១. ខ្ញុំគួររងកំហុសខ្លួនឯង
មិនបាច់ឲ្យទ្រង់ព្រួយចំបែង
ដោយខ្ញុំត្រឹមជាមនុស្សធម្មតាម្នាក់
បន្តធ្វើការកែលម្អខ្លួន
តែខ្ញុំយល់ឃើញថា ចិត្តបានភ្លឺថ្លា ។
[Chorus]
នឹកឃើញអស់រឿងរ៉ាវដែលបានខុសឆ្គង
រាល់ទុក្ខទោសដែលទ្រាំទ្រពេលកន្លង
ភាពយុត្តិធម៌ត្រូវបានទាមទារ តែខ្វះចិត្តមេត្តា
ទ្រង់ក៏យាងមកប្រោសជោគវាសនាខ្ញុំ
ទទួលយករាល់ទុក្ខទោសដែលគួរបង់
ស្រោចស្រង់ដោយព្រះហស្ដទ្រង់
លោះអំពើបាបជំនួសខ្ញុំ ខ្ញុំ ។
២. ទ្រង់បានសង្គ្រោះព្រលឹងខ្ញុំហើយ
ខ្ញុំជំពាក់គុណទ្រង់រហូតអើយ
គ្មានអ្វីអាចតបស្នងបានវិញឡើយ
ខ្ញុំនឹងដឹងគុណទ្រង់ដ៏អស់កល្បជានិច្ច
តែទ្រង់ចង់បានគឺដួងចិត្តសង្រេង ។
[Chorus]
នឹកឃើញអស់រឿងរ៉ាវដែលបានខុសឆ្គង
រាល់ទុក្ខទោសដែលទ្រាំទ្រពេលកន្លង
ភាពយុត្តិធម៌ត្រូវបានទាមទារ តែខ្វះចិត្តមេត្តា
ទ្រង់ក៏យាងមកប្រោសជោគវាសនាខ្ញុំ
ទទួលយករាល់ទុក្ខទោសដែលគួរបង់
ស្រោចស្រង់ដោយព្រះហស្ដទ្រង់
លោះអំពើបាបជំនួសខ្ញុំ ខ្ញុំ ខ្ញុំ ខ្ញុំ ។
នឹកឃើញអស់រឿងរ៉ាវដែលបានខុសឆ្គង
រាល់ទុក្ខទោសដែលទ្រាំទ្រពេលកន្លង
ភាពយុត្តិធម៌ត្រូវបានទាមទារ តែខ្វះចិត្តមេត្តា
ទ្រង់ក៏យាងមកប្រោសជោគវាសនាខ្ញុំ
ទទួលយករាល់ទុក្ខទោសដែលគួរបង់
ស្រោចស្រង់ដោយព្រះហស្ដទ្រង់
លោះអំពើបាបជំនួសខ្ញុំ ខ្ញុំ ។
[Chorus]
គ្មានអ្វីអាចតបស្នងបានវិញឡើយ
ខ្ញុំដឹងគុណទ្រង់ដ៏អស់កល្បជានិច្ច
ទ្រង់ចង់បានគឺដួងចិត្តសង្រេង ។
គ្មានអ្វីអាចតបស្នងបានវិញឡើយ
ខ្ញុំដឹងគុណទ្រង់ដ៏អស់កល្បជានិច្ច
ទ្រង់ចង់បានគឺដួងចិត្តសង្រេង ។
និពន្ធបទភ្លេង និងទំនុកច្រៀង ប៊ិន អូលសុន ដោយ នីខ ដេយ៍
Arranged by Ben Olsen and Mitch Davis
Produced by Mitch Davis
Artist: សាត់ រឹទ្ធីវង្ស (Sat Rithyvong)
© 2023 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្ម ។ សេចក្តីជូនដំណឹងនេះត្រូវភ្ជាប់នៅលើសំណៅថតចម្លងនីមួយៗ ។
សម្រាប់សំឡេងច្រៀង និងព្យាណូ
សម្រាប់សំឡេងច្រៀង និងហ្គីតា
សម្រាប់សំឡេងច្រៀង និងយូឃូលីលី