១. មុនខ្ញុំដកដង្ហើមដំបូង ពន្លឺទ្រង់ជះពេញបេះដូង
ភ្លឺកាន់តែច្បាស់កាលខ្ញុំស្គាល់ទ្រង់
កាលខ្ញុំខិតទៅរកទ្រង់ រំឭកពីក្ដីសេ្នហ៍ព្រះអង្គ
ខ្ញុំចងចាំពីក្ដីសន្យាទ្រង់ ថាទ្រង់គង់ជិតខ្ញុំ គ្រប់វិនាទី
ស្រោចស្រង់ខ្ញុំចេញពីទុក្ខសោកញាំញី ។
[Chorus]
អំណាចទ្រង់អាចរំកិលភ្នំ
ព្រះគុណទ្រង់អាចញែកទឹកបាន
ទ្រង់ជាស្ដេច ជាអង្គដ៏ឧត្តម
ខ្ញុំធ្វើបានគ្រប់យ៉ាងព្រោះទ្រង់ ។
ក្នុងដួងចិត្ត ខ្ញុំដឹងយ៉ាងច្បាស់ថា
ខ្ញុំជាម្នាក់ទ្រង់តែងត្រូវការ
ទោះបើខ្ញុំធ្វើខុស មិនល្អឥតខ្ជោះ ទ្រង់តែង
ហូ ទ្រង់តែងរើសខ្ញុំ ។
២. ខ្ញុំយល់ពីព្រះគុណទ្រង់ កាលខ្ញុំរស់នៅដោយជំនឿ
ទ្រង់ជួយខ្ញុំស្គាល់គោលបំណង
ថ្វាយដួងចិត្តសោកសង្រេង ស្រឡាញ់ដូចទ្រង់ស្រឡាញ់
ដោយធ្វើតាមគំរូព្រះអង្គ ហើយទ្រង់គង់ជិតខ្ញុំ គ្រប់វិនាទី
ស្រោចស្រង់ខ្ញុំចេញពីទុក្ខសោកញាំញី ។
[Chorus]
អំណាចទ្រង់អាចរំកិលភ្នំ
ព្រះគុណទ្រង់អាចញែកទឹកបាន
ទ្រង់ជាស្ដេច ជាអង្គដ៏ឧត្តម
ខ្ញុំធ្វើបានគ្រប់យ៉ាងព្រោះទ្រង់ ។
ក្នុងដួងចិត្ត ខ្ញុំដឹងយ៉ាងច្បាស់ថា
ខ្ញុំជាម្នាក់ទ្រង់តែងត្រូវការ
ទោះបើខ្ញុំធ្វើខុស មិនល្អឥតខ្ជោះ ទ្រង់តែង
ហូ ទ្រង់តែងរើសខ្ញុំ
ទ្រង់តែងរើសខ្ញុំ ហូ ហូ
ទ្រង់តែងរើសខ្ញុំ ហើយទ្រង់តែងរើសខ្ញុំ
ហ៊ឺម ទ្រង់តែងរើសខ្ញុំ ។
និពន្ធបទភ្លេង និងទំនុកច្រៀង ដោយ Connor Austin, Luz Ysabelle Cuevas and Nik Day
Arranged by Gavin McMahan and Mitch Davis
Produced by Mitch Davis
Artist: រឹទ្ធ ស៊ុនភីនិច្ច (Rith Sunphenich)
© 2023 by Intellectual Reserve, Inc. All rights reserved. បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់បន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាពាណិជ្ជកម្មឡើយ ។ សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។