« ឧបសម្ព័ន្ធ »ការសម្របសម្រួលក្រុមសម្រាប់ភាពខ្លួនទីពឹងខ្លួន( ឆ្នាំ ២០១៦ )
« ឧបសម្ព័ន្ធ »ការសម្របសម្រួលក្រុម
ឧបសម្ព័ន្ធ
ស្វែងរកការងារល្អប្រសើរមួយ ៖ ជម្រើសការប្រជុំ
ដោយសារវគ្គសិក្សានេះត្រូវតាំងចិត្តរៀនចំនួន ១២ សប្ដាហ៍ នោះជម្រើសរបស់អ្នកសម្រាប់ការប្រជុំគឺមានភាពបត់បែនបាន ។ មានក្រុមជាច្រើនជ្រើសរើសរៀន ១០ ជំពូកក្នុងសៀវភៅស្វែងរកការងារល្អប្រសើរមួយនៅក្នុងរយៈពេលពីរសប្ដាហ៍ដំបូង ដើម្បីពួកគេអាចចាប់ផ្ដើមហាត់ ហើយអនុវត្តជំនាញទាំងនោះភ្លាមៗនៅក្នុងការស្វែងរកការងាររបស់ពួកគេ ។
នៅពេលអ្នកបានបញ្ចប់គ្រប់ជំពូកនៅក្នុងសៀវភៅស្វែងរកការងារល្អប្រសើរមួយរួចហើយ សូមបន្ដជួបយ៉ាងហោចណាស់ក្នុងរយៈពេល១២ សប្ដាហ៍ដែលធ្វើជាប្រចាំសប្ដាហ៍ ។ ការជួបប្រជុំទាំងនេះ គឺមានប្រហែលជារយៈពេលមួយម៉ោង ហើយអ្នកនឹងប្រើវគ្គ « សំលៀងជំនាញរបស់អ្នក » ដើម្បីរាយការណ៍អំពីការតាំងចិត្តរបស់អ្នក សិក្សាវគ្គ « មូលដ្ឋានគ្រឹះរបស់ខ្ញុំ » អនុវត្តជំនាញរបស់អ្នក ហើយធ្វើការតាំងចិត្តប្រចាំសប្ដាហ៍ ។
នេះគឺជាយោបល់មួយចំនួនដែលក្រុមផ្សេងៗទៀតបានរកឃើញថាមានប្រសិទ្ធភាព ។ អ្នកអាចប្រើប្រាស់យោបល់ទាំងនេះ ឬបង្កើតជាជម្រើសការប្រជុំផ្ទាល់ខ្លួនរបស់អ្នក ។ របៀបវារៈគំរូមាននៅលើទំព័រ ១៧ ។
-
ជម្រើសទី ១ ៖ជួបរយៈ ពេល ៨-៩ ម៉ោងសម្រាប់ការជួបប្រជុំដំបូង ដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រចាំសប្ដាហ៍ប្រហែលជារយៈពេលមួយម៉ោងសម្រាប់រយៈពេល ១១ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ២ ៖ជួបពីរដង ម្តងៗរយៈពេល ៤-៥ ម៉ោង អំឡុងរយៈពេលពីរសប្ដាហ៍ដំបូងដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រចាំសប្ដាហ៍ប្រហែលជារយៈពេលមួយម៉ោងសម្រាប់រយៈពេល ១០ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ៣ ៖ជួបបួនដង ម្តងៗរយៈពេល ២-៣ ម៉ោង អំឡុងរយៈពេលពីរសប្ដាហ៍ដំបូងដើម្បីបញ្ចប់ជំពូកទាំងអស់ ។ បន្ទាប់មកជួបប្រចាំសប្ដាហ៍ប្រហែលជារយៈពេលមួយម៉ោងសម្រាប់រយៈពេល ១០ សប្ដាហ៍ដែលនៅសល់នោះ ។
-
ជម្រើសទី ៤ ៖ជួបប្រចាំសប្ដាហ៍សម្រាប់រយៈពេល ២ ម៉ោងរាល់សប្ដាហ៍ រៀនមួយជំពូកម្ដងៗក្នុងមួយសប្ដាហ៍ ។ វានឹងចំណាយពេល ១០ សប្ដាហ៍ដើម្បីបញ្ចប់ជំពូកទាំងអស់ ។ ជួបប្រចាំសប្ដាហ៍ប្រហែល ជារយៈពេលមួយម៉ោងសម្រាប់រយៈពេល២ សប្ដាហ៍ដែលនៅសល់នោះ ។
របៀបវារៈ
ជម្រើសទី ១
ការជួបទី ១ ( ៨ ម៉ោង–៩ ម៉ោង ) |
ការជួបទី ២-១២ ( ១ ម៉ោង-១ ម៉ោងកន្លះ ) |
---|---|
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូក ទី ១-១០ តាំងចិត្ត |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សំលៀងជំនាញរបស់ខ្ញុំ តាំងចិត្ត |
ជម្រើសទី ២
ការជួបទី ១ ( ៤ ម៉ោង-៥ ម៉ោង ) |
ការជួបទី ២ ( ៤ ម៉ោង-៥ ម៉ោង ) |
ការជួបទី ៣-១២ ( ១ ម៉ោង-១ ម៉ោងកន្លះ ) |
---|---|---|
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូក ទី ១-៥ តាំងចិត្ត |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូក ទី ៦-១០ តាំងចិត្ត |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សំលៀងជំនាញរបស់ខ្ញុំ តាំងចិត្ត |
ជម្រើសទី ៣
ការជួបទី ១ ( ៣ ម៉ោង ) |
ការជួបទី ២ ( ២ ម៉ោង ) |
ការជួបទី ៣ ( ៣ ម៉ោង ) |
ការជួបទី ៤ ( ២ ម៉ោង ) |
ការជួបទី ៥-១៤ ( ១ ម៉ោង-១ ម៉ោងកន្លះ ) |
---|---|---|---|---|
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូក ទី ១–៣ តាំងចិត្ត |
ជំពូក ទី ៤–៦ |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូក ទី ៧–៨ តាំងចិត្ត |
ជំពូក ទី ៩–១០ |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សំលៀងជំនាញរបស់ខ្ញុំ តាំងចិត្ត |
ជម្រើសទី ៤
ការជួបទី ១ ( ២ ម៉ោង ) |
ការជួបទី ២–១០ ( ២ ម៉ោង ) |
ការជួបទី ១១–១២ ( ១ ម៉ោង-១ ម៉ោងកន្លះ ) |
---|---|---|
មូលដ្ឋានគ្រឹះរបស់ខ្ញុំ ជំពូកទី ១ តាំងចិត្ត |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ការជួបទី ២–១០ ( ម្ដងក្នុងមួយសប្ដាហ៍ ) តាំងចិត្ត |
ការរាយការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សំលៀងជំនាញរបស់ខ្ញុំ តាំងចិត្ត |
ការវាយតម្លៃផ្ទាល់ខ្លួនសម្រាប់អ្នកសម្របសម្រួល
បន្ទាប់ពីការជួបប្រជុំក្រុមនីមួយៗ សូមរំឭកមើលសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ។ តើអ្នកធ្វើល្អបានប៉ុណ្ណា ?
តើខ្ញុំធ្វើល្អបានប៉ុណ្ណាក្នុងនាមជាអ្នកសម្របសម្រួល ? |
មិនល្អសោះ |
ពេលខ្លះល្អ |
ជាញឹកញាប់ល្អ |
ជានិច្ចកាលល្អ |
---|---|---|---|---|
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
តើក្រុមរបស់ខ្ញុំធ្វើល្អបានប៉ុណ្ណា ? |
មិនល្អសោះ |
ពេលខ្លះល្អ |
ជាញឹកញាប់ល្អ |
ជានិច្ចកាលល្អ |
---|---|---|---|---|
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |
|
□ |
□ |
□ |
□ |