« ៣០. ការហៅទាំងឡាយក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ៣០. ការហៅទាំងឡាយក្នុងសាសនាចក្រ » ក្បួនខ្នាតទូទៅ ។
៣០.
ការហៅទាំងឡាយក្នុងសាសនាចក្រ
៣០.០
សេចក្ដីផ្ដើម
ជំពូកនេះផ្ដល់ព័ត៌មានអំពីការហៅ និងការដោះលែងសមាជិកដែលបម្រើនៅក្នុងសាសនាចក្រ ។ នៅក្នុង តារាងនៃការហៅទាំងឡាយ ( ៣០.៧ ) មានសរសេរអំពីការហៅជម្រើស និងបញ្ជាក់លម្អិតពីបុគ្គលដែលចេញអនុសាសន៍ បុគ្គលដែលអនុម័តលើការចេញអនុសាសន៍នោះ បុគ្គលដែលគាំទ្របេក្ខជននោះ និងបុគ្គលដែលហៅ និងញែកបេក្ខជននោះចេញ ។ ការហៅទាំងឡាយនៅលើតារាងនោះត្រូវបានបំពេញស្របតាមតម្រូវការ និងតាមចំនួនសមាជិក ។
៣០.១
ការកំណត់ពីបុគ្គលដែលត្រូវហៅ
៣០.១.១
សេចក្តីណែនាំទូទៅ
មនុស្សម្នាក់ត្រូវតែបានហៅពីព្រះដើម្បីបម្រើនៅក្នុងសាសនាចក្រ ( សូមមើល មាត្រានៃសេចក្ដីជំនឿ ១:៥ ) ។ ថ្នាក់ដឹកនាំស្វែងរកការណែនាំពីព្រះវិញ្ញាណនៅក្នុងការកំណត់ពីបុគ្គលដែលត្រូវហៅ ។ ពួកគាត់ពិចារណាពីភាពស័ក្ដិសមដែលអាចតម្រូវឲ្យមានសម្រាប់ការហៅនោះ ។ ពួកគាត់ក៏ពិចារណាពីកាលៈទេសៈផ្ទាល់ខ្លួន ឬកាលៈទេសៈគ្រួសាររបស់សមាជិកនោះផងដែរ ។ ការហៅនីមួយៗគប្បីផ្ដល់អត្ថប្រយោជន៍ដល់មនុស្សដែលត្រូវបានបម្រើ ពោលគឺសមាជិករូបនោះ និងគ្រួសាររបស់គាត់ ។
ទោះបីជាការបម្រើនៅក្នុងការហៅក្នុងសាសនាចក្រតម្រូវឲ្យមានការលះបង់ក្ដី ក៏មិនគួរធ្វើឲ្យហួសពីសមត្ថភាពរបស់សមាជិកម្នាក់ក្នុងការបំពេញការទទួលខុសត្រូវចំពោះគ្រួសារ និងការងារនោះដែរ ។ ពីមុនហៅបុគ្គលម្នាក់ដែលបានរៀបការឲ្យទទួលការចាត់តាំងមួយ ដែលតម្រូវឲ្យលះបង់ពេលវេលាច្រើន ថ្នាក់ដឹកនាំសាសនាចក្រពិចារណាពីឥទ្ធិពលនៃការហៅនោះទៅលើអាពាហ៍ពិពាហ៍ និងគ្រួសារ ។
ប្រសិនបើអាចធ្វើទៅបាន សមាជិកម្នាក់ត្រូវបានហៅឲ្យបម្រើនៅក្នុងការហៅតែមួយប៉ុណ្ណោះ បន្ថែមពីលើការហៅបម្រើជាបងប្អូនប្រុស ឬបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ។
ថ្នាក់ដឹកនាំរក្សាព័ត៌មានអំពីការហៅ និងការដោះលែងដែលបានស្នើនោះទុកជាការសម្ងាត់ ។ មានតែអ្នកដែលត្រូវដឹងប៉ុណ្ណោះ ដូចជាប្រធានអង្គការដែលមានការទទួលខុសត្រូវលើបុគ្គលនោះ ទើបត្រូវបានជូនដំណឹងជាមុន ពីមុនបុគ្គលនោះត្រូវបានបង្ហាញឲ្យលើកដៃគាំទ្រ ។ បុគ្គលម្នាក់ដែលត្រូវបានពិចារណាសម្រាប់ការហៅមួយ មិនត្រូវបានជូនដំណឹងទេ រហូតដល់ការហៅត្រូវបានប្រគល់ឲ្យ ។
នៅពេលការហៅមួយត្រូវបានផ្តល់ឲ្យដោយ ឬនៅក្រោមការដឹកនាំរបស់ប្រធានស្តេក នោះគាត់គួរតែពិគ្រោះគ្នាជាមួយប៊ីស្សពដើម្បីកំណត់អំពីភាពស័ក្តិសម ស្ថានភាពគ្រួសារ ការងារ និងការបម្រើក្នុងសាសនាចក្ររបស់សមាជិកនោះ ។ បន្ទាប់មក គណៈប្រធានស្តេកសុំក្រុមប្រឹក្សាជាន់ខ្ពស់ឲ្យគាំទ្រដល់ការសម្រេចចិត្តដើម្បីហៅបុគ្គលនោះ ប្រសិនបើចាំបាច់ យោងទៅតាមតារាងនៃការហៅទាំងឡាយ ។
នៅពេលយុវជន ឬយុវនារីម្នាក់នឹងត្រូវបានហៅទៅកាន់តំណែងមួយក្នុងសាសនាចក្រ នោះសមាជិកមួយរូបនៃគណៈប៊ីស្សព ទទួលការអនុម័តមកពីឪពុកម្តាយ ឬអាណាព្យាបាល មុនពេលប្រគល់ឲ្យការហៅនោះ ។
ថ្នាក់ដឹកនាំអាចផ្ដល់ការហៅមួយក្នុងសាសនាចក្រតែក្រោយពី ( ១ ) កំណត់ត្រាសមាជិកភាពរបស់បុគ្គលម្នាក់មាននៅក្នុងវួដ ហើយត្រូវបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ដោយប៊ីស្សព ឬ ( ២ ) ប៊ីស្សពបានទាក់ទងទៅប៊ីស្សពមុនរបស់សមាជិកនេះ ដើម្បីកំណត់ថា សមាជិកនេះមានភាពស័ក្ដិសមនឹងការហៅ ហើយបញ្ជាក់ថា កំណត់ត្រាសមាជិកភាពរបស់គាត់ ឬនាងមិនមានចំណារពន្យល់ ឬការដាក់កំហិតសមាជិកភាពជាផ្លូវការនោះទេ ។
អ្នកប្រែចិត្តជឿថ្មីគួរតែត្រូវបានផ្តល់ឲ្យនូវការហៅដែលសមរម្យមួយ ឬការទទួលខុសត្រូវដទៃទៀត ដើម្បីបម្រើឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ សមាជិកថ្មីមួយចំនួនប្រហែលជារៀបចំខ្លួនជាស្រេចសម្រាប់ការហៅ នៅពេលណាដែលពួកគេបានទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ហើយ ។ អ្នកដទៃទៀតអាចនឹងចាំបាច់ត្រូវទទួលកិច្ចការសាមញ្ញ ដែលនឹងជួយពួកគេឲ្យរៀបចំខ្លួនទទួលការហៅទាំងឡាយ ។ សមាជិកមួយរូបនៃគណៈប៊ីស្សពសម្ភាសដល់អ្នកប្រែចិត្តជឿថ្មី មុនពេលការហៅពួកគេឲ្យបង្រៀនដល់កុមារ ឬយុវវ័យ ។
បុគ្គលណាដែលមិនមែនជាសមាជិកសាសនាចក្រអាចត្រូវបានហៅឲ្យមានតំណែងមួយចំនួន ដូចជាអ្នកលេងព្យាណូ និងអ្នកដឹកនាំតន្ដ្រី ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរត្រូវបានហៅឲ្យបង្រៀន ឬមានតំណែងក្នុងរដ្ឋបាល ឬជាថ្នាក់ដឹកនាំតន្ដ្រីក្នុងអង្គការបឋមសិក្សាឡើយ ។ ការអនុញ្ញាតឲ្យហៅបុគ្គលមិនមែនជាសមាជិកឲ្យមានតំណែងមួយចំនួន មិនអនុវត្តចំពោះអស់អ្នកដែលត្រូវបានដកហូតសមាជិកភាព ដែលមិនអាចមានការហៅណាមួយនោះទេ ។
៣០.១.២
អនុសាសន៍ និងការអនុម័តសម្រាប់ការហៅទាំងឡាយ
តារាងនៃការហៅទាំងឡាយចង្អុលបង្ហាញពីបុគ្គលដែលអាចចេញអនុសាសន៍សម្រាប់ការហៅនីមួយៗ និងពីបុគ្គលដែលផ្តល់ការអនុម័ត ។ នៅក្នុងករណីមួយចំនួន ថ្នាក់ដឹកនាំបព្វជិតភាព និងអង្គការទាំងឡាយត្រូវបានសុំឲ្យផ្ដល់អនុសាសន៍ទៅកាន់គណៈប្រធានស្ដេក ឬគណៈប៊ីស្សពរបស់ពួកគេ ។ ពួកគាត់គួរតែគិតអំពីការទទួលខុសត្រូវនេះប្រកបដោយការអធិស្ឋាន ដោយដឹងថា ពួកគាត់អាចទទួលការណែនាំមកពីព្រះអម្ចាស់អំពីបុគ្គលដែលគួរចេញអនុសាសន៍ឲ្យ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់គួរតែចងចាំថា ការទទួលខុសត្រូវចុងក្រោយដើម្បីទទួលការបំផុសគំនិតអំពីបុគ្គលដែលត្រូវហៅ គឺស្ថិតនៅលើគណៈប្រធានស្តេក ឬគណៈប៊ីស្សព ។
ប្រធានស្តេក និងប៊ីស្សពគួរតែវាយតម្លៃដោយប្រុងប្រយ័ត្នអំពីអនុសាសន៍នីមួយៗ ដោយទទួលស្គាល់ថា វាត្រូវបានពិចារណាប្រកបដោយការអធិស្ឋាន ។ ប្រសិនបើចាំបាច់ ពួកគាត់អាចស្នើសុំឲ្យចេញអនុសាសន៍មួយទៀត ។
បងប្អូនប្រុសដែលកំពុងបម្រើយ៉ាងសកម្មជាអ្នកធ្វើពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ត្រូវបានហៅឲ្យមានការទទួលខុសត្រូវនោះនៅក្រោមការដឹកនាំរបស់ប្រធានសាសនាចក្រ ។ ដោយសារហេតុផលនេះ អ្នកធ្វើពិធីផ្សារភ្ជាប់ដែលសកម្មពុំគួរត្រូវបានហៅឲ្យបម្រើនៅក្នុងការហៅណាមួយដូចមានតទៅនេះឡើយ ៖ ពួកចិតសិបនាក់ប្រចាំតំបន់ ប្រធានស្តេក ប្រធានបេសកកម្ម ប្រធានមណ្ឌល ឬប្រធានសាខា ឬប៊ីស្សព ឬជាទីប្រឹក្សានៅក្នុងតំណែងទាំងនេះ ។
៣០.១.៣
ការហៅទាំងឡាយក្នុងស្តេក
ប្រធានស្តេកមើលការខុសត្រូវលើការហៅសមាជិក ដែលបម្រើនៅក្នុងតំណែងស្តេកភាគច្រើន ដូចដែលបានបង្ហាញនៅក្នុងតារាងនៃការហៅទាំងឡាយ ។
៣០.១.៤
ការហៅទាំងឡាយក្នុងវួដ
គណៈប្រធានស្តេកផ្ដល់អនុសាសន៍អំពីបងប្អូនប្រុសដែលត្រូវបានហៅជា ឬដោះលែងពីប៊ីស្សព ( សូមមើល ៣០.៦ ) ។ ប្រធានស្តេកក៏មើលការខុសត្រូវផងដែរលើការហៅទីប្រឹក្សានៅក្នុងគណៈប៊ីស្សព ស្មៀនវួដ ជំនួយការស្មៀនវួដ និងលេខាប្រតិបត្តិវួដផងដែរ ។ ប៊ីស្សពមើលការខុសត្រូវលើការហៅដទៃទៀតនៅក្នុងវួដ ដូចមានបង្ហាញនៅក្នុងតារាងនៃការហៅទាំងឡាយ ។
៣០.១.៥
ការហៅកូរ៉ុមអែលឌើរ
ប្រធានស្តេកមើលការខុសត្រូវលើការហៅរបស់ប្រធានកូរ៉ុមអែលឌើរ និងទីប្រឹក្សារបស់ពួកគាត់ ដូចដែលបានបង្ហាញនៅក្នុងតារាងនៃការហៅទាំងឡាយ ។
ប្រធានកូរ៉ុមអែលឌើរមើលការខុសត្រូវលើការហៅនៃលេខាធិការកូរ៉ុម និងអ្នកដែលបម្រើនៅក្នុងការហៅផ្សេងទៀតក្នុងកូរ៉ុមអែលឌើរ ។ ការអនុម័តរបស់ប៊ីស្សពតម្រូវឲ្យមាន មុនពេលបងប្អូនប្រុសអាចត្រូវបានហៅឲ្យមានតំណែងទាំងនេះបាន ។
៣០.២
ការផ្តល់ការហៅ
តារាងនៃការហៅទាំងឡាយមានចែងអំពីបុគ្គល ដែលអាចផ្តល់ការហៅនីមួយៗបាន ។ បន្ទាប់ពីទទួលបានការអនុម័តចាំបាច់ហើយ នោះថ្នាក់ដឹកនាំដែលមានសិទ្ធិអនុញ្ញាតដឹកនាំកិច្ចសម្ភាសផ្ទាល់ខ្លួនមួយ ដើម្បីកំណត់អំពីភាពស្មោះត្រង់ និងឆន្ទៈរបស់សមាជិករូបនោះក្នុងការបម្រើ ។ ប្រសិនបើសមាជិកនោះយល់ព្រម នោះថ្នាក់ដឹកនាំផ្តល់ឲ្យនូវការហៅ ។ ថ្នាក់ដឹកនាំអាចអញ្ជើញស្វាមី ឬភរិយារបស់បុគ្គលដែលបានរៀបការរួចនោះឲ្យមកចូលរួម ហើយផ្តល់ការគាំទ្រ នៅពេលការហៅត្រូវបានផ្តល់ឲ្យ ។
ថ្នាក់ដឹកនាំដែលផ្តល់ការហៅក្នុងសាសនាចក្រពន្យល់អំពីគោលបំណង សារៈសំខាន់ និងការទទួលខុសត្រូវទាំងឡាយ ។ គាត់លើកទឹកចិត្តសមាជិកនោះឲ្យស្វែងរកព្រះវិញ្ញាណនៃព្រះអម្ចាស់ក្នុងការបំពេញការហៅបម្រើនោះ ។ គាត់ប្រាប់ដល់សមាជិកនោះអំពីឈ្មោះរបស់មនុស្សដែលគាត់នឹងទទួលខុសត្រូវដោយផ្ទាល់ និងគូសបញ្ជាក់ពីសេចក្តីត្រូវការដើម្បីគាំទ្រដល់ថ្នាក់ដឹកនាំ ។ ប្រសិនបើចាំបាច់ គាត់ប្រាប់ត្រួសៗអំពីការប្រជុំដែលបុគ្គលនោះគួរតែចូលរួម និងពិពណ៌នាអំពីធនធានទាំងឡាយដែលមាន ។ គាត់អាចប្រាប់អំពីកង្វល់ ឬឧបសគ្គជាពិសេសនៃការហៅបម្រើនោះ ហើយអញ្ជើញសមាជិកនោះឲ្យសួរសំណួរអំពីវា ។
ប្រសិនបើការហៅនេះត្រូវទទួលតំណែងមួយ ដែលត្រូវធ្វើការជាមួយនឹងកុមារ ឬយុវវ័យ គាត់ពន្យល់ថា សមាជិកនេះនឹងត្រូវបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការការពារកុមារ និងយុវវ័យ ( នៅលើគេហទំព័រ ProtectingChildren.ChurchofJesusChrist.org ) នៅក្នុងរយៈពេលមួយខែបន្ទាប់ពីការគាំទ្រ និងរាល់បីឆ្នាំម្ដងបន្ទាប់ពីនោះមក ។
ថ្នាក់ដឹកនាំត្រូវប្រាកដថា លក្ខណៈដែលពួកគាត់ផ្តល់ការហៅមួយមានភាពសមស្របគ្នាទៅនឹងលក្ខណៈពិសិដ្ឋនៃការហៅនោះ ។ ការហៅគួរតែត្រូវបានផ្តល់ឲ្យក្នុងឥរិយាបទថ្លៃថ្នូរ ជាផ្លូវការ មិនមែនក្នុងស្ថានភាព ឬឥរិយាបទធម្មតាមួយឡើយ ។
៣០.៣
ការគាំទ្រសមាជិកចំពោះការហៅទាំងឡាយនៅក្នុងសាសនាចក្រ
សមាជិកដែលត្រូវបានហៅឲ្យកាន់តំណែងក្នុងសាសនាចក្រ ភាគច្រើនគួរតែទទួលការលើកដៃគាំទ្រ មុនពេលពួកគេចាប់ផ្តើមបម្រើ ។ តារាងនៃការហៅទាំងឡាយចង្អុលបង្ហាញថា តើការលើកដៃគាំទ្រចាំបាច់ត្រូវមានឬក៏អត់ ហើយតើក្រុមជំនុំគួរតែធ្វើអ្វីខ្លះចំពោះការលើកដៃគាំទ្រនោះ ។ ថ្នាក់ដឹកនាំដែលមើលការខុសត្រូវលើការហៅនោះ ឬអ្នកកាន់តំណែងបព្វជិតភាពម្នាក់ដែលគាត់ផ្ដល់សិទ្ធិអនុញ្ញាត ធ្វើការបង្ហាញឈ្មោះរបស់បុគ្គលនោះសម្រាប់ការលើកដៃគាំទ្រ ។
បុគ្គលដែលដឹកនាំការគាំទ្រ ដំបូងត្រូវប្រកាសឈ្មោះអ្នកដែលត្រូវបានដោះលែងពីតំណែងនេះ ហើយសូមឲ្យសមាជិកបង្ហាញការអរគុណដល់ការបម្រើរបស់បុគ្គលនេះ ( សូមមើល ៣០.៥ សម្រាប់ការផ្ដល់យោបល់អំពីរបៀបនិយាយ ) ។
នៅពេលបង្ហាញបុគ្គលម្នាក់សម្រាប់ការលើកដៃគាំទ្រ នោះអ្នកកាន់តំណែងបព្វជិតភាពដែលមានសិទ្ធិអនុញ្ញាត សុំឲ្យបុគ្គលនោះក្រោកឈរ ។ អ្នកកាន់តំណែងនឹងនិយាយ ៖
« [ ឈ្មោះ ] ត្រូវបានហៅឲ្យទទួល [ តំណែង ] ហើយពួកយើងស្នើសុំឲ្យគាំទ្រគាត់ [ ឬនាង ] ។ អ្នកទាំងឡាយដែលគាំទ្រ សូមបង្ហាញដោយការលើកដៃ ។ [ ឈប់មួយសន្ទុះសម្រាប់ការលើកដៃគាំទ្រ ] ។ ប្រសិនបើមានអ្នកទាំងឡាយណាដែលជំទាស់ សូមបង្ហាញ ។ [ ឈប់មួយសន្ទុះដើម្បីទុកឲ្យមានការលើកដៃជំទាស់ ប្រសិនបើមាន ] » ។
បុគ្គលដែលត្រូវបានបង្ហាញឈ្មោះ គួរតែចូលរួមនៅក្នុងការលើកដៃគាំទ្រ ។ ប្រសិនបើមានមនុស្សលើសពីម្នាក់ត្រូវបានបង្ហាញឈ្មោះ នោះជាធម្មតា ពួកគេអាចត្រូវបានគាំទ្រជាក្រុម ។
ប្រសិនបើសមាជិកមានគោលជំហរល្អមួយរូបលើកដៃជំទាស់ នៅពេលនរណាម្នាក់ត្រូវបានបង្ហាញ ដើម្បីធ្វើការគាំទ្រ នោះអ្នកមានសិទ្ធិអំណាចជាអធិបតី ឬអ្នកកាន់តំណែងបព្វជិតភាព ដែលបានចាត់តាំងដទៃទៀត ធ្វើការពិភាក្សាជាមួយសមាជិក ដែលធ្វើការជំទាស់នោះជាឯកជនបន្ទាប់ពីការប្រជុំ ។ អ្នកកាន់តំណែងត្រូវកំណត់ថា តើការលើកដៃជំទាស់នោះផ្អែកលើចំណេះដឹងដែលថា បុគ្គលនោះបានប្រព្រឹត្តកំហុស ដែលគួរតែដកគាត់មិនឲ្យបម្រើនៅក្នុងតំណែងនោះឬអត់ ។ ការលើកដៃជំទាស់មកពីអ្នកមិនមែនជាសមាជិក មិនត្រូវបានយកមកពិចារណានោះទេ ។
នៅក្នុងកាលៈទេសៈមិនប្រក្រតី សមាជិកវួដអាចត្រូវចាប់ផ្ដើមការបម្រើនៅក្នុងការហៅមួយ ពីមុនពួកគេបានបង្ហាញខ្លួនឲ្យទទួលការលើកដៃគាំទ្រ ។ នៅពេលការណ៍នេះកើតឡើង នោះសមាជិកមួយរូបនៃគណៈប៊ីស្សពបង្ហាញខ្លួនពួកគេសម្រាប់ការលើកដៃគាំទ្រឲ្យលឿនតាមដែលសមគួរ ។ គាត់កែតម្រូវដំណើរការដូចបានចែងមកខាងលើនេះ សម្រាប់ការបង្ហាញខ្លួនបុគ្គលម្នាក់ដើម្បីទទួលការលើកដៃគាំទ្រ ។ ការណ៍នេះរួមមានការផ្តល់ឱកាសឲ្យសមាជិកវួដធ្វើការលើកដៃជំទាស់ផងដែរ ។
ជាករណីលើកលែង អ្នកកាន់តំណែងស្តេកថ្មីអាចត្រូវចាប់ផ្តើមការបម្រើរបស់ពួកគេ មុនពេលមានសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពស្តេកទូទៅលើកក្រោយ ដែលពួកគេនឹងត្រូវបានគាំទ្រតាមធម្មតានោះ ។ នៅពេលការណ៍នេះកើតឡើង នោះពួកគេគួរតែត្រូវបានតែងតាំងនៅក្នុងការប្រជុំសាក្រាម៉ង់នៃវួដ និងសាខាក្នុងស្តេក ។ ការគាំទ្រទាំងនេះគួរតែធ្វើឡើងក្នុងកម្រិតអប្បបរមា ។ សមាជិកនៃគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់បង្ហាញនូវការគាំទ្រ ។
នៅក្នុងកាលៈទេសៈមិនប្រក្រតី នោះសមាជិកស្ដេកអាចត្រូវចាប់ផ្ដើមការបម្រើនៅក្នុងការហៅមួយ ពីមុនពួកគេបានបង្ហាញខ្លួនឲ្យទទួលការលើកដៃគាំទ្រនៅក្នុងការប្រជុំស្ដេកទូទៅ ឬការប្រជុំសាក្រាម៉ង់ ។ នៅពេលការណ៍នេះកើតឡើង នោះសមាជិកមួយរូបនៃគណៈប្រធានស្ដេក ឬទីប្រឹក្សាជាន់ខ្ពស់បង្ហាញខ្លួនពួកគេសម្រាប់ការលើកដៃគាំទ្រឲ្យលឿនតាមដែលសមគួរ ។ ការណ៍នេះរួមមានការផ្តល់ឱកាសឲ្យសមាជិកធ្វើការលើកដៃជំទាស់ផងដែរ ។
៣០.៤
ពិធីញែកចេញដល់អ្នកកាន់តំណែង និងគ្រូបង្រៀន
សូមមើល ១៨.១១ ។
៣០.៥
ការដោះលែងសមាជិកពីការហៅទាំងឡាយក្នុងសាសនាចក្រ
ការដោះលែងពីការហៅក្នុងសាសនាចក្រគួរតែកើតចេញមកពីការបំផុសគំនិត លើកលែងតែបុគ្គលម្នាក់ផ្លាស់ប្តូរកន្លែងស្នាក់នៅ ដែលចាំបាច់ត្រូវដោះលែង ឬសម្រាប់ការហៅដែលមានរយៈពេលកំណត់ជាក់លាក់ ដូចជាការបម្រើអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងជាដើម ។
ការដោះលែងពីការហៅក្នុងសាសនាចក្រ ត្រូវបានធ្វើឡើងក្នុងកម្រិតនៃសិទ្ធិអំណាចដូចគ្នានឹងសិទ្ធិអំណាច ដែលបានផ្តល់ការហៅដែរ ។ ដើម្បីផ្ដល់នូវការដោះលែង នោះថ្នាក់ដឹកនាំដែលមានសិទ្ធិអំណាច ជួបជាមួយនឹងសមាជិកដោយផ្ទាល់ ជូនដំណឹងដល់គាត់អំពីការដោះលែង ហើយសម្តែងនូវអំណរគុណចំពោះការបម្រើ ។ ថ្នាក់ដឹកនាំក៏សុំឲ្យបុគ្គលនោះ ប្រគល់នូវសម្ភារដែលមានទាំងឡាយ ឬដែលអាចប្រើប្រាស់បានត្រឡប់មកវិញ ដើម្បីពួកគាត់អាចប្រគល់ទៅឲ្យអ្នកបន្តតំណែងផងដែរ ។ មានតែអ្នកទាំងឡាយដែលចាំបាច់ត្រូវដឹងប៉ុណ្ណោះ ដែលត្រូវបានជូនដំណឹងអំពីការដោះលែង មុនពេលត្រូវបានប្រកាសជាសាធារណៈ ។
ក្រុមជំនុំដដែល ដែលបានគាំទ្រដល់បុគ្គលនេះ ផ្តល់នូវការថ្លែងអំណរគុណ នៅពេលបុគ្គលរូបនេះត្រូវបានដោះលែង ។ អ្នកកាន់តំណែងបព្វជិតភាពដែលមានសិទ្ធិអនុញ្ញាតអាចនិយាយ ៖
« [ ឈ្មោះ ] ត្រូវបានដោះលែងពី [ តំណែង ] ហើយពួកយើងស្នើសុំដើម្បីឲ្យគាត់ [ ឬនាង ] ទទួលបាននូវការថ្លែងអំណរគុណចំពោះការបម្រើរបស់គាត់ [ ឬនាង ] ។ អ្នកទាំងឡាយដែលចង់សម្តែងអំណរគុណរបស់ខ្លួនអាចបង្ហាញដោយការលើកដៃ » ។ ពុំចាំបាច់មានការហៅឲ្យលើកដៃជំទាស់នោះទេ ។
នៅពេលប្រធាន ឬប៊ីស្សពម្នាក់ត្រូវបានដោះលែង នោះទីប្រឹក្សាទំាងអស់ត្រូវបានដោះលែងដោយស្វ័យប្រវត្តិ ។ អ្នកផ្សេងដែលកាន់តំណែងនៅក្នុងអង្គការនេះ ដូចជាស្មៀន លេខាធិការ និងគ្រូបង្រៀន មិនត្រូវបានដោះលែងដោយស្វ័យប្រវត្តិនោះទេ ។
៣០.៦
ការហៅ ការតែងតាំង និងការញែកចេញដល់ប៊ីស្សព
គណៈប្រធានស្តេកចេញអនុសាសន៍ឲ្យបងប្អូនប្រុសត្រូវបានហៅជា ឬដោះលែងពីប៊ីស្សព ។ ការផ្ដល់អនុសាសន៍គួរតែបញ្ជូនតាមរយៈប្រព័ន្ធធនធានសម្រាប់ថ្នាក់ដឹកនាំ និងស្មៀន ។ សមាជិកមួយរូបនៃគណៈប្រធានស្ដេក ស្មៀន ឬលេខាប្រតិបត្តិអាចរៀបចំការផ្ដល់អនុសាសន៍នេះបាន ។ ប៉ុន្តែ មានតែប្រធានស្ដេកប៉ុណ្ណោះដែលអាចបញ្ជូនការតែងតាំងនេះបាន ។
នៅពេលចេញអនុសាសន៍ឲ្យនរណាម្នាក់បម្រើជាប៊ីស្សព នោះគណៈប្រធានស្តេកធ្វើការអង្កេតមើលគោលការណ៍ទាំងឡាយ ដែលបានចែងនៅក្នុង ធីម៉ូថេ ទី១ ៣:២–៧ ដោយប្រុងប្រយ័ត្ន ។ វាគឺជារឿងមិនត្រឹមត្រូវទេ ដើម្បីស្វែងរកយោបល់ ឬធ្វើការស្ទង់មតិនៅក្នុងចំណោមសមាជិកវួដអំពីបុគ្គលម្នាក់ ដែលអាចនឹងត្រូវបានពិចារណា សម្រាប់ការហៅបម្រើជាប៊ីស្សពនោះ ។
មុនពេលប៊ីស្សពថ្មីអាចត្រូវបានសម្ភាស ហៅ តែងតាំង ឬញែកចេញ នោះអនុសាសន៍របស់គាត់ត្រូវតែទទួលបានការអនុម័តដោយគណៈប្រធានទីមួយសិន ។ ប្រធានស្តេកអាចផ្តល់ការហៅ បន្ទាប់ពីគាត់ទទួលបានការអនុម័តជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយ ។ ព្រមជាមួយនឹងការអនុម័តនេះ ប្រធានស្តេកក៏អាចតែងតាំង និងធ្វើពិធីញែកចេញដល់ប៊ីស្សពមួយរូប បន្ទាប់ពីសមាជិកវួដបានលើកដៃគាំទ្ររួចផងដែរ ។ ការអនុម័តរបស់គណៈប្រធានទីមួយគឺតម្រូវឲ្យមានផងដែរ មុនពេលប្រធានស្តេកដោះលែងប៊ីស្សព ។ ប្រធានស្តេកមិនអាចចាត់ចែងការទទួលខុសត្រូវទាំងនេះទៅឲ្យទីប្រឹក្សាបានទេ ។
ប្រសិនបើបុរសម្នាក់ ដែលត្រូវបានហៅជាប៊ីស្សព មិនមែនជាសង្ឃជាន់ខ្ពស់ នោះប្រធានស្តេកត្រូវប្រាកដថា គាត់ត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ មុនពេលតែងតាំងគាត់ជាប៊ីស្សព ។ ប្រសិនបើបុរសនោះ ធ្លាប់បានតែងតាំងជាប៊ីស្សពពីមុន នោះគាត់គ្រាន់តែត្រូវការទទួលពិធីញែកចេញជាប៊ីស្សពវួដតែប៉ុណ្ណោះ ។
បន្ទាប់ពីគណៈប្រធានទីមួយបានអនុម័តលើអនុសាសន៍ឲ្យបុរសម្នាក់បម្រើជាប៊ីស្សពហើយ នោះពួកគាត់អនុញ្ញាតឲ្យប្រធានស្តេក ពួកចិតសិបនាក់ប្រចាំតំបន់ ឬអ្នកមានសិទ្ធិអំណាចទូទៅធ្វើការតែងតាំង និងពិធីញែកចេញដល់បុរសរូបនោះ ។ អ្នកកាន់តំណែងបព្វជិតភាពដែលមានសិទ្ធិអនុញ្ញាត ៖
-
ហៅឈ្មោះពេញរបស់បុរសនោះ ។
-
ថ្លែងថា គាត់កំពុងតែធ្វើកិច្ចការដោយសិទ្ធិអំណាចនៃបព្វជិតភាពមិលគីស្សាដែក ។
-
តែងតាំងបុរសនោះជាប៊ីស្សព ( លើកលែងតែគាត់ធ្លាប់ត្រូវបានតែងតាំងពីមុន )
-
ធ្វើពិធីញែកចេញដល់គាត់ ដើម្បីធ្វើជាអធិបតីក្នុងវួដ និងធ្វើជាប្រធានបព្វជិតភាពអើរ៉ុន និងកូរ៉ុមសង្ឃ ដោយគូសបញ្ជាក់អំពីការទទួលខុសត្រូវរបស់គាត់ចំពោះបព្វជិតភាពអើរ៉ុន និងក្រុមយុវនារីនៅក្នុងវួដ ។
-
ប្រគល់ដល់គាត់នូវកូនសោ សិទ្ធិ អំណាច និងសិទ្ធិអំណាចទាំងអស់នៃតំណែងប៊ីស្សព ដោយសំដៅជាពិសេសទៅលើកាតព្វកិច្ចរបស់ប៊ីស្សពក្នុងនាមជាចៅក្រមទូទៅនៅក្នុងអ៊ីស្រាអែល និងជាសង្ឃជាន់ខ្ពស់ជាអធិបតីនៅក្នុងវួដ ។
-
ផ្តល់ការប្រសិទ្ធពរតាមការដឹកនាំពីព្រះវិញ្ញាណ ។
-
បញ្ចប់នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។
៣០.៧
តារាងនៃការហៅទាំងឡាយ
៣០.៧.១
ការហៅទាំងឡាយក្នុងស្តេក
តារាងខាងក្រោមនេះមានបញ្ចូលនូវបញ្ជីនៃការហៅទាំងឡាយក្នុងស្តេក ដែលបានជ្រើសរើស ។ សម្រាប់ការហៅ និងឱកាសបម្រើដទៃទៀត សូមមើលក្នុងជំពូកនីមួយៗនៅក្នុងក្បួនខ្នាតនេះ ។ ការហៅត្រូវបានបំពេញស្របទៅតាមសេចក្តីត្រូវការ និងពេលមានសមាជិក ។
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ ១ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានស្តេក | បានចេញអនុសាសន៍ដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង | បានអនុម័តដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក | បានចេញអនុសាសន៍ដោយ ប្រធានស្តេក | បានអនុម័តដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ឬការជូនដំណឹងជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ឬប្រធានស្តេក ដោយមានការអនុម័តជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយ | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សាជាន់ខ្ពស់ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ កូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ សមាជិកមួយរូបនៃគណៈប្រធានទីមួយ ឬពួកដប់ពីរនាក់ ឬប្រធានស្តេកដោយមាននូវការអនុម័តមកពីកូរ៉ុមនៃពួកដប់ពីរនាក់ | ||||||||||||
តំណែង លោកអយ្យកោស្តេកដែលត្រូវបានតែងតាំងរួច ប៉ុន្តែបានផ្លាស់ទៅស្តេកផ្សេង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេកដែលគាត់បានផ្លាស់ទីលំនៅទៅ | បានអនុម័តដោយ កូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក ឬការប្រជុំបព្វជិតភាពទូទៅស្តេក | បានហៅ និងញែកចេញដោយ មិនបានតែងតាំង ប៉ុន្ដែបានញែកចេញដើម្បីចាប់ផ្ដើមការបម្រើនៅក្នុងស្ដេកថ្មី | ||||||||||||
តំណែង ប្រធានសមាគមសង្រ្គោះស្តេក | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក | ||||||||||||
តំណែង ប្រធានក្រុមយុវជន ក្រុមយុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យស្តេក | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ( ទីប្រឹក្សាជាន់ខ្ពស់ត្រូវបានចាត់តាំងឲ្យធ្វើជាប្រធានយុវជនស្ដេក និងប្រធានសាលាថ្ងៃអាទិត្យស្ដេក ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សា លេខាធិការ និងថ្នាក់ដឹកនាំអង្គការផ្សេងទៀតនៅក្នុងគណៈប្រធានអង្គការស្ដេក | បានចេញអនុសាសន៍ដោយ ប្រធានអង្គការស្ដេក ( ដោយពិគ្រោះយោបល់ជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង អ្នកតំណាងខាងអគារស្ដេក ( ទីប្រឹក្សាជាន់ខ្ពស់ ) | បានចេញអនុសាសន៍ដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានអនុម័តដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានគាំទ្រដោយ ១ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានហៅ និងញែកចេញដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | ||||||||||||
តំណែង ប្រធានគណៈកម្មការសកម្មភាពស្តេក ( ទីប្រឹក្សាជាន់ខ្ពស់ ) | បានចេញអនុសាសន៍ដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានអនុម័តដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានគាំទ្រដោយ ១ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | បានហៅ និងញែកចេញដោយ ត្រូវបានចាត់តាំងដោយគណៈប្រធានស្តេក មិនមានការហៅ ការតែងតាំង ឬធ្វើពិធីញែកចេញឡើយ ។ | ||||||||||||
តំណែង អ្នកប្រឹក្សាយោបល់ ( ទាំងឡាយ ) ខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ អ្នកប្រឹក្សាយោបល់តន្រ្តីស្តេក ( ទីប្រឹក្សាជាន់ខ្ពស់ ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធាននៃគណៈកម្មការសវនកម្មស្តេក ( ទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ មិនមានការគាំទ្រទេ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំងមួយរូប២ | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ មិនមានការគាំទ្រទេ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង២ | ||||||||||||
តំណែង គ្រូបង្រៀន និងអ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានស្ដេក | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ( ក្រោយពីប្រឹក្សាជាមួយនឹងប៊ីស្សព និងអ្នកតំណាងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាន ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង នាយកទំនាក់ទំនងស្ដេក ជំនួយការនាយក និងអ្នកជំនាញ | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ ១ សមាជិកនៅក្នុងសន្និសីទស្តេក | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង |
៣០.៧.២
ការហៅបព្វជិតភាពមិលគីស្សាដែក
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង គណៈប្រធានកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ( គណៈប្រធានស្តេក ) | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.១ ។ | បានអនុម័តដោយ សូមមើល ៣០.៧.១ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.១ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.១ ។ | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ( ដោយពិគ្រោះគ្នាជាមួយប៊ីស្សព ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ដោយពិគ្រោះជាមួយប៊ីស្សព ) | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង លេខាធិការ គ្រូបង្រៀន និងការហៅផ្សេងទៀតក្នុងកូរ៉ុមអែលឌើរ | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ពិគ្រោះជាមួយនឹងប៊ីស្សព និងទីប្រឹក្សារបស់ប្រធានកូរ៉ុមអែលឌើរ ) | បានអនុម័តដោយ ប៊ីស្សព | បានគាំទ្រដោយ សមាជិកកូរ៉ុម | បានហៅ និងញែកចេញដោយ ប្រធានកូរ៉ុម ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានអនុម័តដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានគាំទ្រដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានហៅ និងញែកចេញដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកសង្ឃជាន់ខ្ពស់ និងពួកអែលឌើរ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ |
៣០.៧.៣
ការហៅបព្វជិតភាពអើរ៉ុននៅក្នុងវួដ
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានកូរ៉ុមសង្ឃ ( ប៊ីស្សព ) | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.៥ ។ | បានអនុម័តដោយ សូមមើល ៣០.៧.៥ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.៥ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.៥ ។ | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប៊ីស្សព ( ប្រធានកូរ៉ុមសង្ឃ ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកកូរ៉ុម | បានហៅ និងញែកចេញដោយ ប៊ីស្សព | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកកូរ៉ុម | បានហៅ និងញែកចេញដោយ បានហៅដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ហើយបានញែកចេញដោយប៊ីស្សព | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានកូរ៉ុមគ្រូ និងគណៈប្រធានកូរ៉ុមឌីកុន និងលេខាធិការកូរ៉ុម | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកកូរ៉ុម | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង អ្នកប្រឹក្សាយោបល់ និងអ្នកជំនាញខាងកូរ៉ុមសង្ឃ គ្រូ និងឌីកុន | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកគ្រូ និងពួកសង្ឃ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានអនុម័តដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកគ្រូ និងពួកសង្ឃ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានគាំទ្រដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកគ្រូ និងពួកសង្ឃ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ | បានហៅ និងញែកចេញដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកគ្រូ និងពួកសង្ឃ ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ |
៣០.៧.៤
ការហៅបព្វជិតភាពអើរ៉ុននៅក្នុងសាខាក្នុងស្តេក
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានកូរ៉ុមសង្ឃ ( ប្រធានសាខាដែលធ្វើជាប្រធានកូរ៉ុមសង្ឃ ) | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្តេក | ||||||||||||
តំណែង ការហៅដទៃទៀតនៃបព្វជិតភាពអើរ៉ុន | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានអនុម័តដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ |
៣០.៧.៥
ការហៅទាំងឡាយក្នុងវួដ
តារាងនៅខាងក្រោមនេះរួមមាននូវបញ្ជីនៃការហៅទាំងឡាយក្នុងវួដ ដែលបានជ្រើសរើស ។ សម្រាប់ការហៅ និងឱកាសបម្រើដទៃទៀត សូមមើលក្នុងជំពូកនីមួយៗនៅក្នុងក្បួនខ្នាតនេះ ។ ការហៅត្រូវបានបំពេញស្របទៅតាមសេចក្តីត្រូវការ និងពេលមានសមាជិក ។
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប៊ីស្សព | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ដែលបានចាត់តាំង ឬប្រធានស្តេក ដោយមានការអនុម័តជាលាយលក្ខណ៍អក្សរមកពីគណៈប្រធានទីមួយ | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប៊ីស្សព | បានចេញអនុសាសន៍ដោយ ប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ស្មៀនវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ជំនួយការស្មៀនវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬទីប្រឹក្សា ឬទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំង | ||||||||||||
តំណែង អ្នកដឹកនាំបេសកកម្មវួដ ( ទីប្រឹក្សាម្នាក់នៃគណៈប្រធានកូរ៉ុមអែលឌើរអាចបំពេញការហៅនេះបាន ) | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ពិគ្រោះគ្នាជាមួយប្រធានកូរ៉ុមអែលឌើរ ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ពួកអ្នកផ្សព្វផ្សាយសាសនាវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ពិគ្រោះគ្នាជាមួយប្រធានកូរ៉ុមអែលឌើរ ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ប្រធានអង្គការក្នុងវួដ ( សមាគមសង្រ្គោះ ក្រុមយុវនារី អង្គការបឋមសិក្សា និងសាលាថ្ងៃអាទិត្យ ) | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងអង្គការវួដ | បានចេញអនុសាសន៍ដោយ ប្រធានអង្គការ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង លេខាធិការនៅក្នុងអង្គការវួដ ( លើកលែងតែសមាគមសង្គ្រោះ ) | បានចេញអនុសាសន៍ដោយ ប្រធានអង្គការ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង អ្នកប្រឹក្សាយោបល់ គ្រូបង្រៀន អ្នកជំនាញ អ្នកដឹកនាំតន្រ្តី និងការហៅដទៃទៀតនៅក្នុងអង្គការវួដ ( លើកលែងតែសមាគមសង្គ្រោះ ) | បានចេញអនុសាសន៍ដោយ គណៈប្រធានអង្គការ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានសមាគមសង្គ្រោះ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកសមាគមសង្គ្រោះ ( បង្ហាញខ្លួននៅក្នុងការប្រជុំសមាគមសង្គ្រោះដោយប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង ) | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ បងប្អូនស្រីក្នុងសមាគមសង្រ្គោះត្រូវបាន ចាត់តាំង ឲ្យធ្វើជាបងប្អូនស្រីដែលផ្ដល់ការងារបម្រើដោយគណៈប្រធានសមាគមសង្រ្គោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ បន្ទាប់ពីពិគ្រោះគ្នាជាមួយនឹងឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំហើយ គណៈប្រធានសមាគមសង្គ្រោះអាចចាត់តាំងយុវនារី ( ដែលចូលដល់អាយុ ១៤ ឆ្នាំនៅដើមខែមករានៅឆ្នាំនោះ ) ឲ្យធ្វើជាដៃគូរបស់បងប្អូនស្រីដែលជាមជ្ឈិមវ័យបាន ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានអនុម័តដោយ បងប្អូនស្រីក្នុងសមាគមសង្រ្គោះត្រូវបាន ចាត់តាំង ឲ្យធ្វើជាបងប្អូនស្រីដែលផ្ដល់ការងារបម្រើដោយគណៈប្រធានសមាគមសង្រ្គោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ បន្ទាប់ពីពិគ្រោះគ្នាជាមួយនឹងឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំហើយ គណៈប្រធានសមាគមសង្គ្រោះអាចចាត់តាំងយុវនារី ( ដែលចូលដល់អាយុ ១៤ ឆ្នាំនៅដើមខែមករានៅឆ្នាំនោះ ) ឲ្យធ្វើជាដៃគូរបស់បងប្អូនស្រីដែលជាមជ្ឈិមវ័យបាន ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានគាំទ្រដោយ បងប្អូនស្រីក្នុងសមាគមសង្រ្គោះត្រូវបាន ចាត់តាំង ឲ្យធ្វើជាបងប្អូនស្រីដែលផ្ដល់ការងារបម្រើដោយគណៈប្រធានសមាគមសង្រ្គោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ បន្ទាប់ពីពិគ្រោះគ្នាជាមួយនឹងឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំហើយ គណៈប្រធានសមាគមសង្គ្រោះអាចចាត់តាំងយុវនារី ( ដែលចូលដល់អាយុ ១៤ ឆ្នាំនៅដើមខែមករានៅឆ្នាំនោះ ) ឲ្យធ្វើជាដៃគូរបស់បងប្អូនស្រីដែលជាមជ្ឈិមវ័យបាន ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានហៅ និងញែកចេញដោយ បងប្អូនស្រីក្នុងសមាគមសង្រ្គោះត្រូវបាន ចាត់តាំង ឲ្យធ្វើជាបងប្អូនស្រីដែលផ្ដល់ការងារបម្រើដោយគណៈប្រធានសមាគមសង្រ្គោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។ បន្ទាប់ពីពិគ្រោះគ្នាជាមួយនឹងឪពុកម្ដាយ ព្រមទាំងថ្នាក់ដឹកនាំហើយ គណៈប្រធានសមាគមសង្គ្រោះអាចចាត់តាំងយុវនារី ( ដែលចូលដល់អាយុ ១៤ ឆ្នាំនៅដើមខែមករានៅឆ្នាំនោះ ) ឲ្យធ្វើជាដៃគូរបស់បងប្អូនស្រីដែលជាមជ្ឈិមវ័យបាន ។ បងប្អូនស្រីដែលផ្ដល់ការងារបម្រើមិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | ||||||||||||
តំណែង គ្រូបង្រៀន ( ទាំងឡាយ ) នៃវគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ពិគ្រោះគ្នាជាមួយគណៈប្រធានយុវនារី ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកថ្នាក់ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានថ្នាក់យុវនារី និងលេខាធិការថ្នាក់ | បានចេញអនុសាសន៍ដោយ ប្រធានថ្នាក់ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកថ្នាក់ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ អ្នកប្រឹក្សាយោបល់តន្រ្តីវួដ ( សមាជិកនៃគណៈប៊ីស្សព ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធានតន្រ្តីវួដ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធានសាលាថ្ងៃអាទិត្យ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធានសាលាថ្ងៃអាទិត្យ | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង អ្នកប្រឹក្សា ( ទាំងឡាយ ) ខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព ( ពិគ្រោះគ្នាជាមួយប្រធានកូរ៉ុមអែលឌើរ ) | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង១ | ||||||||||||
តំណែង អ្នកជំនាញខាងសុខុមាលភាពវួដ ( រួមមានទាំងអ្នកជំនាញខាងស្វែងរកការងារធ្វើប្រចាំវួដ ) | បានចេញអនុសាសន៍ដោយ គណៈប៊ីស្សព | បានអនុម័តដោយ គណៈប៊ីស្សព | បានគាំទ្រដោយ សមាជិកវួដ | បានហៅ និងញែកចេញដោយ ប៊ីស្សព ឬទីប្រឹក្សាដែលបានចាត់តាំង១ |
៣០.៧.៦
ការហៅទាំងឡាយក្នុងសាខានៅក្នុងស្តេក
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានសាខា | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានស្តេក | ||||||||||||
តំណែង ការហៅផ្សេងៗទៀតក្នុងសាខា | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានអនុម័តដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ |
៣០.៧.៧
ការហៅក្នុងបេសកកម្ម
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានបេសកកម្ម | បានចេញអនុសាសន៍ដោយ អ្នកមានសិទ្ធិអំណាចទូទៅ ឬពួកចិតសិបនាក់ប្រចាំតំបន់ | បានអនុម័តដោយ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ | បានគាំទ្រដោយ មិនមានការគាំទ្រទេ | បានហៅ និងញែកចេញដោយ សមាជិកនៃគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកដប់ពីរនាក់ | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានបេសកកម្ម | បានចេញអនុសាសន៍ដោយ ប្រធានបេសកកម្ម | បានអនុម័តដោយ គណៈប្រធានតំបន់ | បានគាំទ្រដោយ បានគាំទ្រនៅក្នុងសន្និសីទមណ្ឌល នៅគ្រប់មណ្ឌលទាំងអស់ | បានហៅ និងញែកចេញដោយ សមាជិកនៃគណៈប្រធានតំបន់ ឬប្រធានបេសកកម្មនៅក្រោមការដឹកនាំរបស់គណៈប្រធានតំបន់ | ||||||||||||
តំណែង ស្មៀនបេសកកម្ម និងលេខាប្រតិបត្តិបេសកកម្ម | បានចេញអនុសាសន៍ដោយ ប្រធានបេសកកម្ម | បានអនុម័តដោយ គណៈប្រធានបេសកកម្ម | បានគាំទ្រដោយ បានគាំទ្រនៅក្នុងសន្និសីទមណ្ឌល នៅគ្រប់មណ្ឌលទាំងអស់ | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម | ||||||||||||
តំណែង គណៈប្រធានអង្គការជំនួយ | បានចេញអនុសាសន៍ដោយ គណៈប្រធានអង្គការជំនួយមិនត្រូវបានផ្ដល់អនុសាសន៍នៅកម្រិតបេសកកម្មឡើយ ។ ប្រសិនបើប្រធានបេសកកម្មមានអារម្មណ៍ថា ថ្នាក់ដឹកនាំអង្គការជំនួយសាខាត្រូវការការបំពាក់បំប៉នមកពីថ្នាក់ដឹកនាំអង្គការជំនួយដែលមានបទពិសោធន៍ជាងនេះ នោះគាត់អាចចាត់តាំងបុគ្គលឲ្យផ្ដល់ការបំពាក់បំប៉ននេះបាន ។ | បានអនុម័តដោយ គណៈប្រធានអង្គការជំនួយមិនត្រូវបានផ្ដល់អនុសាសន៍នៅកម្រិតបេសកកម្មឡើយ ។ ប្រសិនបើប្រធានបេសកកម្មមានអារម្មណ៍ថា ថ្នាក់ដឹកនាំអង្គការជំនួយសាខាត្រូវការការបំពាក់បំប៉នមកពីថ្នាក់ដឹកនាំអង្គការជំនួយដែលមានបទពិសោធន៍ជាងនេះ នោះគាត់អាចចាត់តាំងបុគ្គលឲ្យផ្ដល់ការបំពាក់បំប៉ននេះបាន ។ | បានគាំទ្រដោយ គណៈប្រធានអង្គការជំនួយមិនត្រូវបានផ្ដល់អនុសាសន៍នៅកម្រិតបេសកកម្មឡើយ ។ ប្រសិនបើប្រធានបេសកកម្មមានអារម្មណ៍ថា ថ្នាក់ដឹកនាំអង្គការជំនួយសាខាត្រូវការការបំពាក់បំប៉នមកពីថ្នាក់ដឹកនាំអង្គការជំនួយដែលមានបទពិសោធន៍ជាងនេះ នោះគាត់អាចចាត់តាំងបុគ្គលឲ្យផ្ដល់ការបំពាក់បំប៉ននេះបាន ។ | បានហៅ និងញែកចេញដោយ គណៈប្រធានអង្គការជំនួយមិនត្រូវបានផ្ដល់អនុសាសន៍នៅកម្រិតបេសកកម្មឡើយ ។ ប្រសិនបើប្រធានបេសកកម្មមានអារម្មណ៍ថា ថ្នាក់ដឹកនាំអង្គការជំនួយសាខាត្រូវការការបំពាក់បំប៉នមកពីថ្នាក់ដឹកនាំអង្គការជំនួយដែលមានបទពិសោធន៍ជាងនេះ នោះគាត់អាចចាត់តាំងបុគ្គលឲ្យផ្ដល់ការបំពាក់បំប៉ននេះបាន ។ |
៣០.៧.៨
ការហៅទាំងឡាយក្នុងមណ្ឌល
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានមណ្ឌល | បានចេញអនុសាសន៍ដោយ ប្រធានបេសកកម្ម | បានអនុម័តដោយ គណៈប្រធានតំបន់ | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទមណ្ឌល | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានមណ្ឌល | បានចេញអនុសាសន៍ដោយ ប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកនៅក្នុងសន្និសីទមណ្ឌល ឬការប្រជុំបព្វជិតភាពទូទៅមណ្ឌល | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សាមណ្ឌល និងស្មៀនមណ្ឌល ជំនួយការស្មៀន លេខាប្រតិបត្តិ និងថ្នាក់ដឹកនាំអង្គការទាំងឡាយ | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.១ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និង មណ្ឌល សម្រាប់ ស្តេក ។ | បានអនុម័តដោយ សូមមើល ៣០.៧.១ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និង មណ្ឌល សម្រាប់ ស្តេក ។ | បានគាំទ្រដោយ សូមមើល ៣០.៧.១ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និង មណ្ឌល សម្រាប់ ស្តេក ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.១ ដោយជំនួសពាក្យ ប្រធានមណ្ឌល សម្រាប់ ប្រធានស្តេក និង មណ្ឌល សម្រាប់ ស្តេក ។ |
៣០.៧.៩
ការហៅកូរ៉ុមអែលឌើរនៅក្នុងសាខាក្នុងបេសកកម្ម
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល នៅពេលបានអនុញ្ញាតដោយប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ដោយពិគ្រោះជាមួយប្រធានសាខា ) | បានអនុម័តដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល នៅពេលបានអនុញ្ញាតដោយប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ឬអ្នកកាន់តំណែងបព្វជិតភាពដទៃទៀត ប្រសិនបើបានចាត់តាំង | ||||||||||||
តំណែង លេខាធិការ គ្រូបង្រៀន ( ទាំងឡាយ ) និងការហៅផ្សេងទៀតក្នុងកូរ៉ុមអែលឌើរ | បានចេញអនុសាសន៍ដោយ ប្រធានកូរ៉ុម ( ដោយពិគ្រោះជាមួយប្រធានសាខា និងទីប្រឹក្សារបស់ប្រធានកូរ៉ុម ) | បានអនុម័តដោយ ប្រធានសាខា និងគណៈប្រធានកូរ៉ុម | បានគាំទ្រដោយ សមាជិកកូរ៉ុម | បានហៅ និងញែកចេញដោយ ប្រធានកូរ៉ុម ឬទីប្រឹក្សាដែលបានចាត់តាំង | ||||||||||||
តំណែង | បានចេញអនុសាសន៍ដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប្រធានសាខា ។ ពួកគាត់មិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានអនុម័តដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប្រធានសាខា ។ ពួកគាត់មិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានគាំទ្រដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប្រធានសាខា ។ ពួកគាត់មិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ | បានហៅ និងញែកចេញដោយ ការបម្រើជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ គឺជាការទទួលខុសត្រូវរបស់ពួកអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ ហេតុដូច្នេះ បងប្អូនប្រុសទាំងនេះត្រូវបាន ចាត់តាំង ជាបងប្អូនប្រុសដែលផ្ដល់ការងារបម្រើ ដោយគណៈប្រធានកូរ៉ុមអែលឌើរ នៅក្រោមការដឹកនាំរបស់ប្រធានសាខា ។ ពួកគាត់មិនត្រូវបានហៅ គាំទ្រ ឬធ្វើពិធីញែកចេញនោះទេ ។ |
៣០.៧.១០
ការហៅបព្វជិតភាពអើរ៉ុនក្នុងសាខានៅក្នុងបេសកកម្ម
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានកូរ៉ុមសង្ឃ ( ប្រធានសាខាដែលធ្វើជាប្រធានកូរ៉ុមសង្ឃ ) | បានចេញអនុសាសន៍ដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង | ||||||||||||
តំណែង ការហៅដទៃទៀតនៃបព្វជិតភាពអើរ៉ុន | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានអនុម័តដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.៣ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ |
៣០.៧.១១
ការហៅទាំងឡាយក្នុងសាខានៅក្នុងបេសកកម្ម
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ | ||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
តំណែង ប្រធានសាខា | បានចេញអនុសាសន៍ដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល | បានអនុម័តដោយ គណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬប្រធានមណ្ឌល ប្រសិនបើបានចាត់តាំង | ||||||||||||
តំណែង ទីប្រឹក្សានៅក្នុងគណៈប្រធានសាខា | បានចេញអនុសាសន៍ដោយ ប្រធានសាខា | បានអនុម័តដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល នៅពេលបានអនុញ្ញាតដោយប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានបេសកកម្ម ឬទីប្រឹក្សាមួយរូបរបស់គាត់ប្រសិនបើបានចាត់តាំង ប្រធានមណ្ឌល ឬទីប្រឹក្សារបស់ប្រធានមណ្ឌលមួយរូបប្រសិនបើបានចាត់តាំង | ||||||||||||
តំណែង ស្មៀនសាខា ជំនួយការស្មៀន និងលេខាប្រតិបត្តិ | បានចេញអនុសាសន៍ដោយ គណៈប្រធានសាខា | បានអនុម័តដោយ គណៈប្រធានបេសកកម្ម ឬគណៈប្រធានមណ្ឌល នៅពេលបានអនុញ្ញាតដោយប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកសាខា | បានហៅ និងញែកចេញដោយ ប្រធានមណ្ឌល ឬអ្នកកាន់តំណែងបព្វជិតភាពដែលគាត់ចាត់តាំង | ||||||||||||
តំណែង ថ្នាក់ដឹកនាំអង្គការនៃសាខា និងការហៅផ្សេងទៀត | បានចេញអនុសាសន៍ដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានអនុម័តដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានគាំទ្រដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ | បានហៅ និងញែកចេញដោយ សូមមើល ៣០.៧.៥ ដោយជំនួសពាក្យ ប្រធានសាខា សម្រាប់ ប៊ីស្សព និង សាខា សម្រាប់ វួដ ។ |
៣០.៧.១២
ការហៅក្រុមសមាជិកយោធា
តំណែង |
បានចេញអនុសាសន៍ដោយ |
បានអនុម័តដោយ |
បានគាំទ្រដោយ |
បានហៅ និងញែកចេញដោយ |
---|---|---|---|---|
តំណែង | បានចេញអនុសាសន៍ដោយ គណៈប្រធានស្តេក ឬប្រធានបេសកកម្ម | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកក្រុម | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬប្រធានបេសកកម្ម នៅកន្លែងដែលមាន១ |
តំណែង | បានចេញអនុសាសន៍ដោយ អ្នកដឹកនាំក្រុម | បានអនុម័តដោយ គណៈប្រធានស្តេក និងក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប្រធានបេសកកម្ម | បានគាំទ្រដោយ សមាជិកក្រុម | បានហៅ និងញែកចេញដោយ ប្រធានស្តេក ឬប្រធានបេសកកម្ម ឬអ្នកដឹកនាំបព្វជិតភាពណាម្នាក់ដែលត្រូវបានប្រធានស្ដេក ឬប្រធានបេសកកម្មចាត់តាំង១ |