១. ក្ដីពិតចាំងឆ្លុះចេញពីចិត្ត
យើងជនខ្លះបានឃើញដំណឹងល្អ
បើនៅតែគ្មានសេចក្ដីអំណរ
វឹកវរដល់ជនទាស់ខឹងគ្នា!
ព្រះគ្រីស្ទបានផ្ដល់ឱវាទថាកុំ
ថ្កោលទោសណាក្រែងទទួលទោស
ទោះរង្វាល់នោះតូចក្ដីធំក្ដី
ដ្បិតអីអ្នកនឹងបានមកវិញ
[Chorus]
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង
ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ
ទីពួកទេវតានិងយើងរួមគ្នា
ច្រៀងបទសរសើរទ្រង់រៀងទៅ៕
២. ព្រះគ្រីស្ទប្រាប់ឲ្យមាន«ចិត្តរាបសា»
ធ្វើជាចៅក្រមសែនលំបាក
បើខ្ញុំចង់បរិសុទ្ធស្អាតស្អំ
ខ្ញុំត្រូវស្រឡាញ់ឥតគុំគួន
រួមទាំងខិតខំឲ្យបានទៀងទាត់
គោរពនូវរាល់បញ្ញត្តិទ្រង់
បើខ្ញុំពិតស្រឡាញ់អ្នកជិតខាង
ខ្ញុំនឹងស្ថិតលើផ្លូវតូចនោះ
[Chorus]
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង
ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ
ទីពួកទេវតានិងយើងរួមគ្នា
ច្រៀងបទសរសើរទ្រង់រៀងទៅ៕
៣. កាលខ្ញុំពោលទៅជនដទៃថា
«ក្នុងភ្នែកឯងណាមានកម្ទេច
បើឯងជាបងប្អូននិងជាមិត្ត
សូមឲ្យខ្ញុំផ្ដិតយកវាចេញ»
តែខ្ញុំមិនអាចមើលឃើញពេញច្បាស់
ដ្បិតភ្នែកខ្ញុំជាប់ដាមដេរដាស
កាលខ្ញុំខំមើលឲ្យបានជាក់ច្បាស់
ធ្នឹមក៏មានក្នុងភ្នែកខ្ញុំដែរ
[Chorus]
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង
ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ
ទីពួកទេវតានិងយើងរួមគ្នា
ច្រៀងបទសរសើរទ្រង់រៀងទៅ៕
៤. បើខ្ញុំស្រឡាញ់បងប្អូនខ្ញុំពិត
ជួយផ្តិតយកកម្ទេចនោះចេញ
ពន្លឺនឹងចាំងបញ្ចេញរស្មី
ដ្បិតកែវភ្នែកទន់ភ្លន់ពេកក្រៃ
ខ្ញុំតែងថ្កោលទោសដល់អ្នកដទៃ
ព្រោះតែកម្ទេចតូចមួយសោះ
ឥឡូវចង់ដោះធ្នឹមនេះចេញវិញ
លាងសម្អាតដោយទឹកភ្នែកយើង។
[Chorus]
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង
ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ
ទីពួកទេវតានិងយើងរួមគ្នា
ច្រៀងបទសរសើរទ្រង់រៀងទៅ៕
៥. ក្តីស្នេហ៍ដ៏សប្បុរសនឹងព្យាបាល
វាបណ្តាលឲ្យឃើញយ៉ាងច្បាស់
ខ្ញុំមិនច្បាស់ថាខ្លួនឯងត្រឹមត្រូវ
កាលខ្ញុំឃើញកំហុសបងប្អូន
ឥឡូវខ្ញុំអស់ក្តីកង្វល់ហើយ
ដ្បិតតែងថ្លែងពីក្តីស្នេហ៍ទ្រង់
ខ្ញុំឥតបារម្ភពីកម្ទេចតូច
កាលផ្តួចនឹកពីធ្នឹមដ៏ធំ។
[Chorus]
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើង
ឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃ
ទីពួកទេវតានិងយើងរួមគ្នា
ច្រៀងបទសរសើរទ្រង់រៀងទៅ៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ ស្នូវ ឆ្នាំ ១៨០៧–១៨៨៧ ក្រុមចម្រៀងពិសេសដោយ អិម. អ៊ី. អាប់បាយ
និពន្ធបទភ្លេង ៖ ឆាលីស៍ ដាវីស៍ ធៀមេន ឆ្នាំ ១៨៦១–១៩៤៣