តន្ត្រី
ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ


168

ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ

ដោយ​ប្តេជ្ញា

១. ប្រហែលមិនមែននៅលើកំពូលភ្នំ

ឬឆ្លងពុះពារព្យុះសមុទ្រ

ក៏មិនមែននៅខាងមុខទីចម្បាំង

ព្រះអម្ចាស់ទ្រង់ត្រូវការខ្ញុំ

បើទ្រង់ហៅដោយសំឡេងតូចរហៀង

ឲ្យទៅផ្លូវដែលខ្ញុំមិនស្គាល់

ខ្ញុំក៏នឹងឆ្លើយថាឱព្រះអម្ចាស់អើយ!

ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ

[Chorus]

ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គ

មិនថាលើព្រៃភ្នំវាលសមុទ្រ

ខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គ

ខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕

២. ថ្ងៃនេះប្រហែលជាព្រះយេស៊ូវអាច

មានពាក្យពេចន៍ឲ្យខ្ញុំវាចា

ប្រហែលមានជនណាដើរក្នុងផ្លូវបាប

ដែលទ្រង់ចង់ឲ្យខ្ញុំស្វែរក

ឱព្រះអង្គសង្គ្រោះសូមនាំផ្លូវខ្ញុំ

ទោះផ្លូវនោះពិបាកយ៉ាងណា

មាត់ខ្ញុំនឹងវាចានូវពាក្យពិរោះ

ខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថា

[Chorus]

ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គ

មិនថាលើព្រៃភ្នំវាលសមុទ្រ

ខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គ

ខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕

៣. ពិតជាមានកន្លែងទំនាបណាមួយ

ក្នុងវាលលោកដ៏ធំទូលាយ

ដែលខ្ញុំអាចបម្រើក្នុងថ្ងៃដ៏ខ្លី

ជួសព្រះយេស៊ូវដែលត្រូវឆ្កាង

ខ្ញុំនឹងទុកចិត្តទាំងស្រុងទៅលើព្រះអង្គ

ដឹងថាព្រះអង្គស្រឡាញ់ខ្ញុំ

ខ្ញុំធ្វើតាមព្រះទ័យដោយឥតសៅហ្មង

ខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ

[Chorus]

ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅព្រះអង្គ

មិនថាលើព្រៃភ្នំវាលសមុទ្រ

ខ្ញុំនឹងថាដែលទ្រង់ឲ្យខ្ញុំថាព្រះអង្គ

ខ្ញុំនឹងធ្វើដែលទ្រង់ឲ្យខ្ញុំធ្វើ៕

និពន្ធទំនុកច្រៀ​ង ៖ ម៉ារី ប្រោន ឆ្នាំ ១៨៥៦–១៩១៨

និពន្ធបទភ្លេ​ង ៖ ខារី អ៊ី. រ៉ោនស៊ីហ្វែល ឆ្នាំ ១៨៦១–១៩៣០

នីហ្វៃ ទី ១ 3:7

គោលលិទ្ធិនិងសេចក្តីសញ្ញា 4:2