តន្ត្រី
ជួរភ្នំរឹងមាំ


19

ជួរភ្នំរឹងមាំ

ដោយស្វាហាប់

១. យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ

ព្រះយើងព្រះដូនតាយើង

ទ្រង់បានធ្វើឲ្យរាស្ត្រទ្រង់មានឫទ្ធិ

ដោយបានរស់ស្ថិតក្នុងជួរភ្នំនេះ

ទ្រង់នាំពួកអ៊ីស្រាអែលជម្រើស

ទៅដែនដីមានសេរី

[Chorus]

យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ

ព្រះយើងព្រះដូនតាយើង៕

២. ក្នុងដៃពួកជិះជាន់ដ៏អប្រិយ

យើងរែកទុក្ខយូរឥតបី

ទ្រង់ចាំជួយយើងទាំងយប់ថ្ងៃចេ

ស្ដានៃទ្រង់ឲ្យយើងខ្លាំងក្លា

ឆ្លងកាត់ពួកសត្រូវដ៏ខ្វែងខ្វាត់

ដោយដើរទាំងក្ដីបារម្ភ

[Chorus]

យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ

ព្រះយើងព្រះដូនតាយើង៕

៣. ទ្រង់ដឹកនាំយើងដោយសុវត្ថិភាព

មកកាន់ទីជ្រលងគិរី

ឈរយ៉ាងសម្ភីការពារដល់ជន

ទ្រង់នាំពីដែនដីជាច្រើន

ចំពោះថ្មនិងទន្លេផល្លា

នៃជ្រលងភ្នំខៀវខ្ចី

[Chorus]

យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ

ព្រះយើងព្រះដូនតាយើង៕

៤. យើងជាអ្នកចាំយាមបង្គោលភ្លើង

ជះពន្លឺភ្លឺឥតដាច់

យើងជាអ្នកការពារទីអាសនៈ

កណ្ដាលផ្ទៃមេឃដ៏ស្ងប់ស្ងាត់

ថ្មទាំងនេះធ្វើឲ្យយើងក្លាហាន

រឹងមាំដោយដំបងទ្រង់

[Chorus]

យើងសរសើរទ្រង់ដល់ជួរភ្នំរឹងមាំ

ព្រះយើងព្រះដូនតាយើង៕

និពន្ធ​ទំនុក​ច្រៀង ៖ ហ្វីលីស្សា ឌី. ហ៊ីនម៉ែន ឆ្នាំ ១៧៩៣–១៨៣៥; បកស្រាយ​ដោយ អេឌវឺឌ អិល. ស្លូន ឆ្នាំ ១៨៣០–១៨៧៤

និពន្ធ​បទ​ភ្លេង ​៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០

ទំនុកតម្កើង 95:1–7