១. ពេលអ្នកត្រូវរែកពន់ ទម្ងន់នៃលោកិយខ្លាំងក្រៃ
ពេលការល្បួងអូសទាញអ្នកឃ្លាតឆ្ងាយពីពន្លឺ
ចូរចាំជានិច្ចថា នៅពេលរឿងកាន់តែលំបាក
គឺអ្នកត្រូវឈរឲ្យបានរឹងមាំបំផុត ។
ពេលឡើងចេញផុតពីរណ្ដៅងងឹត
អ្នកនឹងយល់ដោយឯកឯង
ថាព្រះតែងថែទាំអ្នកក្នុងព្រះហស្តទ្រង់
គ្រប់ពេល គ្រប់កន្លែង អូ ។
[Chorus]
អ្នកប្រៀបបានដូចជា គ្រាប់ពេជ្រ មានតម្លៃ
ចែងចាំងរំលេច ជាគ្រាប់ពេជ្រច្នៃល្អក្រៃ
យើងឃើញរស្មីក្នុងដួងចិត្តអ្នក
ពេលទទួលបន្ទុកដ៏ធ្ងន់ អ្នកកាន់តែចេះប្រឹងអត់ធន់
ត្រូវចាំថាអ្នកនឹងជួបរឿងនេះ
អ្នកគឺជាគ្រាប់ពេជ្រ ។
២. ចូរឲ្យទ្រង់ដុសខាត់អ្នកផ្លាស់ប្រែជារូបថ្មី
ទ្រង់នឹងធ្វើឲ្យអ្នករឹងមាំខ្លាំងឥតបី
អ្វីដែលទ្រង់ចង់បានគឺធ្វើឲ្យអ្នកវិសុទ្ធ
ចែងចាំងពន្លឺទ្រង់ល្អប្រសើរដ៏ប្រពៃ អូ ។
[Chorus]
អ្នកប្រៀបបានដូចជា គ្រាប់ពេជ្រ មានតម្លៃ
ចែងចាំងរំលេច ជាគ្រាប់ពេជ្រច្នៃល្អក្រៃ
យើងឃើញរស្មីក្នុងដួងចិត្តអ្នក
ពេលទទួលបន្ទុកដ៏ធ្ងន់ អ្នកកាន់តែចេះប្រឹងអត់ធន់
ត្រូវចាំថាអ្នកនឹងជួបរឿងនេះ
អ្នកគឺជាគ្រាប់ពេជ្រ ។
ហូ អ្នកគឺជាគ្រាប់ពេជ្រ
ហូ អ្នកគឺជាគ្រាប់ពេជ្រ ។
ចូរចែងចាំង ស៊ូទ្រាំ ឲ្យខ្លាំង
អ្នកអាចល្អប្រសើរ ត្រូវមានជំនឿ
ចូរចែងចាំង ស៊ូទ្រាំ ឲ្យខ្លាំង ឲ្យខ្លាំង ។
[Chorus]
អ្នកប្រៀបបានដូចជា គ្រាប់ពេជ្រ មានតម្លៃ
ចែងចាំងរំលេច ជាគ្រាប់ពេជ្រច្នៃល្អក្រៃ
យើងឃើញរស្មីក្នុងដួងចិត្តអ្នក
ពេលទទួលបន្ទុកដ៏ធ្ងន់ អ្នកកាន់តែប្រឹងអត់ធន់
ត្រូវចាំថាអ្នកនឹងជួបរឿងនេះ
អ្នកគឺជាគ្រាប់ពេជ្រ ហូ
អ្នកគឺជាគ្រាប់ពេជ្រ ។
និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ នីខ ដេយ៍
Arranged by Mitch Davis and Todd Trần
Produced by Mitch Davis
Artist: អ៊ាន សុវណ្ណារិទ្ធ (Ean Sovannarith)
© 2023 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។