ការបោះពុម្ពផ្សាយលើកមុន
ឧបសម្ព័ន្ធ


« ឧបសម្ព័ន្ធ »ការសម្របសម្រួល​ក្រុម​សម្រាប់​ភាព​ខ្លួន​ទីពឹង​ខ្លួន( ឆ្នាំ ២០១៦ )

« ឧបសម្ព័ន្ធ »ការសម្របសម្រួល​ក្រុម

ឧបសម្ព័ន្ធ

ស្វែងរក​ការងារ​ល្អ​ប្រសើរ​មួយ ៖ ជម្រើស​ការ​ប្រជុំ

ដោយសារ​វគ្គ​សិក្សា​នេះ​ត្រូវ​តាំង​ចិត្ត​រៀន​ចំនួន ១២ សប្ដាហ៍ នោះ​ជម្រើស​របស់​អ្នក​សម្រាប់​ការ​ប្រជុំ​គឺ​មានភាព​បត់​បែន​បាន ។ មាន​ក្រុម​ជាច្រើន​ជ្រើសរើស​រៀន ១០ ជំពូក​ក្នុង​សៀវភៅស្វែងរក​ការងារ​ល្អ​ប្រសើរ​មួយនៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ដំបូង ដើម្បី​ពួកគេ​អាច​ចាប់​ផ្ដើម​ហាត់ ហើយ​អនុវត្ត​ជំនាញ​ទាំង​នោះ​ភ្លាមៗ​នៅ​ក្នុង​ការ​ស្វែងរក​ការ​ងារ​របស់​ពួកគេ ។

នៅពេល​អ្នក​បាន​បញ្ចប់​គ្រប់​ជំពូក​នៅក្នុង​សៀវភៅស្វែងរក​ការងារ​ល្អ​ប្រសើរ​មួយរួច​ហើយ សូម​បន្ដ​ជួប​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល​១២ សប្ដាហ៍​ដែល​ធ្វើ​ជា​ប្រចាំសប្ដាហ៍ ។ ការ​ជួបប្រជុំ​ទាំងនេះ គឺ​មាន​ប្រហែល​ជា​រយៈពេល​មួយម៉ោង ហើយ​អ្នក​នឹង​ប្រើ​វគ្គ « សំលៀង​ជំនាញ​របស់​អ្នក » ដើម្បី​រាយការណ៍​អំពី​ការ​តាំង​ចិត្ត​របស់​អ្នក សិក្សា​វគ្គ « មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ » អនុវត្ត​ជំនាញ​របស់​អ្នក ហើយ​ធ្វើ​ការ​តាំង​ចិត្ត​ប្រចាំ​សប្ដាហ៍ ។

នេះ​គឺ​ជា​យោបល់​មួយ​ចំនួន​ដែល​ក្រុម​ផ្សេងៗ​ទៀត​បាន​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព ។ អ្នក​អាច​ប្រើ​ប្រាស់​យោបល់​ទាំង​នេះ ឬ​បង្កើត​ជា​ជម្រើស​ការ​ប្រជុំ​ផ្ទាល់​ខ្លួន​របស់​អ្នក ។ របៀបវារៈ​គំរូ​មាន​នៅ​លើ​ទំព័រ ១៧ ។

ជម្រើស​ទី ១ ៖ជួប​រយៈ ពេល ៨-៩ ម៉ោង​សម្រាប់​ការ​ជួបប្រជុំ​ដំបូង ដើម្បី​បញ្ចប់​ជំពូក​ទាំងអស់ ។ បន្ទាប់មក​ជួប​ប្រចាំ​សប្ដាហ៍​ប្រហែល​ជា​រយៈពេល​មួយ​ម៉ោង​សម្រាប់​រយៈ​ពេល ១១ សប្ដាហ៍​ដែល​នៅ​សល់​នោះ ។

ជម្រើស​ទី ២ ៖ជួប​ពីរ​ដង ម្តងៗ​រយៈ​ពេល ៤-៥ ម៉ោង អំឡុង​រយៈពេល​ពីរ​សប្ដាហ៍​ដំបូង​ដើម្បី​បញ្ចប់​ជំពូក​ទាំងអស់ ។ បន្ទាប់​មក​ជួប​ប្រចាំ​សប្ដាហ៍​ប្រហែល​ជា​រយៈ​ពេល​មួយ​ម៉ោង​សម្រាប់​រយៈពេល ១០ សប្ដាហ៍​ដែល​នៅ​សល់​នោះ ។

ជម្រើស​ទី ៣ ៖ជួប​បួន​ដង ម្តងៗ​រយៈ​ពេល ២-៣ ម៉ោង អំឡុង​រយៈពេល​ពីរ​សប្ដាហ៍​ដំបូង​ដើម្បី​បញ្ចប់​ជំពូក​ទាំងអស់ ។ បន្ទាប់​មក​ជួប​ប្រចាំសប្ដាហ៍​ប្រហែលជា​រយៈ​ពេល​មួយ​ម៉ោង​សម្រាប់​រយៈពេល ១០ សប្ដាហ៍​ដែល​នៅ​សល់​នោះ ។

ជម្រើស​ទី ៤ ៖ជួប​ប្រចាំ​សប្ដាហ៍​សម្រាប់​រយៈពេល ២ ម៉ោង​រាល់​សប្ដាហ៍ រៀន​មួយ​ជំពូក​ម្ដងៗ​ក្នុង​មួយ​សប្ដាហ៍ ។ វា​នឹង​ចំណាយ​ពេល ១០ សប្ដាហ៍​ដើម្បី​បញ្ចប់​ជំពូក​ទាំងអស់ ។ ជួប​ប្រចាំ​សប្ដាហ៍​ប្រហែល ជា​រយៈពេល​មួយ​ម៉ោង​សម្រាប់​រយៈ​ពេល​២ សប្ដាហ៍​ដែល​នៅ​សល់​នោះ ។

របៀប​វារៈ

ជម្រើស​ទី ១

ការ​ជួបទី ១ ( ៨ ម៉ោង–៩ ម៉ោង )

ការ​ជួបទី ២-១២ ( ១ ម៉ោង-១ ម៉ោង​កន្លះ )

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក ទី ១-១០

តាំង​ចិត្ត

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

សំលៀង​ជំនាញ​របស់​ខ្ញុំ

តាំង​ចិត្ត

ជម្រើស​ទី ២

ការ​ជួបទី ១ ( ៤ ម៉ោង-៥ ម៉ោង )

ការ​ជួបទី ២ ( ៤ ម៉ោង-៥ ម៉ោង )

ការ​ជួបទី ៣-១២ ( ១ ម៉ោង-១ ម៉ោង​កន្លះ )

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក ទី ១-៥

តាំង​ចិត្ត

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក ទី ៦-១០

តាំង​ចិត្ត

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

សំលៀង​ជំនាញ​របស់​ខ្ញុំ

តាំង​ចិត្ត

ជម្រើស​ទី ៣

ការ​ជួបទី ១ ( ៣ ម៉ោង )

ការ​ជួបទី ២ ( ២ ម៉ោង )

ការ​ជួបទី ៣ ( ៣ ម៉ោង )

ការ​ជួបទី ៤ ( ២ ម៉ោង )

ការ​ជួបទី ៥-១៤ ( ១ ម៉ោង-១ ម៉ោង​កន្លះ )

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក ទី ១–៣

តាំង​ចិត្ត

ជំពូក ទី ៤–៦

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក ទី ៧–៨

តាំង​ចិត្ត

ជំពូក ទី ៩–១០

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

សំលៀង​ជំនាញ​របស់​ខ្ញុំ

តាំង​ចិត្ត

ជម្រើស​ទី ៤

ការ​ជួបទី ១ ( ២ ម៉ោង )

ការ​ជួបទី ២–១០ ( ២ ម៉ោង )

ការ​ជួបទី ១១–១២ ( ១ ម៉ោង-១ ម៉ោង​កន្លះ )

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ជំពូក​ទី ១

តាំង​ចិត្ត

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

ការ​ជួបទី ២–១០ ( ម្ដង​ក្នុង​មួយ​សប្ដាហ៍ )

តាំង​ចិត្ត

ការរាយការណ៍

មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ

សំលៀង​ជំនាញ​របស់​ខ្ញុំ

តាំង​ចិត្ត

ការវាយតម្លៃ​ផ្ទាល់​ខ្លួន​សម្រាប់​អ្នកសម្របសម្រួល

បន្ទាប់​ពី​ការ​ជួបប្រជុំ​ក្រុម​នីមួយៗ សូម​រំឭក​មើល​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម ។ តើ​អ្នក​ធ្វើ​ល្អ​បាន​ប៉ុណ្ណា ?

តើ​ខ្ញុំ​ធ្វើ​ល្អ​បាន​ប៉ុណ្ណា​ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល ?

មិន​ល្អ​សោះ

ពេល​ខ្លះ​ល្អ

ជា​ញឹកញាប់​ល្អ

ជានិច្ចកាល​ល្អ

  1. ខ្ញុំ​ទាក់ទង​ទៅ​សមាជិក​ក្រុម​អំឡុង​សប្ដាហ៍ ។

  1. ខ្ញុំ​បាន​ចែកចាយ​សេច​ក្តី​រំភើប និង​ក្តី​ស្រឡាញ់​ដល់​សមាជិក​ក្រុម​ម្នាក់ៗ ។

  1. ខ្ញុំ​ជួយ​មើល​ឲ្យ​ប្រាកដ​ថា សមាជិក​ក្រុម​ទាំងអស់​រាយការណ៍​អំពី​ការ​តាំង​ចិត្ត​របស់​គាត់ ។

  1. ខ្ញុំ​និយាយ​តិច​ជាង​សមាជិក​ដទៃទៀត​ក្នុង​ក្រុម​ ។ មនុស្ស​គ្រប់​គ្នា​បាន​ចូលរួម​ចែក​ចាយ​ស្មើៗ​គ្នា ។

  1. ខ្ញុំ​ទុក​ឲ្យ​សមាជិក​ក្រុម​ឆ្លើយ​សំណួរ ជាជាង​ខ្ញុំ​ឆ្លើយ​សំណួរ​នោះ​ដោយ​ខ្លួន​ឯង ។

  1. ខ្ញុំ​ស្ថិត​នៅ​ក្នុង​រង្វង់​ម៉ោង​ដែល​បាន​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​វគ្គ និង​សកម្មភាព​នីមួយៗ ។

  1. ខ្ញុំ​បាន​ទុក​ពេល​សម្រាប់​វគ្គ « ពិចារណា » ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​អាច​ដឹកនាំ​សមាជិក​ក្នុង​ក្រុម ។

  1. ខ្ញុំ​ធ្វើ​តាម​សៀវភៅ​សិក្សា​ដូច​បាន​សរសេរ ហើយ​បញ្ចប់​គ្រប់វគ្គ និង​សកម្មភាព​ទាំង​អស់ ។

តើ​ក្រុម​របស់​ខ្ញុំ​ធ្វើ​ល្អ​បាន​ប៉ុណ្ណា ?

មិន​ល្អ​សោះ

ពេល​ខ្លះ​ល្អ

ជា​ញឹកញាប់​ល្អ

ជានិច្ចកាល​ល្អ

  1. សមាជិក​ក្រុម​ស្រឡាញ់ លើក​ទឹកចិត្ត ហើយ​បម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក ។

  1. សមាជិក​ក្រុម​រក្សា​ការតាំងចិត្ត​របស់​ពួកគេ ។

  1. សមាជិក​ក្រុម​សម្រេច​បាន​លទ្ធផល​ទាំង​ខាង​សាច់​ឈាម និង​ខាង​វិញ្ញាណ ។

  1. ដៃ​គូ​ដែល​ធ្វើ​សកម្មភាព​ទំនាក់​ទំនង​គ្នា​ជា​ទៀងទាត់ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក ក្នុង​អំឡុង​សប្តាហ៍ ។

កំណត់​ចំណាំ