124
អំណរដល់លោក
ដោយរីករាយក្រៃលែង
១. អំណរដល់លោកព្រះបុត្រកើតហើយ
ទទួលស្តេចដ៏ថ្កុំថ្កើង
កុំឲ្យអ្នកណាមានចិត្តតោះតើយ
ត្រូវឲ្យទាំងអស់ច្រៀងឡើង
ត្រូវឲ្យទាំងអស់ច្រៀងឡើង
ត្រូវឲ្យត្រូវឲ្យទាំងអស់ច្រៀងឡើង។
២. អំណរដល់លោកព្រះយេស៊ូវកើត
គួរលោកប្រជុំគ្រប់គ្នា
លើកបុត្រវិសុទ្ធឲ្យបានល្អឆើត
ឲ្យសំឡេងឮខ្ទរខ្ទារ
ឲ្យសំឡេងឮខ្ទរខ្ទារ
ឲ្យសំឡេងឮឲ្យបានខ្ទរខ្ទារ។
៣. ចូរអស់មនុស្សមានចិត្តសាទរ
ទទួលព្រះអង្គសង្គ្រោះ
ទ្រង់ចាប់កំណើតមកប្រទានពរ
ចូរតម្កើងស្មោះចំពោះ
ចូរតម្កើងស្មោះចំពោះ
ចូរតម្កើងតម្កើងស្មោះចំពោះ។
៤. សាទរ!សាទរ!ព្រះខ្ពស់បំផុត
កាលអ៊ីស្រាអែលរាយពេញ
ដូចដួងតារាជះរស្មីថ្លា
មកថ្វាយបង្គំព្រះអង្គ
មកថ្វាយបង្គំព្រះអង្គ
មកថ្វាយបង្គំថ្វាយបង្គំទ្រង់៕
និពន្ធទំនុកច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨ ឧ. ដោយ វិលលាម ដប់បុលយូ ហ្វែប្ស ឆ្នាំ ១៧៩២–១៨៧២
និពន្ធបទភ្លេង ៖ ចច អែហ្វ. ហានឌែល ឆ្នាំ ១៦៨៥-១៧៥៩ រៀប. ដោយ ឡូវែល ម៉ាសុន ឆ្នាំ ១៧៩២–១៨៧២
ទំនុកតម្កើង 97:1
ទំនុកតម្កើង 98:4–9