១. ឱ! ព្រះយេស៊ូវសូមនាំខ្ញុំ
ឆ្លងសមុទ្រជីវិតដ៏ធំ
មានរលកខ្ញុំមិនដែលស្គាល់
មានរវានដែលនាំឲ្យទាល់
ផែនទីត្រីវិស័យពីទ្រង់
ឱ! ព្រះយេស៊ូវសូមនាំខ្ញុំ។
២. ទ្រង់បង្គាប់ឲ្យព្យុះស្ងប់សូន្យ
ហាក់ដូចម្តាយបំពេរលួងកូន
ឯរលកដែលបោកផាត់ខ្លាំង
ក៏ស្តាប់ទ្រង់ប្រាប់៖«ចូរស្ងៀមទៅ!»
ព្រះជាម្ចាស់នៃសាគរអើយ
សូមនាំខ្ញុំដរាបដល់ត្រើយ។
៣. ទីបំផុតខ្ញុំឆ្លងដល់ច្រាំង
ឮរលកបោកច្រាំងរំពង
នៅកណ្តាលខ្ញុំនឹងត្រើយនោះ
សូមពឹងតែព្រះអង្គសង្គ្រោះ
ឮព្រះសៀងកម្សាន្ដចិត្តថា
«កុំខ្លាចអីខ្ញុំថែរក្សា»៕