ភាពខ្លួនទីពឹងខ្លួន
ឧបសម្ព័ន្ធ


« ឧបសម្ព័ន្ធ » ការសម្រប​សម្រួល​ក្រុម​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៨ )

« ឧបសម្ព័ន្ធ »

ឧបសម្ព័ន្ធ

វិបសាយ ធនធាន​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន

សូម​ចូល​ទៅ srs.lds.org ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត និង​វីដេអូ​មាន​ប្រយោជន៍​នានា​ស្ដីពី​ការសម្រប​សម្រួល​ក្រុម ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពី​មុន​ការប្រជុំ​ក្រុម

  • សូម​ចូល​ទៅ srs.lds.org ដើម្បី​ទាញយក​វីដេអូ​ស្ដីពី​គោលការណ៍ និង​មេរៀន​នៃ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ។

  • សម្រាប់​ការប្រជុំ​លើក​ដំបូង​របស់​អ្នក សូម​ឲ្យ​អ្នក​ជំនាញ​ផ្នែក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ផ្ដល់​សៀវភៅ​សិក្សា​ដល់​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាប់​មនុស្ស​គ្រប់​គ្នា​ដែល​បាន​ចុះ​ឈ្មោះ រួមទាំង​សំណៅ​ពីរ​ច្បាប់​បន្ថែម​ទៀត ។

  • ពិនិត្យ​ឯកសារ​ដើម្បី​រៀបចំ​ធ្វើ​ការ​សម្រប​សម្រួល ប៉ុន្តែ​កុំ​រៀបចំ​បង្រៀន​វា​ដូចជា​មេរៀន​មួយ​ឡើយ ។

  • ក្រោយពី​ការប្រជុំ​លើក​ទីមួយ​របស់​អ្នក​ហើយ សូម​ធ្វើការ​ជាមួយ​អ្នកជំនាញ​របស់​អ្នក​ដើម្បី​ចុះឈ្មោះ​ក្រុម​របស់​អ្នក ( សូមមើល srs.lds.org/report ) ។

  • សូម​ទូរសព្ទ​ហៅ ឬ​ផ្ញើ​សារ​ទៅ​សមាជិក​ក្រុម​ដើម្បី​រំឭក​ពួកគេ​អំពី​កាលបរិច្ឆេទ ម៉ោង និង​ទីកន្លែង​សម្រាប់​​ការប្រជុំ​ជាក្រុម ។

  • សូម​លើក​ទឹកចិត្ត​ឲ្យ​ដៃគូ​សកម្មភាព​ធ្វើការ​ទាក់ទងគ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​អំឡុង​សប្តាហ៍ ។

  • សូម​រៀបចំ​ខាង​វិញ្ញាណ ហើយ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

  • សូម​មក​ដល់​ថ្នាក់​មុន​ម៉ោង​ដើម្បី​រៀបចំ​កៅអី តុ និង​វីដេអូ​ឲ្យ​បាន​ត្រឹមត្រូវ ។ សូម​រៀបចំ​តុ​របស់​អ្នក​ដូច​តទៅ​នេះ ( រូបផ្កាយ​បង្ហាញ​ពី​កន្លែង​ដែល​អ្នកសម្រប​សម្រួល​អង្គុយ ) ។

ការរៀបចំ​តុ និង​កៅអី

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​អំឡុង​ការប្រជុំ​ក្រុម

  • ស្វាគមន៍​សមាជិក​ក្រុម​ ហើយ​រៀន​ស្គាល់​ពួកគេ ។

  • សូម​សរសើរ ហើយ​ទះដៃ​អបអរ​សាទរ​ចំពោះ​ការសម្រេច​បាន និង​ការរីកចម្រើន​របស់​ពួកគេ ។

  • ចាត់​អ្នក​កំណត់​ម៉ោង​ម្នាក់​ដើម្បី​គ្រប់គ្រង​ពេល​វេលា​ដូច​បាន​ផ្ដល់​ឲ្យ ។

  • លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិភាក្សា​នៅ​ក្នុង​ចំណោម​សមាជិក​ក្រុម ។

  • គូសបញ្ជាក់​អំពី​ការធ្វើ​តាម​ការតាំង​ចិត្ត​នៅ​ចន្លោះ​ការប្រជុំ ។

  • រំឭក​សមាជិក​ក្រុម​ឲ្យ​គោរព​ដល់​ព័ត៌មាន​សម្ងាត់ ។

ជា​ផ្នែក​នៃ​ការប្រជុំ​ក្រុម​ចុងក្រោយ​របស់​អ្នក

  • សមាជិក​ក្រុម​បំពេញ​ការវាយតម្លៃ​ផ្ទាល់ខ្លួន ។

  • អ្នក​ប្រមូល​ការវាយ​តម្លៃ​មក បំពេញ​របាយការណ៍​បញ្ចប់​ក្រុម ហើយ​ស្នើសុំ​វិញ្ញាបនបត្រ ( សូមមើល srs.lds.org/report ) ។

  • អបអរ​សាទរ​ជាមួយ​គ្នា !

ការវាយ​តម្លៃ​ផ្ទាល់​ខ្លួន​សម្រាប់​អ្នកសម្រប​សម្រួល

បន្ទាប់​ពី​ការ​ប្រជុំ​ក្រុម​នីមួយៗ សូម​រំឭក​មើល​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ឡើង​វិញ ។ តើ​អ្នក​ធ្វើ​ល្អ​បាន​ប៉ុណ្ណា ?

ការវាយ​តម្លៃ​សម្រាប់​អ្នកសម្រប​សម្រួល

ការវាយ​តម្លៃ​ក្រុម

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការប្រើ​ការវាយ​តម្លៃ​ក្រុម​ផ្ទាល់ខ្លួន​នេះ ជា​ផ្នែក​មួយ​នៃ​ការប្រជុំ​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក​មួយ​ចំនួន ដើម្បី​ពិនិត្យ​មើល​ក្រុម​របស់​អ្នក និង​ដើម្បី​ដឹង​ថា​តើ​ពួកគេ​ទទួល​បទពិសោធន៍​ពី​វគ្គសិក្សា​នេះ​យ៉ាង​ណា​ដែរ ។ អ្នក​អាច​អញ្ជើញ​សមាជិក​ក្រុម​ម្នាក់ៗ​ឲ្យ​មក​បំពេញ​បែបបទ រួច​ហើយ​និយាយ​អំពី​វា​ជា​ក្រុម ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​នៅ​ដើម​ម៉ោង​នៃ​ការប្រជុំ​ក្រុម ឬ​នៅ​ចុង​បញ្ចប់​នៃ​វគ្គ « រៀន » ។ សកម្មភាព​នេះ​ចំណាយ​ពេល​ប្រហែល ១០ នាទី ។

ការវាយ​តម្លៃ​ក្រុម

ជម្រើស​ការប្រជុំ​ផ្សេងៗ​សម្រាប់ ការស្វែងរក​ការងារ​របស់ខ្ញុំ

ប្រសិនបើ​អ្នក​សម្រប​សម្រួល​ក្រុម ការស្វែងរក​ការងារ​របស់ខ្ញុំ អ្នក​អាច​មាន​សមាជិក​ក្រុម​ដែល​ចង់​មាន​ការងារ​មួយ​ភ្លាមៗ ហើយ​មិន​អាច​រង់ចាំ​ដល់ ១២ សប្ដាហ៍​ដើម្បី​បំពេញ​ឯកសារ​វគ្គ​សិក្សា​ទាំងអស់​បាន ។ ប្រសិនបើ​អ្នក​បើក​ទៅ​ទំព័រ​ពីរ​បី​ដំបូង​នៃ​សៀវភៅ​សិក្សា​នេះ អ្នក​នឹង​រកឃើញ​ជម្រើស​ការប្រជុំ​បន្ថែម​ទៀត ដែល​អាច​បំពេញ​តាម​តម្រូវការ​របស់​សមាជិក​ក្រុម​ទាំងនេះ​បាន​កាន់តែ​ប្រសើរ ។ អ្នក​ក៏​អាច​ជជែក​ជាមួយ​នឹង​អ្នកជំនាញ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​អ្នក​ដើម្បី​រៀន​បន្ថែម​ទៀត​ផង​ដែរ ។

សមាជិក​ក្រុម​ដែល​មាន​សេចក្ដីជំនឿ​ខុសគ្នា

គ្រប់​បុគ្គល​ទាំងអស់ មិន​ថា​មាន​សាវតា​ជំនឿ​យ៉ាង​ណា​ទេ ត្រូវបាន​ស្វាគមន៍​ឲ្យ​ចូលរួម​ក្នុង​វគ្គ​សិក្សា​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ មាន​សំណើ​សាមញ្ញ​ពីរ​បី​ដូច​ខាងក្រោម​នេះ ដែល​អាច​ជួយ​បង្កើត​ឲ្យ​មាន​បទពិសោធន៍​វិជ្ជមាន និង​កក់ក្ដៅ​សម្រាប់​សមាជិក​ក្រុម​ទាំងអស់ ។

  • សូម​ប្រយ័ត្ន និង​បើក​ចិត្ត​ចំពោះ​សំណួរ​ទាំងឡាយ ។

  • វា​មាន​ប្រយោជន៍​ដើម្បី​​ពន្យល់​ពី​បទគម្ពីរ ឬ​សម្ដី​ដកស្រង់​​ជាក់លាក់​ណា​មួយ​​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

  • វា​អាច​ចាំបាច់​ដើម្បី​កែ​សម្រួល​ការតាំង​ចិត្ត​មួយ​ចំនួន ។

  • អ្នកជំនាញ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​អ្នក​អាច​ជួយ​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ​ទាក់ទង​ទៅនឹង​ការចុះ​ឈ្មោះ ដើម្បី​ធានា​ថា​សមាជិក​ក្រុម​ទាំងអស់​នឹង​ទទួល​បាន​វិញ្ញាបនបត្រ​ពី​វគ្គ​សិក្សា​នេះ ។

ជំនួយ​បន្ថែម

ប្រសិនបើ​អ្នក​មាន​បញ្ហា ឬ​កង្វល់ ឬ​ក៏​ត្រូវការ​ជំនួយ​ក្នុង​ការទាក់ទង​សមាជិក​ក្រុម​ឲ្យ​ត្រឡប់​ទៅ​អង្គភាព​វួដ ឬ​សាខា​របស់​ពួកគេ​វិញ សូម​ទៅ​រក​ការណែនាំ និង​ជំនួយ​ពី​អ្នកជំនាញ​របស់​អ្នក ។