ្លួនក្នុងការបម្រើនោះព្រះអម្ចាស់នឹងបង្រៀនអ្នក

ឲ្យបម្រើរាស្រ្តទ្រង់ដោយក្តីស្នេហ៍បរិសុទ្ធនិងទន់ភ្លន់

ចូរបន្ទាបខ្លួនក្នុងចំណង់អ្នករួចហើយព្រះអម្ចាស់នឹងជួយអ្នក

ចុងក្រោយនឹងនាំអ្នកទៅផ្ទះរស់នៅស្ថានសួគ៌ជាមួយទ្រង់៕

និពន្ធទំនុកច្រៀង និងនិពន្ធបទភ្លេង ៖ ប្រតជី ធឺប៊ឺហ្គ រ៉ូវលី ឆ្នាំ ១៩២៧–២០១៥។ © ១៩៨៥ IRI

គោលលិទ្ធិនិងសេចក្តីសញ្ញា 112:10

អេធើរ 12:27