ក្បួនខ្នាត និង​ការហៅ
៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ

« ៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ » ក្បួន​ខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( ឆ្នាំ ២០២០ ) ។

« ៣០. ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ » ក្បួនខ្នាត​ទូទៅ ។

៣០.

ការហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ

៣០.០

សេចក្ដីផ្ដើម

ជំពូក​នេះ​ផ្ដល់​ព័ត៌មាន​អំពី​ការហៅ និង​ការដោះលែង​សមាជិក​ដែល​បម្រើ​នៅក្នុង​សាសនាចក្រ ។ នៅក្នុង តារាង​នៃ​ការហៅ​ទាំងឡាយ ( ៣០.៧ ) មាន​សរសេរ​អំពី​ការហៅ​ជម្រើស និង​បញ្ជាក់​លម្អិត​ពី​បុគ្គល​ដែល​ចេញ​អនុសាសន៍ បុគ្គល​ដែល​អនុម័ត​លើ​ការចេញ​អនុសាសន៍​នោះ បុគ្គល​ដែល​គាំទ្រ​បេក្ខជន​នោះ និង​បុគ្គល​ដែល​ហៅ និង​ញែក​បេក្ខជន​នោះ​ចេញ ។ ការហៅ​ទាំងឡាយ​នៅលើ​តារាង​នោះ​ត្រូវបាន​បំពេញ​ស្របតាម​តម្រូវការ និង​តាម​ចំនួន​សមាជិក ។

៣០.១

ការកំណត់​ពី​បុគ្គល​ដែល​ត្រូវ​ហៅ

៣០.១.១

សេចក្តី​ណែនាំ​ទូទៅ

មនុស្ស​ម្នាក់​ត្រូវតែបាន​ហៅពី​ព្រះ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៥ ) ។ ថ្នាក់ដឹកនាំ​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​នៅក្នុង​ការកំណត់​ពី​បុគ្គល​ដែល​ត្រូវ​ហៅ ។ ពួកគាត់​ពិចារណា​ពី​ភាពស័ក្ដិសម​ដែល​អាច​តម្រូវ​ឲ្យមាន​សម្រាប់​ការហៅ​នោះ ។ ពួកគាត់​ក៏​ពិចារណា​ពី​កាលៈទេសៈ​ផ្ទាល់ខ្លួន ឬ​កាលៈទេសៈ​គ្រួសារ​របស់​សមាជិក​នោះ​ផងដែរ ។ ការហៅ​នីមួយៗ​គប្បី​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ដែល​ត្រូវ​បាន​បម្រើ ពោល​គឺ​សមាជិក​រូបនោះ និង​គ្រួសារ​របស់​គាត់ ។

ទោះបីជា​ការបម្រើ​នៅក្នុង​ការហៅ​ក្នុង​សាសនាចក្រ​តម្រូវ​ឲ្យមាន​ការលះបង់​ក្ដី ក៏​មិនគួរ​ធ្វើឲ្យ​ហួសពី​សមត្ថភាព​របស់​សមាជិក​ម្នាក់​ក្នុង​ការបំពេញ​​ការទទួល​ខុសត្រូវ​ចំពោះគ្រួសារ និង​ការងារ​នោះ​ដែរ ។ ពីមុន​ហៅ​បុគ្គល​ម្នាក់​ដែល​បាន​រៀបការ​ឲ្យ​ទទួល​ការចាត់តាំង​មួយ ដែល​តម្រូវ​ឲ្យ​លះបង់​ពេលវេលា​ច្រើន ថ្នាក់ដឹកនាំ​សាសនាចក្រ​ពិចារណា​ពី​ឥទ្ធិពល​នៃ​ការហៅ​នោះ​ទៅលើ​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។

ប្រសិនបើ​អាច​ធ្វើ​ទៅបាន សមាជិក​ម្នាក់​ត្រូវបាន​ហៅឲ្យ​បម្រើ​នៅក្នុង​ការហៅ​តែមួយ​ប៉ុណ្ណោះ បន្ថែម​ពីលើ​ការហៅ​បម្រើ​ជា​បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។

ថ្នាក់ដឹកនាំ​រក្សា​ព័ត៌មាន​អំពី​ការហៅ និង​ការដោះលែង​ដែល​បាន​ស្នើ​នោះ​ទុកជា​ការសម្ងាត់ ។ មានតែ​អ្នក​ដែល​ត្រូវ​ដឹង​ប៉ុណ្ណោះ ដូចជា​ប្រធាន​អង្គការ​ដែល​មាន​ការទទួល​ខុសត្រូវ​លើ​បុគ្គល​នោះ ទើប​ត្រូវបាន​ជូន​ដំណឹង​ជាមុន ពីមុន​បុគ្គល​នោះ​ត្រូវបាន​បង្ហាញ​ឲ្យ​លើកដៃ​គាំទ្រ ។ បុគ្គល​ម្នាក់​ដែល​ត្រូវបាន​ពិចារណា​សម្រាប់​ការហៅ​មួយ មិន​ត្រូវបាន​ជូន​ដំណឹង​ទេ រហូត​ដល់​ការហៅ​ត្រូវបាន​ប្រគល់​ឲ្យ ។

នៅពេល​ការហៅ​មួយ​ត្រូវបាន​ផ្តល់ឲ្យ​ដោយ ឬ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​ស្តេក នោះ​គាត់​គួរតែ​ពិគ្រោះ​គ្នា​ជាមួយ​ប៊ីស្សព​ដើម្បី​កំណត់​អំពី​ភាពស័ក្តិសម ស្ថានភាព​គ្រួសារ ការងារ និង​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​សមាជិក​នោះ ។ បន្ទាប់មក គណៈ​ប្រធាន​ស្តេក​សុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​ឲ្យ​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​ដើម្បី​ហៅ​បុគ្គល​នោះ ប្រសិនបើ​ចាំបាច់ យោង​ទៅ​តាម​តារាង​នៃ​ការហៅ​ទាំងឡាយ ។

នៅពេល​យុវជន ឬ​យុវនារី​ម្នាក់​នឹង​ត្រូវបាន​ហៅ​ទៅកាន់​តំណែង​មួយ​ក្នុង​សាសនាចក្រ នោះ​សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព ទទួល​ការអនុម័ត​មកពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល មុនពេល​ប្រគល់​ឲ្យ​ការហៅ​នោះ ។

ថ្នាក់ដឹកនាំ​អាច​ផ្ដល់​ការហៅ​មួយ​ក្នុង​សាសនាចក្រ​តែ​ក្រោយពី ( ១ ) កំណត់ត្រា​សមាជិកភាព​របស់​បុគ្គល​ម្នាក់​មាន​នៅក្នុង​វួដ ហើយ​ត្រូវបាន​ពិនិត្យមើល​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​ប៊ីស្សព ឬ ( ២ ) ប៊ីស្សព​បាន​ទាក់ទង​ទៅ​ប៊ីស្សព​មុន​របស់​សមាជិក​នេះ ដើម្បី​កំណត់​ថា សមាជិក​នេះ​មាន​ភាពស័ក្ដិសម​នឹង​ការហៅ ហើយ​បញ្ជាក់​ថា កំណត់ត្រា​សមាជិកភាព​របស់​គាត់ ឬ​នាង​មិន​មាន​ចំណារ​ពន្យល់ ឬ​ការដាក់​កំហិត​សមាជិកភាព​ជាផ្លូវការ​នោះ​ទេ ។

អ្នកប្រែចិត្ត​ជឿ​ថ្មី​គួរតែ​ត្រូវបាន​ផ្តល់ឲ្យ​នូវ​ការហៅ​ដែល​សមរម្យ​មួយ ឬ​ការទទួល​ខុសត្រូវ​ដទៃ​ទៀត ដើម្បី​បម្រើ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ សមាជិក​ថ្មី​មួយ​ចំនួន​ប្រហែល​ជា​រៀបចំ​ខ្លួន​ជាស្រេច​សម្រាប់​ការហៅ នៅពេលណា​ដែល​ពួកគេ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​ហើយ ។ អ្នកដទៃ​ទៀត​អាច​នឹង​ចាំបាច់​ត្រូវ​ទទួល​កិច្ចការ​សាមញ្ញ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​ទទួល​ការហៅ​ទាំងឡាយ ។ សមាជិក​មួយ​រូប​នៃ​គណៈប៊ីស្សព​សម្ភាស​ដល់​អ្នកប្រែចិត្ត​ជឿ​ថ្មី មុនពេល​ការហៅ​ពួកគេ​ឲ្យ​បង្រៀន​ដល់​កុមារ ឬ​យុវវ័យ ។

បុគ្គល​ណា​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​អាច​ត្រូវបាន​ហៅ​ឲ្យ​មាន​តំណែង​មួយ​ចំនួន ដូចជា​អ្នកលេង​ព្យាណូ និង​អ្នកដឹកនាំ​តន្ដ្រី ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួកគេ​មិន​គួរ​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន ឬ​មាន​តំណែង​ក្នុង​រដ្ឋបាល ឬ​ជា​ថ្នាក់ដឹកនាំ​តន្ដ្រី​ក្នុង​អង្គការ​បឋមសិក្សា​ឡើយ ។ ការអនុញ្ញាត​ឲ្យ​ហៅ​បុគ្គល​មិនមែន​ជា​សមាជិក​ឲ្យ​មាន​តំណែង​មួយ​ចំនួន មិន​អនុវត្ត​ចំពោះ​អស់អ្នក​ដែល​ត្រូវបាន​ដកហូត​សមាជិកភាព ដែល​មិន​អាច​មាន​ការហៅ​ណាមួយ​នោះទេ ។

៣០.១.២

អនុសាសន៍ និង​ការអនុម័ត​សម្រាប់​ការហៅ​ទាំងឡាយ

តារាង​នៃ​ការហៅ​ទាំងឡាយ​ចង្អុល​បង្ហាញពីបុគ្គល​ដែលអាច​ចេញ​អនុសាសន៍​សម្រាប់​ការហៅ​នីមួយៗ និង​ពីបុគ្គល​ដែលផ្តល់​ការអនុម័ត ។ នៅក្នុង​ករណី​មួយ​ចំនួន ថ្នាក់ដឹកនាំ​បព្វជិតភាព និង​អង្គការ​ទាំងឡាយ​ត្រូវបាន​សុំ​ឲ្យ​ផ្ដល់​អនុសាសន៍​ទៅកាន់​គណៈប្រធាន​ស្ដេក ឬ​គណៈប៊ីស្សព​របស់​ពួកគេ ។ ពួកគាត់​គួរតែ​គិត​អំពី​ការទទួល​ខុសត្រូវ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ដោយ​ដឹង​ថា ពួកគាត់​អាច​ទទួល​ការណែនាំ​មកពី​ព្រះអម្ចាស់អំពី​បុគ្គល​ដែល​គួរ​ចេញ​អនុសាសន៍​ឲ្យ ។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគាត់​គួរតែ​ចងចាំ​ថា ការទទួល​ខុសត្រូវ​ចុង​ក្រោយ​ដើម្បី​ទទួល​ការបំផុស​គំនិត​អំពី​បុគ្គលដែល​ត្រូវ​ហៅ គឺ​ស្ថិត​នៅលើ​គណៈប្រធាន​ស្តេក ឬ​គណៈប៊ីស្សព ។

ប្រធាន​ស្តេក និង​ប៊ីស្សព​គួរតែ​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន​អំពី​អនុសាសន៍​នីមួយៗ ដោយ​ទទួល​ស្គាល់​ថា វា​ត្រូវបាន​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន ។ ប្រសិនបើ​ចាំបាច់ ពួកគាត់​អាច​ស្នើសុំ​ឲ្យ​ចេញ​អនុសាសន៍​មួយ​ទៀត ។

បងប្អូន​ប្រុស​ដែល​កំពុង​បម្រើ​យ៉ាង​សកម្ម​ជា​អ្នកធ្វើ​ពិធី​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ត្រូវបាន​ហៅឲ្យ​មាន​ការទទួល​ខុសត្រូវ​នោះ​នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​សាសនាចក្រ ។ ដោយសារ​ហេតុផល​នេះ អ្នកធ្វើ​ពិធី​ផ្សារភ្ជាប់​ដែល​សកម្ម​ពុំ​គួរ​ត្រូវបាន​ហៅឲ្យ​បម្រើ​នៅក្នុង​ការហៅ​ណាមួយ​ដូច​មាន​តទៅ​នេះ​ឡើយ ៖ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ប្រធាន​ស្តេក ប្រធាន​បេសកកម្ម ប្រធាន​មណ្ឌល ឬ​ប្រធាន​សាខា ឬ​ប៊ីស្សព ឬ​ជា​ទីប្រឹក្សា​នៅក្នុង​តំណែង​ទាំងនេះ ។

៣០.១.៣

ការហៅ​ទាំងឡាយ​ក្នុង​ស្តេក

ប្រធាន​ស្តេក​មើលការ​ខុសត្រូវ​លើ​ការហៅ​សមាជិក ដែល​បម្រើ​នៅក្នុង​តំណែង​ស្តេក​ភាគ​ច្រើន ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​តារាង​នៃ​ការហៅ​ទាំងឡាយ ។

៣០.១.៤

ការហៅ​ទាំងឡាយ​ក្នុង​វួដ

គណៈប្រធាន​ស្តេក​ផ្ដល់​អនុសាសន៍​អំពី​បងប្អូន​ប្រុស​ដែល​ត្រូវបាន​ហៅជា ឬ​ដោះលែង​ពី​ប៊ីស្សព ( សូមមើល ៣០.៦ ) ។ ប្រធាន​ស្តេក​ក៏​មើលការ​ខុសត្រូវ​ផងដែរ​លើ​ការហៅ​ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព ស្មៀន​វួដ ជំនួយការ​ស្មៀន​វួដ និង​លេខា​ប្រតិបត្តិ​វួដ​ផងដែរ ។ ប៊ីស្សព​មើលការ​ខុសត្រូវ​លើ​ការហៅ​ដទៃ​ទៀត​នៅក្នុង​វួដ ដូច​មាន​បង្ហាញ​នៅក្នុង​តារាង​នៃ​ការហៅទាំងឡាយ ។

៣០.១.៥

ការហៅ​កូរ៉ុម​អែលឌើរ

ប្រធាន​ស្តេក​មើលការ​ខុសត្រូវ​លើ​ការហៅ​របស់​ប្រធាន​កូរ៉ុម​អែលឌើរ និង​ទីប្រឹក្សា​របស់​ពួកគាត់ ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​តារាង​នៃ​ការហៅ​ទាំងឡាយ ។

ប្រធាន​កូរ៉ុម​អែលឌើរ​មើលការ​ខុសត្រូវ​លើ​ការហៅ​នៃ​លេខាធិការ​កូរ៉ុម និង​អ្នក​ដែល​បម្រើ​នៅក្នុង​ការហៅ​ផ្សេងទៀត​ក្នុង​កូរ៉ុម​អែលឌើរ ។ ការអនុម័ត​របស់​ប៊ីស្សព​តម្រូវ​ឲ្យមាន មុនពេល​បងប្អូន​ប្រុស​អាច​ត្រូវបាន​ហៅ​ឲ្យ​មាន​តំណែង​ទាំងនេះ​បាន ។

៣០.២

ការផ្តល់​ការហៅ

តារាង​នៃ​ការហៅ​ទាំងឡាយ​មាន​ចែង​អំពី​បុគ្គល ដែល​អាច​ផ្តល់​ការហៅ​នីមួយៗ​បាន ។ បន្ទាប់ពី​ទទួល​បាន​ការអនុម័ត​ចាំបាច់​ហើយ នោះ​ថ្នាក់ដឹកនាំ​ដែល​មាន​សិទ្ធិ​អនុញ្ញាត​ដឹកនាំ​កិច្ច​សម្ភាស​ផ្ទាល់ខ្លួន​មួយ ដើម្បី​កំណត់​អំពី​ភាពស្មោះត្រង់ និង​ឆន្ទៈ​របស់​សមាជិក​រូប​នោះ​ក្នុង​ការបម្រើ ។ ប្រសិនបើ​សមាជិក​នោះ​យល់ព្រម នោះ​ថ្នាក់ដឹកនាំ​ផ្តល់ឲ្យ​នូវ​ការហៅ ។ ថ្នាក់ដឹកនាំ​អាច​អញ្ជើញ​ស្វាមី ឬ​ភរិយា​របស់​បុគ្គល​ដែល​បាន​រៀបការ​រួច​នោះ​ឲ្យ​មក​ចូលរួម ហើយ​ផ្តល់​ការគាំទ្រ នៅពេល​ការហៅ​ត្រូវបាន​ផ្តល់ឲ្យ ។

ថ្នាក់ដឹកនាំ​ដែល​ផ្តល់​ការហៅ​ក្នុង​សាសនាចក្រ​ពន្យល់​អំពី​គោលបំណង សារៈសំខាន់ និង​ការទទួល​ខុសត្រូវ​ទាំងឡាយ ។ គាត់​លើក​ទឹកចិត្ត​សមាជិក​នោះ​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ក្នុង​ការបំពេញ​ការហៅ​បម្រើ​នោះ ។ គាត់​ប្រាប់​ដល់​សមាជិក​នោះ​អំពី​ឈ្មោះ​របស់​មនុស្ស​ដែល​គាត់​នឹង​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់ និង​គូសបញ្ជាក់​ពី​សេចក្តី​ត្រូវការ​ដើម្បី​គាំទ្រ​ដល់​ថ្នាក់ដឹកនាំ ។ ប្រសិនបើ​ចាំបាច់ គាត់​ប្រាប់​ត្រួសៗ​អំពី​ការប្រជុំ​ដែល​បុគ្គល​នោះ​គួរតែ​ចូលរួម និង​ពិពណ៌នា​អំពី​ធនធាន​ទាំងឡាយ​ដែល​មាន ។ គាត់​អាច​ប្រាប់​អំពី​កង្វល់ ឬ​ឧបសគ្គ​ជា​ពិសេស​នៃ​ការហៅ​បម្រើ​នោះ ហើយ​អញ្ជើញ​សមាជិក​នោះឲ្យ​សួរសំណួរ​អំពី​វា ។

ប្រសិនបើ​ការហៅ​នេះ​ត្រូវ​ទទួល​តំណែង​មួយ ដែល​ត្រូវ​ធ្វើការ​ជាមួយ​នឹង​កុមារ ឬ​យុវវ័យ គាត់​ពន្យល់​ថា សមាជិក​នេះ​នឹង​ត្រូវ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការការពារ​កុមារ និង​យុវវ័យ ( នៅលើ​គេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) នៅក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់ពី​ការគាំទ្រ និង​រាល់​បីឆ្នាំ​ម្ដង​បន្ទាប់ពី​នោះ​មក ។

ថ្នាក់ដឹកនាំ​ត្រូវ​ប្រាកដ​ថា លក្ខណៈ​ដែល​ពួកគាត់​ផ្តល់​ការហៅ​មួយ​មាន​ភាពសមស្រប​គ្នា​ទៅនឹង​លក្ខណៈ​ពិសិដ្ឋ​នៃ​ការហៅ​នោះ ។ ការហៅ​គួរតែ​ត្រូវបាន​ផ្តល់ឲ្យ​ក្នុង​ឥរិយាបទ​ថ្លៃថ្នូរ ជា​ផ្លូវការ មិនមែន​ក្នុង​ស្ថានភាព ឬ​ឥរិយាបទ​ធម្មតា​មួយ​ឡើយ ។

៣០.៣

ការគាំទ្រ​សមាជិក​ចំពោះ​ការហៅ​ទាំងឡាយ​នៅក្នុង​សាសនាចក្រ

សមាជិក​ដែល​ត្រូវបាន​ហៅ​ឲ្យ​កាន់​តំណែង​ក្នុង​សាសនាចក្រ​ ភាគ​ច្រើន​គួរតែ​ទទួល​ការលើកដៃ​គាំទ្រ មុន​ពេល​ពួកគេ​ចាប់ផ្តើម​បម្រើ ។ តារាង​នៃ​ការហៅ​ទាំងឡាយ​ចង្អុល​បង្ហាញ​ថា តើ​ការលើកដៃ​គាំទ្រ​ចាំបាច់​ត្រូវ​មាន​ឬ​ក៏​អត់ ហើយ​តើ​ក្រុម​ជំនុំ​គួរតែ​ធ្វើ​អ្វីខ្លះ​ចំពោះ​ការលើកដៃ​គាំទ្រ​នោះ ។ ថ្នាក់ដឹកនាំ​ដែល​មើលការ​ខុសត្រូវ​លើ​ការហៅនោះ ឬ​អ្នក​កាន់​តំណែង​បព្វជិតភាពម្នាក់​ដែលគាត់​ផ្ដល់​សិទ្ធិ​អនុញ្ញាត ធ្វើការ​បង្ហាញ​ឈ្មោះ​របស់​បុគ្គល​នោះ​សម្រាប់​ការលើកដៃ​គាំទ្រ ។

បុគ្គល​ដែល​ដឹកនាំ​ការគាំទ្រ ដំបូង​ត្រូវ​ប្រកាស​ឈ្មោះ​អ្នកដែល​ត្រូវបាន​ដោះលែង​ពី​តំណែង​នេះ ហើយ​សូម​ឲ្យ​សមាជិក​បង្ហាញ​ការអរគុណ​ដល់​ការបម្រើ​របស់​បុគ្គល​នេះ ( សូមមើល ៣០.៥ សម្រាប់​ការផ្ដល់​យោបល់​អំពី​របៀប​និយាយ ) ។

នៅពេល​បង្ហាញ​បុគ្គល​ម្នាក់​សម្រាប់​ការ​លើកដៃគាំទ្រ នោះ​អ្នក​កាន់​តំណែង​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អនុញ្ញាត សុំ​ឲ្យ​បុគ្គលនោះ​ក្រោកឈរ ។ អ្នក​កាន់​តំណែង​នឹង​និយាយ​ ៖

« [ ឈ្មោះ ] ត្រូវ​បាន​ហៅ​ឲ្យ​ទទួល [ តំណែង ] ហើយ​ពួក​យើង​ស្នើសុំ​ឲ្យ​គាំទ្រ​គាត់ [ ឬ​នាង ] ។ អ្នក​ទាំងឡាយ​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។ [ ឈប់​មួយ​សន្ទុះ​សម្រាប់​ការលើកដៃ​គាំទ្រ ] ។ ប្រសិន​បើ​មាន​អ្នក​ទាំង​ឡាយ​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។ [ ឈប់​មួយ​សន្ទុះ​ដើម្បី​ទុកឲ្យ​មាន​ការលើកដៃ​ជំទាស់ ប្រសិនបើមាន ] » ។

បុគ្គល​ដែល​ត្រូវបាន​បង្ហាញ​ឈ្មោះ គួរតែ​ចូលរួម​នៅក្នុង​ការលើកដៃ​គាំទ្រ ។ ប្រសិន​បើ​មាន​មនុស្ស​លើស​ពី​ម្នាក់​ត្រូវ​បាន​បង្ហាញ​ឈ្មោះ នោះ​ជា​ធម្មតា ពួក​គេអាច​ត្រូវ​បាន​គាំទ្រ​ជា​ក្រុម ។

ប្រសិន​បើ​សមាជិក​មាន​គោលជំហរ​ល្អ​មួយ​រូប​លើកដៃ​ជំទាស់ នៅពេល​នរណា​ម្នាក់​ត្រូវ​បាន​បង្ហាញ ដើម្បី​ធ្វើ​ការ​គាំទ្រ នោះ​អ្នក​មាន​សិទ្ធិ​អំណាច​ជា​អធិបតី ឬ​អ្នក​កាន់​តំណែង​បព្វជិតភាព ដែល​បាន​ចាត់តាំង​ដទៃ​ទៀត ធ្វើ​ការ​ពិភាក្សា​ជា​មួយ​សមាជិក ដែល​ធ្វើ​ការជំទាស់​នោះ​ជា​ឯកជន​បន្ទាប់​ពី​ការប្រជុំ ។ អ្នកកាន់​តំណែង​ត្រូវ​កំណត់​ថា តើ​ការលើកដៃ​ជំទាស់​នោះ​ផ្អែកលើ​ចំណេះដឹង​ដែល​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​កំហុស ដែល​គួរតែ​ដក​គាត់​មិន​ឲ្យ​បម្រើ​នៅក្នុង​តំណែង​នោះ​ឬ​អត់ ។ ការលើកដៃ​ជំទាស់​មកពី​អ្នកមិនមែន​ជា​សមាជិក មិន​ត្រូវបាន​យកមក​ពិចារណា​នោះ​ទេ ។

នៅក្នុង​កាលៈទេសៈ​មិន​ប្រក្រតី សមាជិក​វួដ​អាច​ត្រូវ​ចាប់ផ្ដើម​ការបម្រើ​នៅក្នុង​ការហៅ​មួយ ពីមុន​ពួកគេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ទទួល​ការលើកដៃ​គាំទ្រ ។ នៅពេល​ការណ៍​នេះ​កើតឡើង នោះ​សមាជិក​មួយរូប​នៃ​គណៈប៊ីស្សព​បង្ហាញ​ខ្លួន​ពួកគេ​សម្រាប់​ការលើកដៃ​គាំទ្រ​ឲ្យ​លឿន​តាមដែល​សមគួរ ។ គាត់​កែតម្រូវ​ដំណើរការ​ដូចបាន​ចែង​មក​ខាងលើ​នេះ សម្រាប់​ការបង្ហាញ​ខ្លួន​បុគ្គល​ម្នាក់​ដើម្បី​ទទួល​ការលើកដៃ​គាំទ្រ ។ ការណ៍​នេះ​រួមមាន​ការផ្តល់​ឱកាស​ឲ្យ​សមាជិក​វួដ​ធ្វើ​ការលើកដៃ​ជំទាស់​ផងដែរ ។

ជា​ករណី​លើកលែង អ្នកកាន់​តំណែង​ស្តេក​ថ្មី​អាច​ត្រូវ​ចាប់ផ្តើម​ការបម្រើ​របស់​ពួកគេ មុនពេល​មាន​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ស្តេក​ទូទៅ​លើក​ក្រោយ ដែល​ពួកគេ​នឹង​ត្រូវបាន​គាំទ្រ​តាម​ធម្មតា​នោះ ។ នៅពេល​ការណ៍​នេះ​កើតឡើង នោះ​ពួកគេ​គួរតែ​ត្រូវបាន​តែងតាំង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នៃ​វួដ និង​សាខា​ក្នុង​ស្តេក ។ ការគាំទ្រ​ទាំងនេះ​គួរតែ​ធ្វើឡើង​ក្នុង​កម្រិត​អប្បបរមា ។ សមាជិក​នៃ​គណៈប្រធាន​ស្តេក ឬ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​បង្ហាញ​នូវ​ការគាំទ្រ ។

នៅក្នុង​កាលៈទេសៈ​មិន​ប្រក្រតី នោះ​សមាជិក​ស្ដេក​អាច​ត្រូវ​ចាប់ផ្ដើម​ការបម្រើ​នៅក្នុង​ការហៅ​មួយ ពីមុន​ពួកគេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ទទួល​ការលើកដៃ​គាំទ្រ​នៅក្នុង​ការប្រជុំ​ស្ដេក​ទូទៅ ឬ​ការប្រជុំ​សាក្រាម៉ង់ ។ នៅពេល​ការណ៍​នេះ​កើតឡើង នោះ​សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្ដេក ឬ​ទីប្រឹក្សា​ជាន់ខ្ពស់​បង្ហាញ​ខ្លួន​ពួកគេ​សម្រាប់​ការលើកដៃ​គាំទ្រ​ឲ្យ​លឿន​តាមដែល​សមគួរ ។ ការណ៍​នេះ​រួមមាន​ការផ្តល់​ឱកាស​ឲ្យ​សមាជិក​ធ្វើការ​លើកដៃ​ជំទាស់​ផងដែរ ។

៣០.៤

ពិធី​ញែក​ចេញដល់​អ្នក​កាន់​តំណែង និង​គ្រូបង្រៀន

សូម​មើល ១៨.១១ ។

៣០.៥

ការ​ដោះលែង​សមាជិក​ពីការ​ហៅ​ទាំងឡាយ​ក្នុង​សាសនាចក្រ

ការ​ដោះលែង​ពីការ​ហៅ​ក្នុង​សាសនាចក្រ​គួរ​តែ​កើត​ចេញ​មកពី​ការបំផុស​គំនិត លើក​លែងតែ​បុគ្គល​ម្នាក់​ផ្លាស់ប្តូរ​កន្លែង​ស្នាក់​នៅ ដែល​ចាំបាច់​ត្រូវ​ដោះលែង ឬ​សម្រាប់​ការ​ហៅ​ដែល​មាន​រយៈពេល​កំណត់​ជាក់​លាក់ ដូចជា​ការ​បម្រើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ជា​ដើម ។

ការដោះលែង​ពី​ការហៅ​ក្នុងសាសនាចក្រ ត្រូវបាន​ធ្វើឡើង​ក្នុង​កម្រិត​នៃ​សិទ្ធិអំណាច​ដូចគ្នា​នឹង​សិទ្ធិ​អំណាច ដែល​បាន​ផ្តល់​ការហៅ​ដែរ ។ ដើម្បី​ផ្ដល់​នូវការ​ដោះលែង នោះ​ថ្នាក់ដឹកនាំ​ដែល​មាន​សិទ្ធិ​អំណាច ជួប​ជា​មួយ​នឹង​សមាជិក​ដោយ​ផ្ទាល់ ជូន​ដំណឹង​ដល់​គាត់​អំពី​ការ​ដោះលែង ហើយ​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការ​បម្រើ ។ ថ្នាក់​ដឹកនាំ​ក៏​សុំ​ឲ្យ​បុគ្គល​នោះ ប្រគល់​នូវ​សម្ភារ​ដែល​មាន​ទាំងឡាយ ឬ​ដែល​អាច​ប្រើ​ប្រាស់​បាន​ត្រឡប់​មក​វិញ ដើម្បី​ពួក​គាត់​អាច​ប្រគល់​ទៅ​ឲ្យ​អ្នក​បន្ត​តំណែង​ផង​ដែរ ។ មាន​តែ​អ្នក​ទាំង​ឡាយ​ដែល​ចាំបាច់​ត្រូវ​ដឹង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ការ​ដោះលែង មុន​ពេល​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ។

ក្រុម​ជំនុំ​ដដែល ដែល​បាន​គាំទ្រ​ដល់​បុគ្គល​នេះ ផ្តល់​នូវ​ការ​ថ្លែង​អំណរគុណ នៅពេល​បុគ្គល​រូប​នេះ​ត្រូវ​បាន​ដោះលែង ។ អ្នក​កាន់​តំណែង​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អនុញ្ញាត​អាច​និយាយ​ ៖

« [ ឈ្មោះ ] ត្រូវ​បាន​ដោះលែង​ពី [ តំណែង ] ហើយ​ពួក​យើង​ស្នើសុំ​ដើម្បី​ឲ្យ​គាត់ [ ឬ​នាង ] ទទួលបាន​នូវ​ការថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​របស់​គាត់ [ ឬ​នាង ] ។ អ្នក​ទាំងឡាយ​ដែល​ចង់​សម្តែង​អំណរគុណ​របស់​ខ្លួន​អាច​បង្ហាញ​ដោយ​ការលើក​ដៃ » ។ ពុំ​ចាំបាច់​មាន​ការហៅ​ឲ្យ​លើកដៃ​ជំទាស់​នោះទេ ។

នៅពេល​ប្រធាន ឬ​ប៊ីស្សព​ម្នាក់​ត្រូវ​បាន​ដោះ​លែង នោះ​ទីប្រឹក្សា​ទំាង​អស់​ត្រូវ​បាន​ដោះ​លែង​ដោយ​ស្វ័យ​ប្រវត្តិ ។ អ្នកផ្សេង​ដែល​កាន់​តំណែង​នៅក្នុង​អង្គការ​នេះ ដូចជា​ស្មៀន លេខាធិការ និង​គ្រូបង្រៀន មិន​ត្រូវបាន​ដោះលែង​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ ។

៣០.៦

ការ​ហៅ ការ​តែងតាំង និង​ការញែកចេញ​ដល់​ប៊ីស្សព

គណៈ​ប្រធាន​ស្តេក​ចេញ​អនុសាសន៍​ឲ្យ​បងប្អូន​ប្រុស​ត្រូវ​បាន​ហៅជា ឬ​ដោះលែង​ពី​ប៊ីស្សព ។ ការផ្ដល់​អនុសាសន៍​គួរតែ​បញ្ជូន​តាមរយៈ​ប្រព័ន្ធ​ធនធាន​សម្រាប់​ថ្នាក់ដឹកនាំ និង​ស្មៀន ។ សមាជិក​មួយរូប​នៃ​គណៈប្រធាន​ស្ដេក ស្មៀន ឬ​លេខា​ប្រតិបត្តិ​អាច​រៀបចំ​ការផ្ដល់​អនុសាសន៍​នេះ​បាន ។ ប៉ុន្តែ មានតែ​ប្រធាន​ស្ដេក​ប៉ុណ្ណោះ​ដែល​អាច​បញ្ជូន​ការតែងតាំង​នេះ​បាន ។

នៅ​ពេល​ចេញ​អនុសាសន៍​ឲ្យ​នរណា​ម្នាក់​បម្រើ​ជាប៊ីស្សព នោះ​គណៈ​ប្រធាន​ស្តេក​ធ្វើ​ការ​អង្កេត​មើល​គោលការណ៍​ទាំងឡាយ ដែល​បាន​ចែង​នៅ​ក្នុង ធីម៉ូថេ ទី១ ៣:២–៧ ដោយ​ប្រុងប្រយ័ត្ន ។ វា​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ ដើម្បី​ស្វែងរក​យោបល់ ឬ​ធ្វើ​ការ​ស្ទង់មតិ​នៅ​ក្នុង​ចំណោម​សមាជិក​វួដ​អំពី​បុគ្គលម្នាក់ ដែល​អាច​នឹង​ត្រូវ​បាន​ពិចារណា សម្រាប់​ការហៅ​បម្រើ​ជា​ប៊ីស្សព​នោះ ។

មុន​ពេល​ប៊ីស្សព​ថ្មី​អាច​ត្រូវ​បាន​សម្ភាស ហៅ តែងតាំង ឬ​ញែកចេញ នោះ​អនុសាសន៍​របស់​គាត់​ត្រូវ​តែ​ទទួល​បាន​ការអនុម័ត​ដោយ​គណៈ​ប្រធាន​ទី​មួយសិន ។ ប្រធាន​ស្តេក​អាច​ផ្តល់​ការ​ហៅ បន្ទាប់​ពី​គាត់​ទទួល​បាន​ការអនុម័តជា​លាយលក្ខណ៍​អក្សរ​មកពី​គណៈ​ប្រធាន​ទី​មួយ ។ ព្រម​ជា​មួយ​នឹង​ការអនុម័ត​នេះ ប្រធាន​ស្តេក​ក៏​អាច​តែងតាំង និង​ធ្វើ​ពិធី​ញែក​ចេញ​ដល់​ប៊ីស្សព​មួយ​រូប បន្ទាប់​ពី​សមាជិក​វួដ​បាន​លើក​ដៃ​គាំទ្រ​រួច​ផង​ដែរ ។ ការអនុម័ត​របស់​គណៈ​ប្រធាន​ទី​មួយ​គឺ​តម្រូវ​ឲ្យ​មាន​ផង​ដែរ មុន​ពេល​ប្រធាន​ស្តេក​ដោះលែង​ប៊ីស្សព ។ ប្រធាន​ស្តេក​មិន​អាច​ចាត់ចែង​ការ​ទទួល​ខុស​ត្រូវ​ទាំង​នេះ​ទៅ​ឲ្យ​ទី​ប្រឹក្សា​បាន​ទេ ។

ប្រសិន​បើ​បុរស​ម្នាក់ ដែល​ត្រូវ​បាន​ហៅ​ជាប៊ីស្សព មិន​មែន​ជាសង្ឃ​ជាន់​ខ្ពស់ នោះ​ប្រធាន​ស្តេក​ត្រូវ​ប្រាកដ​ថា គាត់​ត្រូវ​បាន​តែង​តាំង​ជាសង្ឃ​ជាន់​ខ្ពស់ មុន​ពេល​តែង​តាំង​គាត់​ជាប៊ីស្សព ។ ប្រសិន​បើ​បុរស​នោះ ធ្លាប់​បាន​តែងតាំង​ជាប៊ីស្សពពី​មុន នោះ​គាត់​គ្រាន់តែ​ត្រូវ​ការទទួល​ពិធី​ញែក​ចេញ​ជា​ប៊ីស្សព​វួដ​តែ​ប៉ុណ្ណោះ ។

បន្ទាប់​ពីគណៈ​ប្រធាន​ទីមួយ​បាន​អនុម័ត​លើ​អនុសាសន៍​ឲ្យ​បុរស​ម្នាក់​បម្រើ​ជាប៊ីស្សព​ហើយ នោះ​ពួក​គាត់​អនុញ្ញាត​ឲ្យ​ប្រធាន​ស្តេក ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ឬ​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ធ្វើការ​តែងតាំង និង​ពិធី​ញែកចេញ​ដល់​បុរស​រូបនោះ ។ អ្នក​កាន់​តំណែង​បព្វជិតភាព​ដែល​មាន​សិទ្ធិ​អនុញ្ញាត ៖

  1. ហៅ​ឈ្មោះ​ពេញ​របស់​បុរស​នោះ ។

  2. ថ្លែង​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​មិលគីស្សាដែក ។

  3. តែងតាំង​បុរស​នោះ​ជាប៊ីស្សព ( លើក​លែងតែ​គាត់​ធ្លាប់​ត្រូវ​បាន​តែងតាំង​ពី​មុន )

  4. ធ្វើ​ពិធី​ញែកចេញ​ដល់​គាត់ ដើម្បី​ធ្វើ​ជាអធិបតី​ក្នុង​វួដ និង​ធ្វើ​ជា​ប្រធាន​បព្វជិតភាព​អើរ៉ុន និង​កូរ៉ុមសង្ឃ ដោយ​គូស​បញ្ជាក់​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ចំពោះ​បព្វជិតភាព​អើរ៉ុន និង​ក្រុមយុវនារី​នៅ​ក្នុង​វួដ ។

  5. ប្រគល់​ដល់​គាត់​នូវ​កូនសោ សិទ្ធិ អំណាច និង​សិទ្ធិអំណាច​ទាំងអស់​នៃ​តំណែង​ប៊ីស្សព ដោយ​សំដៅ​ជា​ពិសេស​ទៅ​លើ​កាតព្វកិច្ច​របស់​ប៊ីស្សព​ក្នុង​នាមជា​ចៅក្រម​ទូទៅ​នៅ​ក្នុង​អ៊ីស្រាអែល និង​ជាសង្ឃ​ជាន់​ខ្ពស់​ជាអធិបតី​នៅ​ក្នុង​វួដ ។

  6. ផ្តល់​ការប្រសិទ្ធពរ​តាម​ការដឹកនាំ​ពី​ព្រះវិញ្ញាណ ។

  7. បញ្ចប់​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

៣០.៧

តារាង​នៃ​ការ​ហៅ​ទាំងឡាយ

៣០.៧.១

ការហៅ​ទាំងឡាយ​ក្នុង​ស្តេក

តារាង​ខាង​ក្រោម​នេះ​មាន​បញ្ចូល​នូវ​បញ្ជី​នៃ​ការ​ហៅ​ទាំងឡាយ​ក្នុង​ស្តេក ដែល​បាន​ជ្រើសរើស ។ សម្រាប់​ការហៅ និង​ឱកាស​បម្រើ​ដទៃ​ទៀត សូមមើល​ក្នុង​ជំពូក​នីមួយៗ​នៅក្នុង​ក្បួន​ខ្នាត​នេះ ។ ការហៅ​ត្រូវបាន​បំពេញ​ស្របទៅ​តាម​សេចក្តី​ត្រូវការ និង​ពេល​មាន​សមាជិក ។

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ 

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង

បាន​អនុម័តដោយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង

តំណែង

ទី​ប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​ស្តេក

បាន​អនុម័តដោយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូ​ទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ឬ​ការ​ជូន​ដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មកពី​គណៈ​ប្រធាន​ទីមួយ

បាន​គាំទ្រ​ដោយ 

សមាជិក​នៅក្នុង​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

អ្នក​មាន​សិទ្ធិ​អំណាច​ទូ​ទៅ ឬ​ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ឬ​ប្រធាន​ស្តេក ដោយ​មានការអនុម័តជា​លាយ​លក្ខណ៍​អក្សរ​មកពី​គណៈ​ប្រធាន​ទី​មួយ

តំណែង

ស្មៀន​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅក្នុង​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក

តំណែង

ជំនួយការ​ស្មៀន​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅក្នុង​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

លេខា​ប្រតិបតិ្ត​ស្តេក

ទី​ប្រឹក្សា​ជាន់​ខ្ពស់

លោក​អយ្យកោ​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅក្នុង​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

សមាជិក​មួយ​រូប​នៃ​គណៈ​ប្រធាន​ទីមួយ ឬ​ពួក​ដប់ពីរ​នាក់ ឬ​ប្រធាន​ស្តេក​ដោយ​មាន​នូវ​ការអនុម័ត​មក​ពី​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់

តំណែង

លោក​អយ្យកោស្តេក​ដែល​ត្រូវ​បាន​តែងតាំង​រួច ប៉ុន្តែ​បាន​ផ្លាស់​ទៅ​ស្តេក​ផ្សេង

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក​ដែល​គាត់​បាន​ផ្លាស់​ទីលំនៅ​ទៅ

បាន​អនុម័តដោយ

កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅក្នុង​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

មិន​បាន​តែងតាំង ប៉ុន្ដែ​បាន​ញែកចេញ​ដើម្បី​ចាប់ផ្ដើម​ការបម្រើ​នៅក្នុង​ស្ដេក​ថ្មី

តំណែង

ប្រធាន​សមាគម​សង្រ្គោះ​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក

តំណែង

ប្រធាន​ក្រុម​យុវជន ក្រុម​យុវនារី អង្គការ​បឋម​សិក្សា និង​សាលា​ថ្ងៃ​អាទិត្យ​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក ( ទីប្រឹក្សា​ជាន់ខ្ពស់​ត្រូវបាន​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​យុវជន​ស្ដេក និង​ប្រធាន​សាលា​ថ្ងៃអាទិត្យ​ស្ដេក )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ទីប្រឹក្សា លេខាធិការ និង​ថ្នាក់ដឹកនាំ​អង្គការ​ផ្សេងទៀត​នៅក្នុង​គណៈប្រធាន​អង្គការ​ស្ដេក

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​អង្គការ​ស្ដេក ( ដោយ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ទីប្រឹក្សា​ជាន់ខ្ពស់​ដែល​បាន​ចាត់តាំង )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

អ្នក​តំណាង​ខាង​អគារ​ស្ដេក ( ទី​ប្រឹក្សា​ជាន់​ខ្ពស់ )

បាន​ចេញ​អនុសាសន៍​ដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​អនុម័តដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​គាំទ្រ​ដោយ 

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

តំណែង

ប្រធាន​គណៈ​កម្មការ​សកម្មភាព​ស្តេក ( ទី​ប្រឹក្សា​ជាន់​ខ្ពស់ )

បាន​ចេញ​អនុសាសន៍​ដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​អនុម័តដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​គាំទ្រ​ដោយ 

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

ត្រូវបាន​ចាត់តាំង​ដោយ​គណៈ​ប្រធាន​ស្តេក មិនមាន​ការហៅ ការ​តែងតាំង ឬ​ធ្វើពិធី​ញែកចេញ​ឡើយ ។

តំណែង

អ្នកប្រឹក្សា​យោបល់ ( ទាំងឡាយ ) ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

ប្រធាន​តន្រ្តី​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

អ្នក​ប្រឹក្សា​យោបល់​តន្រ្តី​ស្តេក ( ទីប្រឹក្សា​ជាន់​ខ្ពស់ )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

សវនករ​ស្តេក

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​នៃ​គណៈ​កម្មការ​សវនកម្ម​ស្តេក ( ទី​ប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ស្តេក )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

មិន​មាន​ការគាំទ្រ​ទេ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា​ដែល​បាន​ចាត់តាំង​មួយ​រូប

តំណែង

អ្នក​ជំនាញ​ខាង​សុខុមាលភាព​ស្តេក ( រួម​មាន​ទាំង​អ្នក​ជំនាញ​ខាង​ការស្វែងរក​ការងារ​ធ្វើ​ប្រចាំ​ស្តេក​ផងដែរ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

មិន​មាន​ការគាំទ្រ​ទេ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

គ្រូបង្រៀន និង​អ្នកគ្រប់គ្រង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ស្ដេក

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក ( ក្រោយពី​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព និង​អ្នកតំណាង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

នាយក​ទំនាក់ទំនង​ស្ដេក ជំនួយការ​នាយក និង​អ្នកជំនាញ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ 

សមាជិក​នៅ​ក្នុង​សន្និសីទ​ស្តេក

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

  1. ជា​ករណី​លើកលែង នៅពេល​អ្នក​កាន់​តំណែង​ស្តេក​ថ្មី​ត្រូវ​ចាប់ផ្តើម​ការបម្រើ​របស់​ពួកគេ​មុនពេល​សន្និសីទ​ស្តេក ឬ​ការប្រជុំ​បព្វជិតភាព​ស្តេក​ទូទៅ​លើក​ក្រោយ ដែល​ពួកគេ​នឹង​ត្រូវ​បាន​គាំទ្រ​តាម​ធម្មតា​នោះ ពួកគេ​គួរតែ​ត្រូវ​បាន​តែងតាំង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់​នៃ​វួដ និង​សាខា​ក្នុង​ស្តេក ( សូម​មើល ៣០.៣ ) ។

  2. ប្រធាន​ស្តេក​កំណត់​ថា តើ​សមាជិក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​តំណែង​ទាំង​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ពិធី​ញែក​ចេញ​ឬ​អត់ ។

៣០.៧.២

ការហៅ​បព្វជិតភាព​មិលគីស្សាដែក

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

គណៈ​ប្រធាន​កូរ៉ុមសង្ឃ​ជាន់​ខ្ពស់​ស្តេក ( គណៈ​ប្រធាន​ស្តេក )

បាន​ចេញ​អនុសាសន៍​ដោយ

សូម​មើល ៣០.៧.១ ។

បាន​អនុម័តដោយ

សូម​មើល ៣០.៧.១ ។

បាន​គាំទ្រ​ដោយ

សូម​មើល ៣០.៧.១ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូម​មើល ៣០.៧.១ ។

តំណែង

ប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក ( ដោយពិគ្រោះ​គ្នា​ជាមួយ​ប៊ីស្សព )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ដោយ​ពិគ្រោះ​ជាមួយ​ប៊ីស្សព )

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

លេខាធិការ គ្រូបង្រៀន និង​ការ​ហៅ​ផ្សេង​ទៀត​ក្នុង​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ពិគ្រោះ​ជាមួយ​នឹង​ប៊ីស្សព និង​ទីប្រឹក្សា​របស់​ប្រធាន​កូរ៉ុម​អែលឌើរ )

បាន​អនុម័តដោយ

ប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​កូរ៉ុម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ

បាន​ចេញ​អនុសាសន៍​ដោយ

ការ​បម្រើ​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់ពួក​សង្ឃ​ជាន់​ខ្ពស់ និង​ពួក​អែលឌើរ ។ ហេតុដូច្នេះ បងប្អូន​ប្រុស​ទាំងនេះ​ត្រូវបាន ចាត់តាំង ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ដោយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។

៣០.៧.៣

ការហៅ​បព្វជិតភាព​អើរ៉ុន​នៅក្នុង​វួដ

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​កូរ៉ុម​សង្ឃ ( ប៊ីស្សព )

បាន​ចេញ​អនុសាសន៍​ដោយ

សូម​មើល ៣០.៧.៥ ។

បាន​អនុម័តដោយ

សូម​មើល ៣០.៧.៥ ។

បាន​គាំទ្រ​ដោយ

សូម​មើល ៣០.៧.៥ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូម​មើល ៣០.៧.៥ ។

តំណែង

ជំនួយការ​ប្រធាន​កូរ៉ុម​សង្ឃ

បាន​ចេញ​អនុសាសន៍​ដោយ

ប៊ីស្សព ( ប្រធាន​កូរ៉ុម​សង្ឃ )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព

តំណែង

ប្រធាន​កូរ៉ុម​គ្រូ និង​ប្រធាន​កូរ៉ុម​ឌីកុន

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

បាន​ហៅ​ដោយ​ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង ហើយ​បាន​ញែកចេញ​ដោយ​ប៊ីស្សព

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​គ្រូ និង​គណៈប្រធាន​កូរ៉ុម​ឌីកុន និង​លេខាធិការ​កូរ៉ុម

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកប្រឹក្សា​យោបល់ និង​អ្នកជំនាញ​ខាង​កូរ៉ុម​សង្ឃ គ្រូ និង​ឌីកុន

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ

បាន​ចេញ​អនុសាសន៍​ដោយ

ការ​បម្រើ​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់ពួក​គ្រូ និង​ពួក​សង្ឃ ។ ហេតុដូច្នេះ បងប្អូន​ប្រុស​ទាំងនេះ​ត្រូវបាន ចាត់តាំង ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ​ដោយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។

៣០.៧.៤

ការហៅ​បព្វជិតភាព​អើរ៉ុន​នៅក្នុង​សាខា​ក្នុង​ស្តេក

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​កូរ៉ុម​សង្ឃ ( ប្រធាន​សាខាដែល​ធ្វើ​ជា​ប្រធាន​កូរ៉ុម​សង្ឃ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក

តំណែង

ការហៅ​ដទៃ​ទៀត​នៃ​បព្វជិតភាព​អើរ៉ុន

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៧.៣ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

៣០.៧.៥

ការហៅ​ទាំងឡាយ​ក្នុង​វួដ

តារាង​នៅ​ខាងក្រោមនេះ​រួមមាន​នូវ​បញ្ជី​នៃ​ការហៅ​ទាំងឡាយ​ក្នុង​វួដ ដែល​បាន​ជ្រើសរើស ។ សម្រាប់​ការហៅ និង​ឱកាស​បម្រើ​ដទៃ​ទៀត សូមមើល​ក្នុង​ជំពូក​នីមួយៗ​នៅក្នុង​ក្បួន​ខ្នាត​នេះ ។ ការហៅ​ត្រូវបាន​បំពេញ​ស្របទៅ​តាម​សេចក្តី​ត្រូវការ និង​ពេល​មាន​សមាជិក ។

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប៊ីស្សព

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

អ្នក​មាន​សិទ្ធិ​​អំណាច​ទូទៅ ឬ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ដែល​បាន​ចាត់តាំង ឬ​ប្រធាន​ស្តេក ដោយ​មានការអនុម័ត​ជា​លាយលក្ខណ៍​អក្សរ​មកពី​គណៈប្រធាន​ទីមួយ

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប៊ីស្សព

បាន​ចេញ​អនុសាសន៍​ដោយ

ប៊ីស្សព

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ស្មៀន​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ជំនួយការ​ស្មៀន​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ទី​ប្រឹក្សា ឬ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​បាន​ចាត់តាំង

តំណែង

លេខាប្រតិបត្តិ​វួដ

អ្នក​ដឹកនាំ​បេសកកម្ម​វួដ ( ទីប្រឹក្សា​ម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​ការហៅ​នេះ​បាន )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នក​ដឹកនាំ​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​វួដ ( សមាជិកម្នាក់​នៃ​គណៈប្រធាន​កូរ៉ុម​អែលឌើរ​អាច​បំពេញ​ការហៅ​នេះ​បាន )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ប្រធាន​អង្គការ​ក្នុង​វួដ ( សមាគម​សង្រ្គោះ ក្រុម​យុវនារី អង្គការ​បឋម​សិក្សា និង​សាលា​ថ្ងៃ​អាទិត្យ​ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព

តំណែង

ទីប្រឹក្សា​នៅក្នុង​អង្គការ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​អង្គការ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

លេខា​ធិការនៅ​ក្នុង​អង្គការ​​វួដ ( លើក​លែង​តែ​សមាគម​សង្គ្រោះ )

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​អង្គការ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នក​ប្រឹក្សា​យោបល់ គ្រូ​បង្រៀន អ្នកជំនាញ អ្នកដឹកនាំ​តន្រ្តី និង​ការហៅ​ដទៃ​ទៀត​នៅក្នុង​អង្គការ​​វួដ ( លើកលែង​តែ​សមាគម​សង្គ្រោះ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​អង្គការ​

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

លេខាធិការ​នៅ​ក្នុង​គណៈ​ប្រធាន​សមាគម​សង្រ្គោះ​វួដ គ្រូបង្រៀន និង​ការ​ហៅ​ផ្សេង​ទៀត​នៅ​ក្នុង​សមាគមសង្គ្រោះ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​សមាគម​សង្គ្រោះ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​សមាគមសង្គ្រោះ ( បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រជុំ​សមាគមសង្គ្រោះ​ដោយ​ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង )

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារបម្រើ

បាន​ចេញ​អនុសាសន៍​ដោយ

បងប្អូនស្រី​ក្នុង​សមាគម​សង្រ្គោះ​ត្រូវបាន ចាត់តាំង ឲ្យ​ធ្វើជា​បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ដោយ​គណៈប្រធាន​សមាគម​សង្រ្គោះ នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព ។ បន្ទាប់​ពី​ពិគ្រោះគ្នា​ជាមួយ​នឹង​ឪពុកម្ដាយ ព្រមទាំង​ថ្នាក់​ដឹកនាំ​ហើយ គណៈប្រធាន​សមាគម​សង្គ្រោះ​អាច​ចាត់​តាំង​យុវនារី ( ដែល​ចូល​ដល់​អាយុ ១៤ ឆ្នាំ​នៅ​ដើម​ខែ​មករា​នៅ​ឆ្នាំ​នោះ ) ឲ្យ​ធ្វើ​ជា​ដៃ​គូ​របស់​បងប្អូន​ស្រី​ដែល​ជា​មជ្ឈិមវ័យ​បាន ។ បងប្អូន​ស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​មិន​ត្រូវ​បានហៅ គាំទ្រ ឬ​ធ្វើ​ពិធី​ញែក​ចេញ​នោះ​ទេ ។

គ្រូបង្រៀន ( ទាំងឡាយ​ ) នៃ​វគ្គ​សិក្សា​អំពី​ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ប្រធាន​ថ្នាក់​យុវនារី

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ពិគ្រោះគ្នា​ជាមួយ​គណៈប្រធាន​យុវនារី )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​ថ្នាក់

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ថ្នាក់​យុវនារី និង​លេខាធិការ​ថ្នាក់

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​ថ្នាក់

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​ថ្នាក់

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ប្រធានតន្រ្តី​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

អ្នក​ប្រឹក្សា​យោបល់​តន្រ្តី​វួដ ( សមាជិក​នៃ​គណៈប៊ីស្សព )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកដឹកនាំ​តន្រ្តី​ប្រចាំ​វួដ អ្នក​លេង​ព្យាណូ ឬ​អ្នក​លេង​ព្យាណូ​ខ្យល់​ប្រចាំ​វួដ អ្នក​ដឹកនាំ​ក្រុម​ចម្រៀង​វួដ និង​អ្នក​លេង​ភ្លេង ព្រមទាំង​ប្រធាន​ក្រុម​ចម្រៀង​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធានតន្រ្តី​វួដ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកជំនាញ​មជ្ឈមណ្ឌល​ធនធាន​ប្រចាំ​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ជំនួយការ​អ្នកជំនាញ​មជ្ឈមណ្ឌល​ធនធាន

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកប្រឹក្សា ( ទាំងឡាយ ) ខាង​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំវួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព ( ពិគ្រោះ​គ្នា​ជាមួយ​ប្រធាន​កូរ៉ុម​អែលឌើរ )

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកដឹកនាំ​យុវមជ្ឈិម​វ័យ​នៅលីវ​វួដ ( ទាំងឡាយ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នកតំណាង​ខាង​ទស្សនាវដ្តី​វួដ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

អ្នក​ជំនាញ​ខាង​សុខុមាលភាព​វួដ ( រួមមាន​ទាំង​អ្នក​ជំនាញ​ខាង​ស្វែងរក​ការងារ​ធ្វើ​ប្រចាំ​វួដ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប៊ីស្សព

បាន​អនុម័តដោយ

គណៈប៊ីស្សព

បាន​គាំទ្រ​ដោយ

សមាជិក​វួដ

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប៊ីស្សព ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

  1. ប៊ីស្សព​កំណត់​ថា តើ​សមាជិក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​តំណែង​ទាំង​នេះ គួរតែ​ត្រូវបាន​ធ្វើ​ពិធីញែក​ចេញ​ឬ​អត់ ។

៣០.៧.៦

ការហៅ​ទាំងឡាយ​ក្នុង​សាខា​នៅក្នុង​ស្តេក

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក

តំណែង

ការហៅ​ផ្សេងៗ​ទៀត​ក្នុង​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​អនុម័តដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​គាំទ្រ​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

៣០.៧.៧

ការហៅ​ក្នុង​បេសកកម្ម

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​បេសកកម្ម

បាន​ចេញ​អនុសាសន៍​ដោយ

អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ឬ​ពួកចិតសិប​នាក់​ប្រចាំ​តំបន់

បាន​អនុម័តដោយ

គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់

បាន​គាំទ្រ​ដោយ

មិន​មាន​ការគាំទ្រ​ទេ

បាន​ហៅ និង​ញែក​ចេញ​ដោយ

សមាជិក​នៃ​គណៈប្រធាន​ទី​មួយ ឬ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​បេសកកម្ម

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​បេសកកម្ម

បាន​អនុម័តដោយ

គណៈប្រធាន​តំបន់

បាន​គាំទ្រ​ដោយ

បាន​គាំទ្រ​នៅក្នុង​សន្និសីទ​មណ្ឌល នៅ​គ្រប់​មណ្ឌល​ទាំងអស់

បាន​ហៅ និង​ញែក​ចេញ​ដោយ

សមាជិក​នៃ​គណៈប្រធាន​តំបន់ ឬ​ប្រធាន​បេសកកម្ម​នៅក្រោម​ការដឹកនាំ​របស់​គណៈប្រធាន​តំបន់

តំណែង

ស្មៀន​បេសកកម្ម និង​លេខាប្រតិបត្តិ​បេសកកម្ម

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​បេសកកម្ម

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

បាន​គាំទ្រ​នៅក្នុង​សន្និសីទ​មណ្ឌល នៅ​គ្រប់​មណ្ឌល​ទាំងអស់

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម

តំណែង

គណៈប្រធាន​អង្គការ​ជំនួយ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​អង្គការ​ជំនួយ​មិន​ត្រូវបាន​ផ្ដល់​អនុសាសន៍​នៅ​កម្រិត​បេសកកម្ម​ឡើយ ។ ប្រសិនបើ​ប្រធាន​បេសកកម្ម​មាន​អារម្មណ៍​ថា ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​សាខា​ត្រូវការ​ការបំពាក់​បំប៉ន​មកពី​ថ្នាក់ដឹកនាំ​អង្គការ​ជំនួយ​ដែល​មាន​បទពិសោធន៍​ជាង​នេះ នោះ​គាត់​អាច​ចាត់តាំង​បុគ្គល​ឲ្យ​ផ្ដល់​ការបំពាក់​បំប៉ន​នេះ​បាន ។

៣០.៧.៨

ការហៅ​ទាំងឡាយ​ក្នុង​មណ្ឌល

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​មណ្ឌល

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​បេសកកម្ម

បាន​អនុម័តដោយ

គណៈប្រធាន​តំបន់

បាន​គាំទ្រ​ដោយ

សមាជិក​នៅក្នុង​សន្និសីទ​មណ្ឌល

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​មណ្ឌល

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​មណ្ឌល

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​នៅក្នុង​សន្និសីទ​មណ្ឌល ឬ​ការប្រជុំ​បព្វជិតភាព​ទូទៅ​មណ្ឌល

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

ទីប្រឹក្សា​មណ្ឌល និង​ស្មៀន​មណ្ឌល ជំនួយការ​ស្មៀន លេខា​ប្រតិបត្តិ និង​ថ្នាក់ដឹកនាំ​អង្គការ​ទាំងឡាយ

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៧.១ ដោយ​ជំនួស​ពាក្យ ប្រធាន​មណ្ឌល សម្រាប់ ប្រធាន​ស្តេក និង មណ្ឌល សម្រាប់ ស្តេក ។

បាន​អនុម័តដោយ

សូមមើល ៣០.៧.១ ដោយ​ជំនួស​ពាក្យ ប្រធាន​មណ្ឌល សម្រាប់ ប្រធាន​ស្តេក និង មណ្ឌល សម្រាប់ ស្តេក ។

បាន​គាំទ្រ​ដោយ

សូមមើល ៣០.៧.១ ដោយ​ជំនួស​ពាក្យ ប្រធាន​មណ្ឌល សម្រាប់ ប្រធាន​ស្តេក និង មណ្ឌល សម្រាប់ ស្តេក ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូមមើល ៣០.៧.១ ដោយ​ជំនួស​ពាក្យ ប្រធាន​មណ្ឌល សម្រាប់ ប្រធាន​ស្តេក និង មណ្ឌល សម្រាប់ ស្តេក ។

៣០.៧.៩

ការហៅ​កូរ៉ុម​អែលឌើរ​នៅក្នុង​សាខា​ក្នុង​បេសកកម្ម

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល នៅពេល​បាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ប្រធាន​មណ្ឌល ប្រសិន​បើបាន​ចាត់តាំង

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ដោយ​ពិគ្រោះ​ជាមួយ​ប្រធាន​សាខា )

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល នៅពេល​បាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ប្រធាន​មណ្ឌល ឬ​អ្នក​កាន់​តំណែង​បព្វជិតភាព​ដទៃ​ទៀត ប្រសិន​បើបានចាត់តាំង

តំណែង

លេខាធិការ គ្រូបង្រៀន ( ទាំងឡាយ ) និង​ការ​ហៅ​ផ្សេង​ទៀត​ក្នុង​កូរ៉ុម​អែលឌើរ

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​កូរ៉ុម ( ដោយ​ពិគ្រោះ​ជាមួយ​ប្រធាន​សាខា និង​ទីប្រឹក្សា​របស់​ប្រធាន​កូរ៉ុម )

បាន​អនុម័តដោយ

ប្រធាន​សាខា និង​គណៈប្រធាន​កូរ៉ុម

បាន​គាំទ្រ​ដោយ

សមាជិក​កូរ៉ុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​កូរ៉ុម ឬ​ទីប្រឹក្សា​ដែល​បាន​ចាត់តាំង

តំណែង

បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ

បាន​ចេញ​អនុសាសន៍​ដោយ

ការ​បម្រើ​ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារ​បម្រើ គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់ពួកអ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។ ហេតុដូច្នេះ បងប្អូន​ប្រុស​ទាំង​នេះ​ត្រូវបាន ចាត់តាំង ជា​បងប្អូន​ប្រុស​ដែល​ផ្ដល់​ការងារបម្រើ ដោយ​គណៈប្រធាន​កូរ៉ុម​អែលឌើរ នៅក្រោម​ការដឹកនាំ​របស់​ប្រធាន​សាខា ។ ពួកគាត់​មិន​ត្រូវ​បាន​ហៅ គាំទ្រ ឬ​ធ្វើ​ពិធី​ញែក​ចេញ​នោះ​ទេ ។

៣០.៧.១០

ការហៅ​បព្វជិតភាព​អើរ៉ុន​ក្នុង​សាខា​នៅ​ក្នុង​បេសកកម្ម

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​កូរ៉ុម​សង្ឃ ( ប្រធាន​សាខាដែល​ធ្វើ​ជា​ប្រធាន​កូរ៉ុម​សង្ឃ )

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ប្រធាន​មណ្ឌល ប្រសិន​បើបាន​ចាត់តាំង

តំណែង

ការហៅ​ដទៃ​ទៀត​នៃ​បព្វជិតភាព​អើរ៉ុន

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៧.៣ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​អនុម័តដោយ

សូមមើល ៣០.៧.៣ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​គាំទ្រ​ដោយ

សូមមើល ៣០.៧.៣ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូមមើល ៣០.៧.៣ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

៣០.៧.១១

ការហៅ​ទាំងឡាយ​ក្នុង​សាខា​នៅ​ក្នុង​បេសកកម្ម

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

ប្រធាន​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ប្រធាន​មណ្ឌល ប្រសិន​បើបាន​ចាត់តាំង

តំណែង

ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សាខា

បាន​ចេញ​អនុសាសន៍​ដោយ

ប្រធាន​សាខា

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល នៅពេល​បាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​បេសកកម្ម ឬ​ទីប្រឹក្សា​មួយ​រូប​របស់​គាត់​ប្រសិនបើ​បាន​ចាត់តាំង ប្រធាន​មណ្ឌល ឬ​ទីប្រឹក្សា​របស់​ប្រធាន​មណ្ឌល​មួយ​រូប​ប្រសិន​បើ​បាន​ចាត់តាំង

តំណែង

ស្មៀន​សាខា ជំនួយ​ការស្មៀន និង​លេខា​ប្រតិបត្តិ

បាន​ចេញ​អនុសាសន៍​ដោយ

គណៈប្រធាន​សាខា

បាន​អនុម័តដោយ

គណៈប្រធាន​បេសកកម្ម ឬ​គណៈប្រធាន​មណ្ឌល នៅពេល​បាន​អនុញ្ញាត​ដោយ​ប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​សាខា

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​មណ្ឌល ឬ​អ្នក​កាន់​តំណែង​បព្វជិតភាព​ដែល​គាត់​ចាត់តាំង

តំណែង

ថ្នាក់ដឹកនាំ​អង្គការ​នៃ​សាខា និង​ការហៅ​ផ្សេងទៀត

បាន​ចេញ​អនុសាសន៍​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​អនុម័តដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​គាំទ្រ​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

បាន​ហៅ និង​ញែក​ចេញ​ដោយ

សូមមើល ៣០.៧.៥ ដោយ​ជំនួសពាក្យ ប្រធាន​សាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។

៣០.៧.១២

ការហៅ​ក្រុម​សមាជិក​យោធា

តំណែង

បាន​ចេញ​អនុសាសន៍​ដោយ

បាន​អនុម័តដោយ

បាន​គាំទ្រ​ដោយ

បាន​ហៅ និង​ញែក​ចេញ​ដោយ

តំណែង

អ្នកដឹកនាំ​ក្រុម​សមាជិក​យោធា

បាន​ចេញ​អនុសាសន៍​ដោយ

គណៈ​ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​ក្រុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម នៅ​កន្លែង​ដែល​មាន

តំណែង

ជំនួយការ​អ្នកដឹកនាំ​ក្រុម​សមាជិក​យោធា

បាន​ចេញ​អនុសាសន៍​ដោយ

អ្នកដឹកនាំ​ក្រុម

បាន​អនុម័តដោយ

គណៈ​ប្រធាន​ស្តេក និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​គណៈប្រធាន​បេសកកម្ម

បាន​គាំទ្រ​ដោយ

សមាជិក​ក្រុម

បាន​ហៅ និង​ញែក​ចេញ​ដោយ

ប្រធាន​ស្តេក ឬ​ប្រធាន​បេសកកម្ម ឬ​អ្នក​ដឹកនាំ​បព្វជិតភាព​ណាម្នាក់​ដែល​ត្រូវបាន​ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម​ចាត់តាំង

  1. នៅក្នុង​តំបន់​សង្គ្រាម ឬ​តំបន់​ដាច់​ស្រយាល​មួយ តំបន់​នេះ​ប្រហែល​ជា​មិន​អាច​មាន​ប្រធាន​ស្ដេក ឬ​ប្រធាន​បេសកកម្ម​ឲ្យ​ហៅ និង​ញែកចេញ​ថ្នាក់ដឹកនាំ និង​ជំនួយការ​ក្រុម​សមាជិក​បម្រើ​នោះ​ទេ ។ ការណែនាំ​ដែល​អនុវត្ត​នៅក្នុង​ស្ថានភាព​ទាំងនេះ​មាន​ផ្ដល់​នៅក្នុង ៣៨.៩.៥ ។