ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ធនធាន​បន្ថែម​ទាំងឡាយ


« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ធនធាន​បន្ថែម​ទាំងឡាយ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​ទាំងនេះ​អាច​រក​បាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ទំនុក​តម្កើង និង សៀវភៅ​ចម្រៀង​កុមារ

តន្ត្រី​ពិសិដ្ឋ​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ ហើយ​បង្រៀន​គោលលទ្ធិ​តាម​របៀប​មួយ​ដែល​ងាយ​ចងចាំ ។ បន្ថែម​ទៅលើ​ការប្រើប្រាស់​កំណែ​បោះពុម្ព​នៃ ទំនុក​តម្កើង និង សៀវភៅ​ចម្រៀង​កុមារ បងប្អូន​អាច​រកឃើញ​វីដេអូ និង​ការថត​ជា​សំឡេង​នៃ​ទំនុក​តម្កើង និង​ចម្រៀង​កុមារ​ជាច្រើន​នៅលើ​គេហទំព័រ music.ChurchofJesusChrist.org និង​នៅក្នុង​កម្មវិធី Sacred Music និង​កម្មវិធី Gospel Media ។

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សៀវភៅ​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ផ្តល់​ជូន​សាវតារ​រឿង​ជា​ប្រវត្តិសាស្ត្រ និង​ការអត្ថាធិប្បាយ​អំពី​គោលលទ្ធិ​ស្តីពី​គោលការណ៍​ទាំងឡាយ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ។ សៀវភៅ​សិក្សា​ទាំងនេះ​ក៏​អាច​បំផុស​គំនិត​ឲ្យ​មាន​គំនិត​សម្រាប់​ការបង្រៀន​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ផងដែរ ។

ទស្សនាវដ្តី​សាសនាចក្រ

ទស្សនាវដ្ដី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ផ្ដល់​នូវ​អត្ថបទ និង​មុខងារ​ផ្សេងទៀត​ដែល​អាច​ជួយ​បញ្ជាក់​បន្ថែម​លើ​គោលការណ៍ ដែល​បងប្អូន​កំពុង​បង្រៀន​ចេញពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ។

កុមារ​សិក្សា​ធនធាន​នានា​របស់​សាសនាចក្រ

ប្រធានបទ​ដំណឹងល្អ

នៅ​លើ ប្រធាន​ដំណឹងល្អ ( គេហទំព័រ topics.ChurchofJesusChrist.org ) បងប្អូន​អាច​ស្វែងរក​ព័ត៌មាន​មូលដ្ឋាន​អំពី​ប្រធានបទ​ដំណឹងល្អ​ជាចើន​ប្រភេទ ព្រមជាមួយ​នឹង​តំណ​នានា​ទៅកាន់​ធនធាន​ដែល​មាន​អត្ថប្រយោជន៍​ដូចជា សារលិខិត​សន្និសីទ​ទូទៅ អត្ថបទ បទគម្ពីរ និង​វីដេអូ​នានា​ដែល​ទាក់ទង​គ្នា ។ បងប្អូន​ក៏​អាច​រកឃើញ Gospel Topics Essays ផងដែរ ដែល​ផ្ដល់​ជា​ព័ត៌មាន​ស៊ីជម្រៅ​ចំពោះ​ចម្ងល់​ខាង​គោលលទ្ធិ និង​ប្រវត្តិសាស្ដ្រ​ទាំងឡាយ ។

ប្រកាស​ដំណឹងល្អ​របស់​យើង

មគ្គុទ្ទេសក៍​សម្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​នេះ​ផ្ដល់​ជា​ទិដ្ឋភាព​ទូទៅ​មួយ​នៃ​គោលការណ៍​មូលដ្ឋាន​អំពី​ដំណឹងល្អ ។

ដើម្បី​កម្លាំង​នៃ​យុវជន ( កូន​សៀវភៅ )

ធនធាន​នេះ​ចែងពី​បទដ្ឋាន​របស់​សាសនាចក្រ ដែល​អាច​ជួយ​យើង​ឲ្យ​រស់នៅ​តាម​ដំណឹងល្អ ហើយ​រីករាយ​នឹង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ ។ សូម​ពិចារណា​មើល​វា​ឲ្យ​បាន​ញឹកញាប់ ជាពិសេស​ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​យុវវ័យ ។

វីដេអូ និង​គំនូរ

រូបគំនូរ វីដេអូ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​អាច​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ឲ្យ​យល់ពី​គោលលទ្ធិ និង​មើលឃើញ​ដំណើរ​រឿង​ដែល​ទាក់ទង​ទៅនឹង​បទគម្ពីរ ។ សូម​ចូលទៅ Gospel Media តាម​គេហទំព័រ MediaLibrary.ChurchofJesusChrist.org ដើម្បី​ស្វែងរក​កម្រង​ធនធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សាសនាចក្រ ។ Gospel Media ក៏​មាន​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត​ផងដែរ ។ រូបភាព​ជាច្រើន​ដែល​បងប្អូន​អាច​ប្រើ​នៅក្នុង​ថ្នាក់រៀន​មាន​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ។

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

សៀវភៅ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ អាច​ជួយ​បងប្អូន​ឲ្យ​រៀនសូត្រ និង​អនុវត្ត​តាម​គោលការណ៍​ទាំងឡាយ​នៃ​ការបង្រៀន​ដូចជា​ព្រះគ្រីស្ទ ។ គោលការណ៍​ទាំងនេះ​ត្រូវបាន​ពិភាក្សា ហើយ​អនុវត្ត​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន ។