« មេរៀនទី ៨៣—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៥ ៖ ការទន្ទេញ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៥
ការទន្ទេញ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះផ្តល់ឱកាសឲ្យសិស្សទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ក៏ដូចជារៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
សូមគិតអំពីគ្រានានានៅក្នុងជីវិតរបស់អ្នក នៅពេលដែលការទន្ទេញចាំព័ត៌មានមានប្រយោជន៍ក្នុងការសម្រេចបានកិច្ចការមួយ ។
-
តើការទន្ទេញចាំព័ត៌មានបានផ្តល់ពរជ័យដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើនៅក្នុងស្ថានភាពអ្វីខ្លះ ដែលអ្នកអាចទទួលបានប្រយោជន៍មកពីការទន្ទេញចាំសេចក្ដីយោងបទគម្ពីរមួយចំនួន ?
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
---|---|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ យ៉ូសែប ស៊្មីធ « បានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងហួសអស់ទាំងការអធិប្បាយប្រាប់បាន » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « សាសនាចក្រតែមួយដែលពិត ហើយសកម្ម » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ទោះជាដោយសំឡេងរបស់យើងផ្ទាល់ ឬក៏ដោយសំឡេងនៃពួកអ្នកបម្រើរបស់យើងក្ដី គឺដូចតែគ្នា » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ កុំខ្លាចឡើយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើងនឹងប្រាប់អ្នកនៅក្នុងគំនិតរបស់អ្នក និងនៅក្នុងចិត្តរបស់អ្នកដោយព្រះវិញ្ញាណបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ បព្វជិតភាពអើរ៉ុន « កាន់កូនសោទាំងឡាយអំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមា បើសិនជាអ្នកបាននាំព្រលឹងជាច្រើនមករកយើង ! » |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើង [ ជាព្រះយេស៊ូវគ្រីស្ទ ] បានរងទុក្ខនូវការណ៍ទាំងនេះជំនួសមនុស្សទាំងអស់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ពាក្យសម្ដីរបស់ព្យាការី « នោះហើយ អ្នកនឹងបានទទួល ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់យើងផ្ទាល់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « យើងនឹងសម្ដែងខ្លួនឲ្យឃើញពីស្ថានសួគ៌ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ … ហើយនឹងស្ថិតនៅក្នុងសេចក្ដីសុចរិតជាមួយមនុស្សលោកនៅលើផែនដីអស់មួយពាន់ឆ្នាំ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « អាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។ |
ការអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដូចខាងក្រោមនេះ ។
ខ្ញុំសូមធ្វើជាសាក្សីដោយផ្ទាល់អំពីអព្ភូតហេតុនៃការព្យាបាលដួងចិត្តដែលមានកំហឹង ។ ដោយមានការអនុញ្ញាតពីឪពុកខ្ញុំ ខ្ញុំសូមចែកចាយថា ខ្ញុំបានធំឡើងនៅក្នុងផ្ទះមួយ ដែលខ្ញុំតែងតែមានអារម្មណ៍អសុវត្ថិភាព ដោយសារតែការធ្វើបាបផ្លូវចិត្ត និងពាក្យប្រមាថមើលងាយ ។ នៅក្នុងយុវវ័យ និងយុវមជ្ឈិមវ័យរបស់ខ្ញុំ ខ្ញុំបានអន់ចិត្តនឹងឪពុករបស់ខ្ញុំ ហើយខ្ញុំមានកំហឹងក្នុងចិត្តដែលកើតចេញពីការឈឺចាប់នោះ ។ ( គ្រីស្ទីន អិម យី « ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣៧ )
សូមចំណាយពេលមួយភ្លែត ដើម្បីគិតអំពីអារម្មណ៍ដែលអាចមាន បើអ្នកបានដកពិសោធន៍ស្ថានភាពរបស់ស៊ីស្ទើរ យី ។ សូមគិតអំពីអ្វីដែលអ្នកអាចបានធ្វើ ប្រសិនបើអ្នកប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះ ។
នៅពេលយើងសិក្សាអ្វីដែលស៊ីស្ទើរ យី បានធ្វើ សូមពិចារណាពីមេរៀនអ្វីដែលអ្នកអាចរៀនបានមកពីបទពិសោធន៍របស់គាត់ ។ សូមយកចិត្តទុកដាក់ជាពិសេសទៅលើរបៀបដែលគាត់បានអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងរបៀបដែលព្រះអង្គសង្គ្រោះបានជួយដល់គាត់ ។
-
តើស៊ីស្ទើរ យី បានធ្វើអ្វីខ្លះដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? តើព្រះអង្គសង្រ្គោះបានជួយដល់គាត់ដោយរបៀបណា ?
-
តើស៊ីស្ទើរ យី បានធ្វើអ្វីខ្លះ ដើម្បីមើលទៅស្ថានភាពរបស់គាត់នៅក្នុងបរិបទនៃផែនការនៃសេចក្ដីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
-
តើស៊ីស្ទើរ យី បានពឹងផ្អែកលើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះ ? តើប្រភពទាំងនេះបានជួយគាត់ឲ្យទទួលបានការយល់ដឹង ឬទស្សនវិស័យអំពីស្ថានភាពរបស់គាត់យ៉ាងដូចម្ដេច ?
ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស
អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានខិតខំស្វែករកភាពសុខសាន្ត និងការព្យាបាលនៅលើគន្លងនៃការអភ័យទោស ហើយខ្ញុំបានដឹងនៅក្នុងរបៀបដ៏ជ្រាលជ្រៅមួយថា ព្រះរាជបុត្រានៃព្រះដែលបានធួននឹងអំពើបាបរបស់ខ្ញុំ គឺជាព្រះអង្គសង្រ្គោះដដែល ដែលនឹងសង្គ្រោះអ្នកដែលបានធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ។ ខ្ញុំអាចជឿលើសេចក្ដីពិតទីមួយហើយក៏ត្រូវជឿលើសេចក្ដីពិតទីពីរដែរ ។
នៅពេលដែលសេចក្ដីស្រឡាញ់របស់ខ្ញុំមានសម្រាប់ព្រះអង្គសង្គ្រោះបានកើនឡើង ដូច្នេះខ្ញុំក៏ប្រាថ្នាចង់ឲ្យអំណាចដ៏ប្រោសលោះរបស់ទ្រង់ព្យាបាលការឈឺចាប់ និងកំហឹងរបស់ខ្ញុំ ។ វាគឺជាដំណើរការមួយដែលមានរយៈពេលជាច្រើនឆ្នាំ ដែលទាមទារឲ្យមានភាពក្លាហាន ភាពងាយរងគ្រោះ ការតស៊ូ និងការរៀនដាក់ទីទុកចិត្តទៅលើអំណាចដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីសង្គ្រោះ និងព្យាបាល ។ ខ្ញុំនៅតែមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែដួងចិត្តរបស់ខ្ញុំលែងខឹងក្រោធចងគំនុំទៀតហើយ ។ ខ្ញុំត្រូវបានប្រទានឲ្យមាន « ចិត្តថ្មី » [ អេសេគាល ៣៦:២៦ ]—ចិត្តមួយដែលមានអារម្មណ៍ស្រឡាញ់ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ និងស្ថិតស្ថេររបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានគង់នៅក្បែរខ្ញុំ ដឹកនាំខ្ញុំទៅកាន់កន្លែងដែលប្រពៃដោយទន់ភ្លន់ និងអត់ធ្មត់ ដែលបានទួញសោកជាមួយខ្ញុំ ហើយជ្រាបពីទុក្ខព្រួយរបស់ខ្ញុំ ។ …
អែលឌើរ រីឆាដ ជី ស្កត បានមានប្រសាសន៍ ៖ « បងប្អូនមិនអាចលុបចោលរឿងដែលបានកើតឡើងរួចហើយបានទេ ប៉ុន្តែបងប្អូនអាចអភ័យទោសបាន ។ ការអភ័យទោសផ្សះផ្សាស្នាមរបួសដ៏ឈឺចាប់ខ្លោចផ្សា ព្រោះវាអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់នៃព្រះសម្អាតដួងចិត្ត និងគំនិតដែលពុលដោយសារចិត្តស្អប់របស់បងប្អូន ។ វាលាងសម្អាតសតិសម្បជញ្ញៈរបស់បងប្អូនចេញពីបំណងចង់សងសឹក ។ វាផ្ដល់កន្លែងសម្រាប់ការបន្សុទ្ធ ការព្យាបាល និងការស្ដារឡើងវិញនូវសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ » [ « Healing the Tragic Scars of Abuse » Ensign ខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៣៣ ] ។
ឪពុកនៅលើផែនដីរបស់ខ្ញុំក៏បានផ្លាស់ប្ដូរនៅក្នុងដួងចិត្តប្រកបដោយអព្ភូតហេតុផងដែរនៅប៉ុន្មានឆ្នាំនេះ ហើយបានបែរទៅរកព្រះអម្ចាស់—ជាអ្វីមួយដែលខ្ញុំនឹកស្មានមិនដល់ទាល់តែសោះក្នុងជីវិតនេះ ។ នេះជាទីបន្ទាល់មួយទៀតរបស់ខ្ញុំអំពីអំណាចដ៏ពេញលេញ និងផ្លាស់ប្ដូររបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំដឹងថា ទ្រង់អាចព្យាបាលមនុស្សមានបាប និងអស់អ្នកដែលបានប្រព្រឹត្តអំពើបាបទាស់នឹងពួកគេបាន ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោកនេះ ដែលបានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីយើងអាចរស់ម្ដងទៀតបាន ។ ទ្រង់មានបន្ទូលថា « ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមកដើម្បីនឹង ប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ហើយឲ្យ ដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច » [ លូកា ៤:១៨ បានបន្ថែមការគូសបញ្ជាក់ ] ។
ទ្រង់ប្រទានការព្យាបាល ការជាសះស្បើយ និងការរំដោះ ដល់អស់អ្នកណាដែលមានចិត្តសង្រេង ជាប់ឃុំឃាំង ត្រូវគេជិះជាន់ និងប្រហែលជាខ្វាក់ ដោយសារតែការឈឺចាប់ ឬអំពើបាប ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការព្យាបាល និងការជាសះស្បើយដែលទ្រង់ប្រទានឲ្យគឺមានពិតមែន ។ ពេលវេលានៃការជាសះស្បើយគឺរៀងៗខ្លួន ហើយយើងមិនអាចវិនិច្ឆ័យពេលវេលារបស់អ្នកដទៃបានទេ ។ វាជាការសំខាន់ក្នុងការអនុញ្ញាតឲ្យខ្លួនឯងមានពេលវេលាចាំបាច់ដើម្បីជាសះស្បើយ និងមានចិត្តល្អចំពោះខ្លួនឯងនៅក្នុងដំណើរការនៃការព្យាបាលនេះ ។ ព្រះអង្គសង្គ្រោះតែងតែមានព្រះទ័យមេត្តាករុណា និងយកចិត្តទុកដាក់ជានិច្ច ហើយត្រៀមព្រះកាយរួចជាស្រេចដើម្បីប្រទានជំនួយដែលយើងត្រូវការ ។
នៅលើគន្លងនៃការអភ័យទោស និងការព្យាបាល មានជម្រើសមួយដើម្បីកុំបន្ដធ្វើតាមគន្លង ឬទំនាក់ទំនងមិនល្អនោះនៅក្នុងក្រុមគ្រួសាររបស់យើង ឬនៅកន្លែងផ្សេងទៀត ។ យើងអាចមានសន្ដានចិត្តល្អជាការឆ្លើយតបនឹងភាពឃោរឃៅ សេចក្ដីស្រឡាញ់ជាការឆ្លើយតបនឹងការស្អប់ ភាពទន់ភ្លន់ជាការឆ្លើយតបនឹងភាពគំរោះគំរោយ សុវត្ថិភាពជាការឆ្លើយតបនឹងទុក្ខព្រួយ ហើយសេចក្ដីសុខសាន្ដជាការឆ្លើយតបនឹងជម្លោះ ទាំងអស់នេះគឺស្ថិតនៅក្រោមឥទ្ធិពលរបស់យើង ។
ការផ្ដល់នូវអ្វីដែលបងប្អូនមិនបានទទួល គឺជាផ្នែកមួយដ៏មានឥទ្ធិពលនៃការព្យាបាលដ៏ទេវភាព ដែលអាចទទួលបានតាមរយៈសេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ ។ ការរស់នៅក្នុងរបៀបមួយដែលបងប្អូនផ្ដល់ឲ្យនូវភួងលម្អជំនួសផេះនៃជីវិតរបស់បងប្អូន ដូចជាអេសាយបានមានប្រសាសន៍ [ សូមមើល អេសាយ ៦១:៣ ] គឺជាសកម្មភាពនៃសេចក្ដីជំនឿដែលដើរតាមគំរូដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គសង្គ្រោះ ដែលបានរងទុក្ខគ្រប់យ៉ាងដើម្បីទ្រង់អាចជួយដល់យើងតាមជម្ងឺរបស់យើង ។ …
ខ្ញុំសូមថ្លែងទីបន្ទាល់ថា គំរូដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់ និងការអភ័យទោសគឺមកពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដែលបានមានបន្ទូលទាំងឈឺចាប់ខ្លាំងថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » [ លូកា ២៣:៣៤ ] ។ ( គ្រីស្ទីន អិម យី « ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣៧–៣៨ )
បន្ទាប់ពីសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមអញ្ជើញពួកគេឲ្យរកមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលទាក់ទង និងពន្យល់អំពីរបៀបដែលវគ្គបទគម្ពីរទាំងនេះអាចជួយដល់នរណាម្នាក់នៅក្នុងស្ថានភាពបែបនេះបាន ។ ឧទាហរណ៍មួយចំនួនរួមមាន គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ និង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:៩–១១ ។
-
តើវាបានជួយអ្នកដោយរបៀបណា ក្នុងការសិក្សាគំរូមួយដែលនរណាម្នាក់បានប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ នៅក្នុងបទពិសោធន៍ដែលពួកគេបានជួបនោះ ?
-
តើការប្រើគោលការណ៍ទាំងនេះអាចជួយដល់អ្នកនៅក្នុងស្ថានភាពដែលអ្នកប្រឈមមុខយ៉ាងដូចម្ដេច ?