តន្ត្រី​យុវវ័យ
អស់ពីចិត្តខ្ញុំ


8

អស់ពីចិត្តខ្ញុំ

១. ខ្ញុំប្រាប់ខ្លួនឯងពីដើមដំបូង

ទោះបីខ្ញុំដួលយ៉ាងណាក្តី

ខ្ញុំនឹងដើរតាមមាគ៌ាទ្រង់ ។

ខ្ញុំដឹងថា ខ្ញុំមិនអាចខ្ជីខ្ជា។

ដូច្នេះខ្ញុំត្រូវម្នីម្នា ។

ជ្រើសរើសដើរតាមព្រះសង្រ្គោះរហូត។

ទោះមានកំហុស កំសោយយ៉ាងណា

ទ្រង់ប្រាប់ថាស្នេហ៍

ខ្ញុំខ្លាំងអស្ចារ្យ គ្មានអ្វីប្រៀបបាន

ខ្ញុំនឹងទីពឹងលើទ្រង់ ។

[Chorus]

បន្ទរ

អស់ពីចិត្តខ្ញុំ ខ្ញុំដើរតាមទ្រង់ដោយជំនឿ

អស់ពីចិត្តខ្ញុំ ពីគំនិតកម្លាំងពលំ ។

ទ្រង់ដកទុក្ខភ័យ ផ្តល់ក្តីសង្ឃឹម

ឲ្យចិត្តឈឺចាប់បានប្រែជាញញឹម

ខ្ញុំនឹងបម្រើ ខ្ញុំនឹងស្រឡាញ់ អស់ពីចិត្តខ្ញុំ។

អូ អស់ពីចិត្តខ្ញុំ ។

២. ្រប់ពេលវេលា ខ្ញុំតែងនឹកគិតដើរក្នុងពន្លឺ

ថ្វាយសរសើរទ្រង់ ទោះជីវិតនាំខ្ញុំដល់ណា។

ឯជនទួយសោក ជុំវិញខ្លួនខ្ញុំ

នឹងយល់ក្តីស្នេហ៍ដ៏ធំនៃទ្រង់

ជាក្តីស្នេហ៍ស្មោះជានិរន្តរ៍។

ទ្រង់ប្រាប់មាគ៌ា ដែលខ្ញុំត្រូវទៅ ។

ខ្ញុំដើរតាមទ្រង់ គ្រប់អស់ទាំងផ្លូវ

ដែលនឹងដឹកនាំឲ្យខ្ញុំ អាចបានរស់នៅ អស់ពីចិត្តខ្ញុំ ។

ខ្ញុំដើរតាមទ្រង់ដោយជំនឿ អស់ពីចិត្តខ្ញុំ

ពីគំនិត កម្លាំងពលំ ។

ទ្រង់ដកទុក្ខភ័យ ផ្តល់ក្តីសង្ឈឹម

ឲ្យចិត្តឈឺចាប់ បានប្រែជាញញឹម

ខ្ញុំនឹងបម្រើ ខ្ញុំនឹងស្រឡាញ់

[Chorus]

អស់ពីចិត្តខ្ញុំ ខ្ញុំដើរតាមទ្រង់ដោយជំនឿ

អស់ពីចិត្តខ្ញុំ ពីគំនិតកម្លាំងពលំ ។

ទ្រង់ដកទុក្ខភ័យ ផ្តល់ក្តីសង្ឃឹម

ឲ្យចិត្តឈឺចាប់បានប្រែជាញញឹម

ខ្ញុំនឹងបម្រើ ខ្ញុំនឹងស្រឡាញ់ អស់ពីចិត្តខ្ញុំ។

អូ អស់ពីចិត្តខ្ញុំ ។

[Chorus]

អស់ពីចិត្តខ្ញុំ ខ្ញុំដើរតាមទ្រង់ដោយជំនឿ

អស់ពីចិត្តខ្ញុំ ពីគំនិតកម្លាំងពលំ ។

ទ្រង់ដកទុក្ខភ័យ ផ្តល់ក្តីសង្ឃឹម

ឲ្យចិត្តឈឺចាប់បានប្រែជាញញឹម

ខ្ញុំនឹងបម្រើ ខ្ញុំនឹងស្រឡាញ់ អស់ពីចិត្តខ្ញុំ។

អូ អស់ពីចិត្តខ្ញុំ ។

Words and music by Kimberly Knighton and Nik Day

Arranged: Gavin McMahan and Mitch Davis

Produced: Mitch Davis

Artist: ឆាយ ណាឃីម

© 2022 by Intellectual Reserve, Inc. All rights reserved.

បទចម្រៀងនេះ អាចថតចម្លងប្រើប្រាស់ជាបន្ទាប់បន្សំនៅក្នុងព្រះវិហារ ឬនៅក្នុងគេហដ្ឋានដែលពុំមានលក្ខណៈជាអាជីវកម្មឡើយ ។

សេចក្តីជូនដំណឹងនេះត្រូវបិទនៅលើសំណៅថតចម្លងនីមួយៗ ។

បោះពុម្ព