131
ហ៍្ន ! ឮពួកទេវតាច្រៀងបទ
ដោយស្វាហាប់
១. ហ្ន៍! ឮពួកទេវតាច្រៀងបទ
សិរីសួស្តីដល់ព្រះបុត្រ!
សូមបានសុខដល់ស្រុកនានា
ព្រះនិងមនុស្សបានជានឹងគ្នា!
អស់ទាំងសាសន៍អើយចូរស្រែកហ៊ោ
សរសើរព្រះដោយពាក្យជយោ
ចូរថ្លែងឲ្យមនុស្សបានសង្ឃឹម
ព្រះគ្រីស្ទកើតត្រង់បេថ្លេហិម!
[Chorus]
ហ្ន៍! ឮពួកទេវតាច្រៀងបទ
សិរីសួស្តីដល់ព្រះបុត្រ!
២. ទទួលស្តេចនៃក្តីសុខសាន្ត!
ព្រះរាជបុត្រនៃក្តីសុចរិត!
ទ្រង់នាំពន្លឺនឹងជីវិត
ការព្យាបាលដល់មនុស្សផង
ទ្រង់យាងចុះមកដោយរាបទាប
ដើម្បីមនុស្សបានឈ្នះក្តីស្លាប់
ដើម្បីលើកមនុស្សលោកឡើង
ដើម្បីយើងបានកើតជាថ្មី
[Chorus]
ហ្ន៍! ឮពួកទេវតាច្រៀងបទ
សិរីសួស្តីដល់ព្រះបុត្រ!
និពន្ធទំនុកច្រៀង ៖ ឆាលី វីស្លី ឆ្នាំ ១៧០៧–១៧៨៨
និពន្ធបទភ្លេង ៖ ហ្វីលីស្ស ម៉ែនឌីលសិន ឆ្នាំ ១៨០៩–១៨៤៧
លូកា 2:8–14