ការបោះពុម្ពផ្សាយលើកមុន
ស្វាគមន៍—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី


« ស្វាគមន៍—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី » ការសម្របសម្រួល​ក្រុម​សម្រាប់​ភាព​ខ្លួន​ទីពឹងខ្លួន ( ឆ្នាំ ២០១៦ )

« ស្វាគមន៍—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី,»ការសម្របសម្រួល​ក្រុម

ស្វាគមន៍—ម៉ោង​ជា​អតិបរមា ៖ ៥ នាទី

របៀប​ប្រើ​សៀវភៅ​សិក្សា​នេះ

នៅពេល​អ្នក​មើល​ឃើញ​នូវ​ការ​ប្រាប់​ទាំងនេះ សូម​ធ្វើ​តាម​ការ​ដឹកនាំ​ទាំងនេះ

អាន

មើល

ពិភាក្សា

ពិចារណា

សកម្មភាព

សូម​មនុស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​សម្រាប់​ក្រុម​ទាំង​មូល ។

ក្រុម​ទាំងមូល​មើល​វីដេអូ ។

សមាជិក​ក្រុម​ចែកចាយ​គំនិត​រយៈពេល​ពី​ពីរ​ទៅ​បួន​នាទី ។

បុគ្គល​ម្នាក់ៗ​ពិចារណា សញ្ជឹងគិត ហើយ​សរសេរ​ដោយ​ស្ងាត់​ស្ងៀម ។

សមាជិក​ក្រុម​ធ្វើ​កិច្ចការ​រៀងៗ​ខ្លួន ឬ​ជាមួយ​អ្នកដទៃ​សម្រាប់​ម៉ោង​ជាក់លាក់ ។

ការ​អធិស្ឋាន ៖អញ្ជើញ​នរណា​ម្នាក់​ឲ្យ​អធិស្ឋាន ។

ម៉ោង ៖សូម​ឲ្យ​នរណា​ម្នាក់​ដាក់​ម៉ោង​សម្រាប់​វគ្គ​នីមួយៗ ។

សេចក្តី​ណែនាំ ៖អ្នក​ចូលរួម​ម្នាក់ៗ​គួរ​តែ​ចំណាយ​ពេល ៣០ វិនាទី ប្រាប់​ដល់​ក្រុម​អំពី​ឈ្មោះ​របស់​គាត់ និង​អ្វី​មួយ​អំពី​ខ្លួន​គាត់ ។

អាន ៖សូម​ស្វាគមន៍ ! គោលបំណង​នៃ​កូនសៀវភៅ​នេះ គឺ​ដើម្បី​ណែនាំ​អ្នក​ទៅ​កាន់​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ នេះ​គឺ​ជា​ការ​ផ្ដួចផ្ដើម​ថ្មី​របស់​សាសនាចក្រ​ដែល​នឹង​ជួយ​សមាជិក​រៀន​ជំនាញ​ជាក់ស្ដែង ហើយ​ពង្រឹង​ទម្លាប់​ខាង​វិញ្ញាណ ។ ការ​បំពាក់បំប៉ន​ថ្ងៃនេះ នឹង​មើលទៅ​ដូចជា​ការ​ប្រជុំ​ក្រុម​ភាព​ខ្លួន​ទីពឹងខ្លួន ដែល​អ្នក​នឹង​សម្របសម្រួល​ដូច្នោះ​ដែរ ។ សម្រាប់​រយៈពេល​ពីរ​ម៉ោង​បន្ទាប់ យើង​នឹង​រៀន​ឲ្យ​ចប់​នូវ​ប្រធានបទ​ដូច​ខាង​ក្រោម ៖

  • តើ​ក្រុម​ភាពខ្លួនទីពឹងខ្លួន​ជា​អ្វី ?

  • តួនាទី​អ្នក​ក្នុងនាម​ជា​អ្នក​សម្របសម្រួល

  • រចនាសម្ព័ន្ធ​នៃ​ការ​ប្រជុំ​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន

  • របៀប​ដែល​មនុស្ស​មក​ចូល​រួម​ក្នុង​ក្រុម​ភាព​ខ្លួន​ទីពឹងខ្លួន

  • ការទទួលខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង​របស់​អ្នក​សម្របសម្រួល​ម្នាក់