ភាពខ្លួនទីពឹងខ្លួន
សេចក្ដី​ណែនាំ


« សេចក្ដី​ណែនាំ » ការសម្រប​សម្រួល​ក្រុម​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន ( ឆ្នាំ ២០១៨ )

សេចក្ដី​ណែនាំ

អ្នកសម្រប​សម្រួល

សេចក្ដី​ណែនាំ​ជាក់លាក់​សម្រាប់​បុគ្គល​ដែល​សម្រប​សម្រួល​ការបំពាក់​បំប៉ន​នេះ នឹង​មាន​នៅក្នុង​ប្រអប់​ពណ៌​ខៀវ​ក្រោម​ពាក្យ « អ្នកសម្រប​សម្រួល » ជានិច្ច ។

របៀប​ប្រើ​សៀវភៅ​សិក្សា​នេះ

អ្នកសម្រប​សម្រួល

សៀវភៅ​សិក្សា​នេះ​ត្រូវបាន​រៀបចំ​ឡើង​ឲ្យ​ប្រើ​ជា​ក្រុម​ដើម្បី​បំពាក់​បំប៉ន​អ្នកសម្រប​សម្រួល ។ ដោយ​ហេតុ​ថា​ការសម្រប​សម្រួល​ក្រុម​ខុសពី​ការបង្រៀន នោះ​មនុស្ស​មួយ​ចំនួន​ឃើញ​ថា វា​មាន​ប្រយោជន៍​ក្នុង​ការអនុញ្ញាត​ឲ្យ​បុគ្គល​ម្នាក់ៗ​រៀន​អនុវត្តសម្រប​សម្រួល​វគ្គ​មួយ​នៃ​សម្ភារ​សម្រាប់​ការបំពាក់​បំប៉ន​​នេះ ។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​វិធីសាស្ដ្រ​នេះ សូម​រកមើល​ពាក្យ​ដូច​ខាងក្រោម ។ វា​ជា​ការរំឭក​មួយ​ថា គឺ​ត្រូវ​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ទៀត​នៅក្នុង​ក្រុម​មក​សម្រប​សម្រួល​នៅ​វគ្គ​ក្រោយ ។

រូបតំណាង ផ្លាស់ប្ដូរ​អ្នកសម្រប​សម្រួល

ផ្លាស់ប្ដូរ​អ្នកសម្រប​សម្រួល

ប្រសិនបើ​អ្នក​ចាត់​ឲ្យ​មាន​អ្នកកំណត់​ម៉ោង​ម្នាក់ ហើយ​ធ្វើ​តាម​ម៉ោង​ដូច​បាន​កំណត់​មក​នោះ ដូច្នេះ​ការបំពាក់​បំប៉ន​​អ្នកសម្រប​សម្រួល​នេះ​គួរតែ​ចំណាយ​ពេល​តិច​ជាង​ពីរ​ម៉ោង ។

សូម​រៀបចំ​យក​សៀវភៅ​សិក្សា​វគ្គ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​មក​បី​បួន​ក្បាល ដើម្បី​ជួយ​អ្នក​ឲ្យ​បំពេញ​សកម្មភាព​ក្រុម​មួយ​នៅក្នុង​ការហ្វឹក​ហ្វឺន​នេះ​នៅ​ពេល​ក្រោយ ។