129
ឱ! ភូមិបេថ្លេហិម ភូមិស្ងួនភ្ញា
ដោយសុខសាន្ត
១. ឱ! បេថ្លេហិមជាភូមិស្ងួនភ្ញា
ដែលផ្ទុំនៅដោយសុខសាន្ត
តារារះបំភ្លឺមេឃានៅ
ចំពីលើទីទ្រង់គង់
បំភ្លឺផ្លូវងងឹតដោយពន្លឺ
ដ៏អស់កល្បជានិច្ច
ក្តីសង្ឃឹមនិងភាពភ័យខ្លាចជា
យូរមកត្រូវបានបំពេញ។
២. ព្រះគ្រីស្ទចាប់កំណើតនឹងម៉ារា
ទេវតាបានមកជួបជុំ
ពេលកំពុងលង់លក់នោះពួកទេវតា
មើលថែដោយក្តីស្នេហ៍
ផ្កាយព្រឹករះឡើងប្រកាស
រួមគ្នាពីកំណើតពិសិដ្ឋ
ច្រៀងសរសើរថ្វាយព្រះដ៏ជាស្តេច
ក្តីសុខមានដល់ផែនដី។
៣. អំណោយដ៏វិសេសនេះបានប្រទាន
ឲ្យដោយស្ងប់ស្ងាត់ណាស់
ព្រះបានប្រទានដល់ដួងចិត្តមនុស្ស
នូវពរជ័យពីសួគ៌ា
តែពិភពបាបនេះគ្មានអ្នក
ស្តាប់ពីការណ៍ទ្រង់យាងទេ
ទីមនុស្សរាបសានឹងទទួល
ព្រះគ្រីស្ទទ្រង់បានយាងមក៕
និពន្ធទំនុកច្រៀង ៖ ហ្វីលីពស៍ ប្រូកស៍ ឆ្នាំ ១៨៣៥–១៨៩៣
និពន្ធបទភ្លេង ៖ លីវីស៍ អេច. រេនឌើរ ឆ្នាំ ១៨៣១–១៩០៨
មីកា 5:2
លូកា 2:4–16