108 ចូរមានគារវៈ និងរាបទាប ដោយគារវភាព ១. ចូរមានគារវៈនិងរាបទាប លំឱនកាយាដោយសុភាព គិតដល់យើងអង្គសង្គ្រោះអ្នក គិតពីអ្វីយើងធ្វើឲ្យអ្នក យើងបង្ហូរលោហិតដូចភ្លៀង ពេញដោយភាពឈឺចាប់ឥតប្រៀប គេឆ្កាងយើងនៅលើឈើឆ្កាង យើងសង្គ្រោះអ្នកទាល់តែរួច។ ២. នំបុ័ងនេះប្រសិទ្ធពរអ្នក ជាតំណាងនៃរូបកាយយើង ចំណែកឯទឹកឬស្រានេះ តំណាងលោហិតដ៏ទេវភាព ឱ!សូមចងចាំអ្វីបានធ្វើ ដើម្បីអ្នកមានបាបបានឈ្នះ លើឈើឆ្កាងត្រង់កាលវ៉ារី យើងបានសុគតដើម្បីអ្នក។ ៣. ចូរស្តាប់ត្រូវឈប់វិវាទគ្នា មានសន្តិភាពក្នុងបងប្អូន សូមអត់ទោសដូចអ្នកទទួល បានការអភ័យទោសពីយើង ក្នុងការអធិស្ឋានដោយជឿ ចូរផ្ទុកកង្វល់អ្នកនឹងយើង នោះព្រះគុណវិញ្ញាណបានមក ដូចប្រភពទឹកចំពោះអ្នក។ ៤. យើងជួយសូមនៅឯដំណាក់ យើងថែមទាំងអង្វរជួសអ្នក យើងបានស្រឡាញ់អ្នកដូចមិត្ត ជាក្តីស្រឡាញ់គ្មានបញ្ចប់ យើងអង្វរអ្នកឲ្យគោរព ខំអធិស្ឋាននិងចាំយាម ព្រមទាំងស្មោះស្ម័គ្រចំពោះយើង ដើម្បីយើងអាចសង្គ្រោះអ្នក៕ និពន្ធទំនុកច្រៀង ៖ យ៉ូសែប អិល. ធោនស៊ីនដ៍ ឆ្នាំ ១៨៤៩–១៩៤២ និពន្ធបទភ្លេង ៖ អ៊ីប៊ីនីស្សឺ ប៊ែស្លី ឆ្នាំ ១៨៤០–១៩០៦ គោលលិទ្ធិនិងសេចក្តីសញ្ញា 45:3–5 គោលលិទ្ធិនិងសេចក្តីសញ្ញា 19:16–19